no-alternative title

ម៉ោះមកមើលឧបករណ៍បំពងសម្លេងស៊េរីថ្មីៗរបស់ Hoco ដែលមានសមត្ថភាពខ្ពស់ និងតម្លៃធូថ្លៃទាំងអស់គ្នា

ថ្មីៗនេះ ក្រុមហ៊ុន Hoco ដែលមាន Showroom នៅតាមបណ្តាយវិថីកម្ពុជាក្រោម បាននាំមកនូវផលិតផលស៊េរីថ្មីៗរបស់ខ្លួន ជាច្រើនម៉ូដែលថែមទៀតមកកាន់ទីផ្សារប្រទេសកម្ពុជា ដែលទាំងអស់នេះ សុទ្ធសឹងតែជាផលិតផលថ្មីៗ និងមានសមត្ថភាពខ្ពស់ ហើយនិងមានតម្លៃសមរម្យ អាចប្រើប្រាស់បានគ្រប់វ័យទៀតផង។

រូបភាពពាណិជ្ជកម្ម
no-alternative title

ផលិតផល Hoco បាននឹងកំពុងតែធ្វើអោយអ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា មានការចាប់់អារម្មណ៍ និងគាំទ្រយ៉ាងខ្លាំង តាមរយៈរូបរាង គុណភាពផលិតផល និងតម្លៃ ហើយពេលនេះ ក្រុមហ៊ុុនបាននាំមកនូវឧករណ៍ថ្មីៗ ជាច្រើនម៉ូត និងច្រើនម៉ាក ជាក់ស្តែងដូចជាឧបករណ៍បំពងម្លេងពីម៉ូដែល Hoco BS12 ថ្មីនេះ ជាដើម។

និយាយរួមទៅពីមួយទៅម៉ូដែលមួយ ត្រូវបានក្រុមហ៊ុន Hoco ធ្វើការរចនាផលិតឡើងយ៉ាងប្រណិត ដើម្បីបំពេញតាមការចង់បានរបស់អ្នក ដែលនិយមការកម្សាន្ត ពិសេសអ្នកចូលចិត្តស្តាំតន្រ្តីបែបរ៉ូមែនទិច និងសង់ទីម៉ង់ផ្ទាល់តែម្តង។ Hoco BS12 Earl Wooden Tabletop Wireless Speaker រចនាផលិតឡើងជាមួយនឹងសំបកខាងក្រៅស្រោបដោយឈើ ងាយស្រួលយកតាមខ្លួន មានសមត្ថភាពក្នុងការបំពងសម្លេងបានយ៉ាងពិរោះរណ្តំទំហំ 30 វ៉ាត់។ ឧកករណ៍នេះ ត្រូវបានបំពាក់មកជាមួយមុខងារតភ្ជាប់តាមរយះ Blueooth 4.1 បានយ៉ាងរហ័សទាន់ចិត្តតែម្តង ។ 

ចំណែកមួយនេះ ក៏មិនធម្មតាដែរ ទាំងរូបរាង និងតម្លៃ គឺអាចប្រើប្រាស់បានគ្រប់វ័យតែម្តង។ HOCO BS13 គឺជាឧបករណ៌បំពងសម្លេង ដ៏ទាន់សម័យមួយនៅក្នុងចំណោមផលិតផលថ្មីៗជាច្រើនរបស់ក្រុមហ៊ុន Hoco វាត្រូវបានផលិតឡើងយ៉ាងពិសេស មានភាពទាក់ទាញ រចនាម៉ូតប្លែកពីគេ សំបកខាងក្រៅស្រោបដោយឈើយ៉ាងស្រស់ស្អាត និងងាយស្រួលក្នុងការយកតាមខ្លួន និងអាចប្រើប្រាស់បានច្រើនយ៉ាង។

ឧបករណ៌បំពងសម្លេងស៊េរីថ្មី HOCO BS13 Cobalt wooden Tabletop Bluetooth Speaker នេះ ត្រូវបានបំពាក់នូវបច្ចេកវិទ្យា Bluetooth ងាយស្រួលក្នុងភ្ជាប់ទៅកាន់ទូរស័ព្ទ និងឧបករណ៌ស្តាប់តន្រ្តីផ្សេងៗទៀតផងដែរ ដែលមានត្ថភាពក្នុងបញ្ចេញសម្លេងបានយ៉ាងពិរោះរណ្តំចិត្តដែលមានទំហំ 30 វ៉ាត់។ ជាងនេះទៅទៀត ឧបករណ៍បំពងសម្លេងស៊េរីថ្មីនេះ មានថាមពលថ្មអាចប្រើប្រាស់បានកាន់តែយូររហូតដល់ 24 ម៉ោងឯណ្ណោះ។

ចំពោះម៉ូដែលនេះវិញ  គឺកាន់តែស្រស់ស្អាត និងទាក់ទាញតែម្តង។ HOCO BS14 ឧបករណ៍បំពងសម្លេង ដែលមានរូបរាងធំល្មម មានខ្សែសម្រាប់ស្ពាយ ដែលផ្តល់នូវភាពងាយស្រួលបំផុតក្នុងការយកតាមខ្លួន អាចអនុញ្ញាតឲ្យលោកអ្នកស្តាប់ចម្រៀង និងកម្សាន្តបានគ្រប់ទីកន្លែង គ្រប់ពេលវេលាតែម្តង។ HOCO BS14 ត្រូវបានបំពាក់នូវបច្ចេកវិទ្យាតភ្ជាប់តាមរយៈ Bluetooth ងាយស្រួលបំផុតក្នុងការតភ្ជាប់ទៅកាប់ឧបករណ៍ចាក់ចម្រៀងដ៏ទៃទៀត និងរហ័សទាន់ចិត្តតែម្តង ជាមួយសមត្ថភាពក្នុងការបំពងសម្លេងគឺម៉ាអេមតែម្តង ពិរោះរណ្តំចិត្ត មួយទៀតគឺមានថាមពលថ្ម ដែលអាចកម្សាន្តបានកាន់តែយូរ រហូតដល់ជាង 6 ម៉ោងផងដែរ ដោយគ្រាន់តែសាកថ្មត្រឹមតែ 3 ម៉ោងប៉ុណ្ណោះ។ អ្វីដែលពិសេនោះ គឺវាដាក់មេម៉ូរីបន្ថែម និងអាចធ្វើជា PowerBank សំរាប់កសាកថ្មបានទូរស័ព្ទ និងឧបករណ៍ផ្សេងៗបានថែមទៀតផង។ និយាយរួមទៅគឺថា ម៉ូដែលនេះ មិនត្រឹមតែមានតម្លៃធូថ្លៃប៉ុណ្ណោះទេ វាថែមទាំងមានបំពាក់នូវបច្ចេកវិទ្យាការពារការជ្រាបទឹកបានផងដែរ។  

អាចរកជាវបាននៅ៖ HOCO Show Room , លេខទូរស័ព្ទទំនាក់ទំនង៖ 092 566 655/ 096 6 566 655

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន