no-alternative title

GE63VR Raider គឺជា MSI Gaming ស៊េរីថ្មីចុងក្រោយបំផុត មានសមត្ថភាពផ្តល់នូវ Speed Game ល្បឿនលឿនកម្រិត 120Hz

ក្រុមហ៊ុន MSI បានអះអាងថា ខ្លួនជាក្រុមហ៊ុនតែមួយគត់ ដែលផ្គត់ផ្គង់នូវកុំព្យូទ័រលេងហ្គេមយួរដៃភ្ជាប់ជាមួយល្បឿន 120Hz និងកម្រិត Response Time 3ms។ MSI Gaming នេះ មានអេក្រង់ទំហំ 15.6 អ៊ីញហើយវាមានឈ្មោះថា GE63VR Raider។ កុំព្យូទ័រ GE73VR Raider នេះក៏មានទំហំអេក្រង់ធំ 17.3 អ៊ីញផងដែរភ្ជាប់ជាមួយល្បឿន 120Hz និងកម្រិត Response Time 5ms ថែមទៀត។ កុំព្យូទ័រយួរដៃស៊េរីថ្មីនេះស្រោបដោយលោហៈ និងមានគែមជ្រុងរចនាថ្មីយ៉ាងស្រស់ស្អាត។  

GE63VR Raider មានវិមាត្រ 383mm (W) x 265mm (D) by 27.5mm (H) ជាមួយនឹងទម្ងន់ 2.39 គីឡូក្រាម ខណៈពេលដែល GE73VR Raider មានវិមាត្រ 419.9mm (W) x 285mm (D) x 28.5mm (H) និងទំងន់ 2.8 គីឡូក្រាម។ កុំព្យូទ័រយួរដៃទាំងពីរនេះ មានរូបរាងស្តើង និងស្រាលសម្រាប់កុំព្យូទ័រលេងហ្គេម។ ក្រៅពីការរចនារូបរាងខាងក្រៅ កុំព្យូទ័រយួរដៃទាំងពីរនេះមាន Hardware ស្រដៀងគ្នា និងរចនាសម្ព័ន្ធមិនខុសគ្នានោះទេ។ កុំព្យូទ័រលេងហ្គេមនេះ ភ្ជាប់ជាមួយនឹងប្រព័ន្ធសំឡេង Dynaudio ហើយក្រុមហ៊ុន MSI បញ្ជាក់ថា វាមានប្រព័ន្ធសំឡេងលឺខ្លាំងជាងជំនាន់មុនដល់ទៅ 3 ដងដែលមានកម្រិតសំឡេងខ្ពស់ជាងមុនដល់ទៅ 50% ។

កុំព្យូទ័រ GE63VR Raider និង GE73VR Raider បំពាក់នូវបន្ទះឈីប Core i7 (Kaby Lake) ជំនាន់ទី 7 រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 32GB DDR4-2400 RAM និងការពង្រឹងក្រាហ្វិកពី GeForce GTX 1050 ទៅក្រាហ្វិក GeForce GTX 1070 GPU ។ កុំព្យូទ័រយូរដៃនេះភ្ជាប់ជាមួយថាសរឹងផ្ទុកទិន្នន័យ M.2 NVMe solid state drives ចំនួន 2 និង 2.5-inch drive (HDD ឬ SSD) មួយទៀត។ អ្វីដែលគួរអោយកត់សម្គាល់ទៀតនោះ វាភ្ជាប់ជាមួយនឹងមុខងារ Killer DoubleShot Pro networking (Killer E2500 GbE LAN + Killer 802.11ac Wi-Fi), Blueooth 4.2, HD webcam, 6-cell battery និង Windows 10 Home ឬ Professional 64-bit ។ កុំព្យូទ័រនេះមានតម្លៃចាប់ផ្តើមពី $1800៕

រូបភាពពាណិជ្ជកម្ម
no-alternative title

អាចរកជាវបាននៅ៖ ក្រុមហ៊ុន IT Computter Tel: 081 666 777 / 012 859 012

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន