no-alternative title

តើផលិតផលថ្មីៗរបស់ Hoco មួយណាទៅ ដែលជាជម្រើសសំរាប់លោកអ្នកនៅក្នុងចំណោមទាំងប្រាំពីរម៉ូដែលនេះ

ក្រុមហ៊ុន Hoco គឺជាក្រុមហ៊ុនមួយ ដែលផលិតគ្រឿងបរិក្ខាទំនើបជាច្រើនដូចជា កាសប៊្លូធូស ស្រោមការពារ ឧបករណ៍បំពងសម្លេង សំរាប់ភ្ជាប់ជាមួយទូរស័ព្ទ ស្មាតហ្វូន ថាប់ប្លេត កុំព្យូទ័រយួរដៃ ដែលសព្វថ្ងៃនេះ គឺមានពេញនិយមបំផុតសំរាប់អ្នកប្រើប្រាស់ ពេលនេះ Hoco មានការិយាល័យដាក់តាំងលក់ផលិតផលនៅក្នងប្រទេសកម្ពុជាហើយ ដែលមានទីតាំងស្ថិតនៅអគារលេខ 804 តាមបណ្តោយផ្លូវ កម្ពុជាក្រោម ( 128) ជាប់នឹងស្ថានីយ៍ប្រេងឥន្ធនះតូតាល់។ ឥលូវនេះ ដើម្បីជាការចូលរួមចំណែកផ្តល់នូវព័តមានថ្មីៗនៃផលិតផល Hoco ខ្ញុំសូមបង្ហាញជូននូវផលិតផលខ្លះៗដូចតទៅ

1.CPH01 MOBILE HOLDER FOR CAR OUTLET

ភាគច្រើន ប្រិយមិត្តប្រាកដជាបានស្គាល់ផលិតផលមួយនេះ CPH01 MOBILE HOLDER FOR CAR OUTLET គឺជាឧបករណ៍សម្រាប់ទ្រទូរស័ព្ទ និងផ្តល់ជូននូវភាពងាយស្រួលក្នុងការប្រើប្រាស់ ដែលត្រូវបានក្រុមហ៊ុន Hoco  ផលិតឡើងយ៉ាងពិសេសសម្រាប់ប្រើប្រាស់ ប្រសិនបើលោកអ្នកមានកិច្ចការរវល់ច្រើន មិនចង់កាន់ទូរស័ព្ទ ឧបករណ៍មួយអាចជួយលោកអ្នកបាន ។ CPH01 MOBILE HOLDER FOR CAR OUTLET មានសមត្ថភាពពិសេស អាចបង្វិលបាន360 ដឺក្រេ បញ្ឈរឬផ្តេចបានតាមចិត្ត អាចទ្រទ្រង់ជាមួយទូរស័ព្ទបានរហូតដល់ 5.5 អីុង រចនារូបរាងសាមញ តែរឹងមាុំ ធន់ក្នុងការប្រើប្រាស់។

រូបភាពពាណិជ្ជកម្ម
no-alternative title

2.SIMPLE SERIES PAGO BRACKET COVER FOR IPHONE7/IPHONE7 PLUS

ចំណែកផលិតផលមួយនេះវិញ កាន់តែពិសេស វាគឺជាស្រោមការពារសម្រាប់ទូរស័ព្ទ IPHONE7/IPHONE7 PLUS ដែលត្រូវបានផលិតឡើងយ៉ាងប្រណីត ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ទូរស័ព្ទ ដើម្បីទស្សនាវិដេអូផ្សេងៗ ដោយសារតែ SIMPLE SERIES PAGO BRACKET COVER FOR IPHONE7/IPHONE7 PLUS មិនត្រឹមតែមានសមត្ថភាពក្នុងការពាររូបរាងកាយទូរ ស័ព្ទឲ្យនៅថ្មីសន្លាងប៉ុណ្ណោះទេ វាថែមទាំងមានជើងសម្រាប់ទ្រ ដាក់ជាបណ្តេក ងាយស្រួលបំផុតក្នុងការទស្សនា ដូច្នេះ លោកអ្នកមិនចាំបាច់កាន់នាំតែចុកដៃទៀតឡើយ។

3.U23 RESILIENT COLLECTABLE LIGHTNING CHARGING CABLE

ចូលចិត្ត USB ដែលប្លែកឬអត់ U23 RESILIENT COLLECTABLE LIGHTNING CHARGING CABLE គឺជា USB ស៊េរីថ្មី ដែលត្រូវបានក្រុមហ៊ុន Hoco រចនាផលិតឡើង ប្រកដដោយភាពទាក់ទាញបំផុត ទាំងរូបរាង និងសមត្ថភាពក្នុងការផ្ទេរទិន្នន័យបានយ៉ាងរហ័សទាន់ចិត្ត ពិសេសវាមានរូបរាងតូច ងាយស្រួលក្នុងការទុកដាក់ ព្រោះតែវា មានដុំសម្រាប់រុំខ្សែបានយ៉ាងងាយស្រួលបំផុត។

4.HS3 BACKPACK

ប្រិយមិត្តប្រាកដជាត្រូវការកាតាបស្ពាយដ៏ទាន់សម័យ និងសាកសមជាមួយនឹងរូបរាងរបស់អ្នកហើយមែនទេ ពិសេសមិត្តៗយុវវ័យ សិស្សនិសិត្ស ផងដែរ HS3 BACKPACK គឺជាកាតាបស្ពាយក្រោយដ៏ប្រណីត ត្រូវបានក្រុមហ៊ុន Hoco រចនាម៉ូត និងរូបរាងដ៏ទាន់សម័យ ដោយផលិតពីស្បែកលាយជាមួយក្រណាត់ មានសភាពជាប់ធន់ល្អបំផុត ក្នុងការប្រើប្រាស់ ពិសេសវាមានផតសម្រាប់ទុកដាក់របស់របរបានយ៉ាងងាយស្រួល ពិសេសគឺផតសម្រាប់កុំព្យួទ័រយួដៃរបស់អ្នកផ្ទាល់តែម្តង។

5.FOLDABLE BACKPACK

ចំណែកមួយនេះ គឺជាកាតាបស្ពាយក្រោយដូចគ្នា FOLDABLE BACKPACK ដែលត្រូវបានក្រុមហ៊ុន Hoco រចនាម៉ូតបែបសាមញ តែមានសមត្ថភាពខ្ពស់ក្នុងការបំពេញតាមតម្រូវការប្រើប្រាស់របស់អ្នកគ្រប់គ្នា មិនថាអ្នកធ្វើការ សិស្សនិសិត្ស មិត្តយុវវ័យគ្រប់គ្នា ដែលចូលចិត្តប្រើប្រាស់កាតាបស្ពាយក្រោយម៉ូដែលនេះ។ FOLDABLE BACKPACK ត្រូវបានរចនាម៉ូតយ៉ាងប្រណីតគិតដលសុវត្ថិភាពជាចម្បង ដោយសារតែវាមិនជ្រាបទឹក និងអាចទុកដាក់របស់របស់ជាច្រើន ដូចជា សម្ភារៈសិក្សា កុំព្យួទ័រ និងដបទឹកជាដើម។ ដូច្នេះ វាអាចជួយបំពេញតម្រូវការរបស់អ្នកប្រើប្រាស់បានយ៉ាងពេញចិត្តតែម្តង។

6.Hoco E13 Mini Sleek Headset Earphone 

មកចាប់អារម្មណ៍ជាមួយកាសស្តាប់ត្រចៀប បំពាក់នូវបច្ចេកវិទ្យាតភ្ជាប់តាមរយះ Bluetooth ដែលត្រូវបានក្រុមហ៊ុន Hoco ផលិតឡើងយ៉ាងប្រណីយត មានរូបរាងតូចច្រឡឹង ងាយស្រួលក្នុងការពាក់ស្តាប់ក្នុងត្រចៀក ផ្តល់ជូននូវសម្លេងឮច្បាស់ ងាយស្រួលក្នុងការសន្ទនាបានយ៉ាងច្បាស់ ពិសេសងាយស្រួលក្នុងការតភ្ជាប់បានរហ័សទាន់ចិត្តតែម្តង និងមានថាមពលថ្ម ដែលអាចប្រើប្រាស់បានកាន់តែយូរផងដែរ។

7.HOCO HB3 Type-C to Four USB 2.0 Ports Hub High Speed Splitter Adapter Hub OE

ចំណែកឧបករណ៍មួយនេះវិញ បងប្អូនដែលតាមដានព័ត៌មានបច្ចេកវិទ្យាច្រើន ប្រាកដជាបានស្គាល់ថាវាត្រូវបានផលិតឡើងសម្រាប់ធ្វើអ្វី? HOCO HB3 Type-C to Four USB 2.0 Ports Hub High Speed Splitter Adapter Hub OE គឺជាដុំសម្រាប់បម្លែងរន្ធ USB Type-C ឲ្យស្គាល់ជាមួយរន្ធ USB 2 ដើម្បីងាយស្រួលក្នុងការផ្ទុក និងផ្ទេរទិន្នន័យ បានកាន់តែរហ័សទាន់ចិត្តតែម្តង។

អាចរកជាវបាននៅ ៖ HOCO Show Room  
លេខទូរស័ព្ទលេខ ៖ 092 56 66 55 / 096 65 666 55

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន