no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

​កុំ​ព្យូ​ទ័​រ​យួរដៃ​ស្តើង​បំផុត​ពី​ Lenovo គឺ Lenovo​ Yoga​ 910

ការ​រចនា​អភិវឌ្ឍន៍​របស់​រូបរាង​កុំ​ព្យូ​ទ័​រ​ពី​ម៉ូ​ដែល​មួយ​ទៅ​ម៉ូ​ដែល​មួយ​ កាន់តែ​មាន​ភាព​ទាក់ទាញ​ និង​ទាន់សម័យ​បំផុត​ ដើម្បី​ធ្វើការ​ប្រកួតប្រជែង​នៅ​លើ​ទីផ្សារ​បច្ចេកវិទ្យា​។​ យ៉ាងណាមិញ​ កុំ​ព្យូ​ទ័​រ​យួរដៃ​ដ៏​ស្តើង​បំផុត​ពី​ក្រុមហ៊ុន​ Lenovo ​ ក៏​ត្រូវ​បាន​ផលិត​ឡើង​យ៉ាង​ប្រណិត​បំផុត​ មាន​ទម្ងន់​ត្រឹមតែ​ 1.3​ គីឡូក្រាម​តែ​ប៉ុណ្ណោះ​ និង​មាន​កម្រាស​ត្រឹមតែ​ 1.4​ ម​ម​ ដែល​អាច​និយាយ​បាន​ថា​ ស្ទើ​តែ​ប៉ុន​ក្រចកដៃ​ទៅ​ហើយ​។

  Lenovo​ Yoga​ 910​ ក៏​ត្រូវ​បាន​រចនា​ម៉ូត​កាន់តែ​មាន​ភាព​ស៊ី​វី​ល័យ​ មាន​សមត្ថភាព​ខ្ពស់​អស្ចារ្យ​បំផុត​ ដោយ​វា​ត្រូវ​បាន​បំពាក់​មក​ជាមួយ​អេ​ក្រង់​ទំហំ​ 14​ អី​ុ​ង​ FHD​ (1920x1080)​ IPS​ ថា​ច​ស្គ្រី​ន​ បង្ហាញ​រី​សូ​លូ​ហ្សិ​ន​លំដាប់​ 4K​ ច្បាស់​ត្រ​ជា​ក៉​ភ្នែក​តែ​ម្តង​ ពិសេស​គឺ​អាច​បត់បែន​អេ​ក្រង់​របស់​វា​បាន​រហូត​ដល់​ 360​ ដឺ​ក្រេ​ ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​បាន​គ្រប់​ស្ថានភាព​តែ​ម្តង​។​ Yoga​ 910​ ប្រើប្រាស់​អង្គ​គណនា​ជំនាន់​ទី​ប្រាំមួយ​របស់​ 7th​ Gen​ Intel®​ Core™​ i5-7200U​ Processor​ (3​ MB​ Cache,​ 2.5​ GHz,​ 3.1​ GHz​ max)​ អង្គ​ក្រា​ហ្វិ​ច​ស៊េរី​ខ្ពស់​ Intel​ HD​ Graphics​ និង​មាន​ RAM​ ទំហំ​ 16GB​ បន្ថែម​ឲ្យ​កាត់​តែ​មាន​ភាព​ជឿជាក់​បំផុត​ក្នុង​ការ​ប្រើប្រាស់​ ធានា​ថា​ការ​ដំណើរការ​គ្រប់​កម្មវិធី​បាន​យ៉ាង​រលូន​ និង​រហ័ស​ទាន់ចិត្ត​តែ​ម្តង​។

​ មួយវិញទៀត​ វា​មាន​ថាស់​រឹង​ផ្ទុក​ទិន្ន័យ​ទំហំ​ Solid​ State​ Drive​ (SSD),​ via​ PCIe​ NVME:​ 256GB​ /​ 512​ GB​ និង​មាន​កាមេរ៉ា​វេ​ប​ខេ​ម​ Integrated​ 720p​ HD​ Camera​ ជាមួយនឹង​ថ្ម​ ដែល​អាច​ប្រើប្រាស់​បាន​កាន់តែ​យូរ​រហូត​ដល់​ 15.5​ hours​ និង​ទ្រទ្រង់​ជាមួយនឹង​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows​ 10​ Home​។​ 

អាចរកជាវបាននៅ ៖ ICE Electronic   /   លេខទូរស័ព្ទ ៖ 023 222 924

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍