no-alternative title

Samsung នាំមកនូវផលិតផលថ្មីៗសំរាប់អ្នកដែលចូលចិត្តការកំសាន្តតន្រ្តី និងការសន្ទនាទូរស័ព្ទនៅពេលធ្វើដំណើរ ពិសេសជួយកាត់បន្ថយនូវការគ្រោះថ្នាក់ចរាចរ

ដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ជាច្រើន ដែលនិយមស្តាប់តន្ត្រី ក៏ដូចជា សន្ទនាទូរស័ព្ទនៅពេលដែលធ្វើដំណើរនោះ ក្រុមហ៊ុន Samsung បានផលិតចេញនូវឧបករណ៍កំសាន្តជាច្រើនប្រភេទថ្មីនេះ ជាច្រើនម៉ូដែល។ ហើយពេលនេះ ក្រុមការងាររបស់ទស្សនាវដ្តី ពិភពអេឡិចត្រូនិក សូមណែនាំនូវផលិតផលថ្មីៗចំនួន បួន សំរាប់អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាយើង សង្ឃឹមថា លោកអ្នកនឹងពេញចិត្តជាមួយនឹងផលិតផលទាំងនេះ និងងាកមកប្រើប្រាស់ផលិតផលទាំងនេះ ដើម្បីជួយសម្រួលដល់ជីវិតប្រចាំថ្ងៃរបស់លោកអ្នក។

រូបភាពពាណិជ្ជកម្ម
no-alternative title

1.Samsung In-Ear Fit Headphone

រហូតមកដល់ពេលនេះ ក្រុមហ៊ុន Samsung ផលិតចេញនូវកាសសស្តាប់ត្រចៀកប្រភេទ In-Ear ម៉ូដែលថ្មីសំរាប់បំពេញតម្រូវការ និងចំណងចំណូលចិត្តរបស់អ្នកប្រើប្រាស់ តួយ៉ាងដូចជា Samsung In-Ear Fit Headphone មួយនេះអញ្ចឹង វាត្រូវបានក្រុមហ៊ុន Samsung ធ្វើការរចនាផលិតចេញជារូបរាង ដែលគិតពីសុវត្ថិភាពនៅពេលស្តាប់កម្សាន្ត ពីព្រោះថា ម៉ូដែលនេះ គឺជាកាសមួយដែលទំនើប និងងាយស្រួលពាក់ភ្ជាប់នឹងត្រចៀក ព្រមទាំងមានស្រោមទន់ ប្រភេទ Ear tip  និង wing tipsភ្ជាប់មកជាមួយផងដែរ ហើយជាពិេសសនោះ គឺវាមានរចនាជាមួយនឹងរចនាបថថ្មី តម្រូវទៅតាមរន្ធត្រចៀកផ្ទាល់តែម្តង។ Samsung In-Ear Fit Headphone – Blue នេះ គឺជាកាសប្រភេទខ្សែនេះដែរ ក៏ត្រូវបានក្រុមហ៊ុន Samsung បំពាក់បន្ថែមជាមួយនឹងបច្ចេកវិទ្យាថ្មីៗ ដូចជា បច្ចេកវិទ្យា wind-sound reducing material ដែលយល់ពីអារម្មណ៍អ្នកប្រើប្រាស់ រួមជាមួយនឹងសមត្ថភាព នៅក្នុងការបំពេរអារម្មណ៍ អមមកនូវសម្លេងដ៏ពិរោះរណ្តំចិត្តតែម្តង ពិសេសសម្រាប់ការសន្ទនា គឺច្បាស់តែម្តង ដូច្នេះ ការកម្សាន្តនៅតែបន្តនិងរីករាយជានិច្ចជាមួយកាសស៊េរីថ្មីមួយនេះ។

2.Samsung U Flex Headphones

សំរាប់ម៉ូដែល Samsung U Flex នេះវិញ អតិថិជន ដែលបាន Pre Oder ហ្វាប់ប្លេត Samsung Galaxy Note8 ប្រាកដជាស្កាល់ច្បាស់ ពីព្រោះថា Samsung បានថែមជាមួយនឹងហ្វាប់ប្លេតថ្មីនេះ ហើយគាត់បានប្រើប្រាស់មុនគេ។ ដោយសារតម្រូវការកាសនេះ មានការកើនឡើងខ្ពស់ Samsung បានផលិតចេញកាន់តែច្រើន។ U Flex គឺជាប្រភេទកាសស្តាប់ដ៏ប្រណិត ដែកត្រូវបានក្រុមហ៊ុន Samsung ធ្វើការផលិតឡើង យ៉ាងយកចិត្តទុកដាក់ និងបានគិតពីសោភ័ណ្ឌភាព និងភាពរឹងមាុំបំផុត នៅក្នុងការប្រើប្រាស់ ជាពិសេសគឺ សមត្ថភាពនៅក្នុងការបំពេញតម្រូវការរបស់អ្នកស្តាប់ឲ្យអន្លង់លន្លោចតែម្តង។ Samsung U Flex Headphones ថ្មីនេះ គឺអាចបន្ថែមភាពស៊ីវីល័យ និងទាន់សម័យដល់មនុស្សគ្រប់គ្នា ជាមួយនឹងការរចនាឡើងយ៉ាងល្អឥតខ្ចោះ រូបរាងរបស់វា គឺអាចបត់បែនបានគ្រប់ស្ថានភាព អ្វីដែលកាន់តែពិសេសនោះគឹបំពាក់នូវបច្ចេកវិទ្យាតភ្ជាប់តាមរយះ Bluetooth បានយ៉ាងងាយស្រួលរហ័សទាន់ចិត្តតែម្តង ។ ជាមួយនឹងរូបរាងអក្ស U ងាយស្រួលពាក់នឹងក និងមិនធ្វើឲ្យប៉ះពាល់ដល់ត្រចៀកឡើយ។ 

3.Samsung HS1303 

ជាមួយនិឹងម៉ូដែលនេះ ជឿជាក់ថា គ្រប់គ្នា នឹងរីករាយជាមិនខានជាមួយនឹងតម្លៃ រូបរាង ហើយពណ៌តែម្តង។ Samsung HS1303 អាចនិយាយបានថា គឺជាកាសប្រភេទខ្សែរមានប្រវែង 1.2 ម៉ែត្រ ដែលជាការរចនាថ្មីសំរាប់អ្នកប្រើប្រាស់ស្តាប់ការសន្ទនាទូរស័ព្ទនៅពេលធ្វឿដំណើរជាពិេសសនៅពេលជិះម៉ូតូតែម្តង។ កាសថ្មីេនះដែរ ត្រូវបាន ក្រុមហ៊ុន Samsung ផលិតឡើងយ៉ាងពិសេសបំផុត សម្រាប់អ្នកប្រើប្រាស់ ពីព្រោះថា មិនត្រឹមតែមានការការរចនារូបរាង កាន់តែស៊ីវីល័យ និងទំនើបនោះទេ វាថែមទាំងផ្តល់ជូននូវការសន្សំសំចៃថវិការបានច្រើនថែមទឿតផង ជាពិសេស វាអាចការពារបាននូវការគ្រោះថ្នាក់ផ្សេងៗនៅពេលនិយាយទូរស័ព្ទពេលធ្វើដំណើរ។ Samsung HS1303 គឺមានបំពាក់នូវប៊ូតុងចុច សំរាប់បញ្ជាចំនួន 3 ងាយស្រួលបញ្ជាផ្ទាល់ សម្រាប់ការតំឡើងសម្លេង បន្ថយសម្លេង បញ្ជាសម្រាប់ការសន្ទនាជាដើម ជាពិសេសជាមួយនឹងជម្រើសច្រើនពណ៌ ដែលលោកអ្នកអាចធ្វើការជ្រើសរើសបានតាមចិត្តស្រឡាញ់រៀងៗខ្លួនផងដែរ។

4.Samsung Galaxy Icon X (2018)

ចំណែកកាសស្តាប់ត្រចៀកដ៏ប្រណីតមួយម៉ូដែលនេះវិញ គឺជាម៉ូដែលថ្មីមួយ ដែលមានភាពលេចធ្លោរបស់ក្រុមហ៊ុន Samsung។ កាសថ្មីនេះ ត្រូវបានគេច្នៃប្រឌិត និងធ្វើការផលិតឡើងប្រកបដោយភាពប៉ិនប្រសព្វ និងស៊ីវីល័យជាទីបំផុត ដោយមានបំពាក់ជាមួយនឹងបច្ចេកិវិទ្យាថ្មីៗជាច្រើន សម្រាប់បំពេញរាល់តម្រូវការ និងចំណង់ចំណូលចិត្តប្រើប្រាស់របស់អតិថិជនរបស់ខ្លួន។ និយាយរួមទៅគឺ Samsung Galaxy Icon X (2018) ពិតជាផ្តល់ជាពិសេសសំរាប់អ្នកដែលប្រើប្រាស់កំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ Samsung ផ្ទាល់តែម្តង។ កាសស៊េរីថ្មីនេះ បំពាក់នូវបច្ចេកវិទ្យាតរភ្ជាប់តាមរយះ Bluetooth 4.2 និងអាចភ្ជាប់ជាមួយប្រព័ន្ធប្រតិបតិ្តការ Android 4.4 ឡើងទៅផងដែរ អ្វីដែលពិសេសនោះ គឺអាចភ្ជាប់ជាមួយមុខងារថ្មី Bixby Connection ដែលមាននៅលើទូរស័ព្ទជំនាន់ថ្មីបំផុតផងដែរ។ កាសនេះត្រូវបានគេ បំពាក់នូវថាមពលថ្មទំហំ 82 mAh ដែលអាចដំណើរការបានរហូតដល់ 5 ម៉ោង និងអាចបើក Standby បានដល់ 7 ម៉ោងឯណ្ណោះ អ្វីដែលរិតតែពិសេសនោះ វាថែមទាំងមានមុខងារថ្មីដូចជា ប្រព័ន្ធការពារជម្រាបទឹក Water Resistant មិនជ្រាបទឹកថែមទៀតផង។ កាន់តែពិសេសអស្ចារ្យ គឺវាអាចរក្សាទុកចម្រៀងបានកាន់តែច្រើន ដោយមិនចាំបាច់យកទូរស័ព្ទទៅជាមួយ និងមុខងារតាមដានសុខភាព Auto Tracking រាល់សកម្មភាពហាត់ប្រាណរបស់អ្នក គឺត្រូវបានគ្រប់គ្រងនិងតាមដានជានិច្ចផងដែរ។

អាចរកជាវបាននៅហាង Apsara Mobile 

ទូរស័ព្ទលេខ ៖ 023 6666 189

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន