មិនសូវជាខុសគ្នាពី XJ-V2 ប៉ុន្មានទេ សម្រាប់មា៉ស៊ីនព្រីនធើស៊េរីថ្មីពី Casio គឺ Casio Core XJ-V1 ជំនាន់ថ្មី ដោយមានការផលិតចេញជារូបរាងកាន់តែទាន់សម័យ។ Casio Core XJ-V1 ជាម៉ាស៊ីនបញ្ចាំងរូបភាពស៊េរីថ្មី ដែលត្រូវបានក្រុមហ៊ុន Casio ធ្វើការផលិតឡើងយ៉ាងពិសេស សំរាប់បំពេញរាល់តំរូវការប្រើប្រាស់ជាលក្ខណះការសិក្សា ជំនួញ និងកិច្ចការប្រជុំនានា ឲ្យកាន់តែមានភាពងាយស្រួល ក្នុងការធ្វើបទបង្ហាញរាល់កិច្ចការងារទាំងអស់។
ម៉ាសីុនបញ្ចាំងរូបភាពស៊េរីថ្មីនេះត្រូវបានបំពាក់មកជាមួយនូវបច្ចេកវិទ្យា 0.55" DLP® chip ជាមួយនឹងបច្ចេកវិទ្យាអំពូល Laser and LED hybrid technology ចំនួនម៉ោងរបស់វាអាចប្រើប្រាស់បានយូររហូតដល់ទៅ 20,000 ម៉ោង ឯណ្ណោះ ដែលផ្តល់នូវកំរិតពន្លឺ Brightness 2700 ANSI lumens និងពណ៍ច្បាស់ត្រជាក់ភ្នែក ក្នុងកំរិត WUXGA រួមជាមួយ Contrast Ratio 20,000:1 និងទំហំរូបភាពបង្ហាញរូបភាពពី 30inch -300inch។
មានលក់នៅ ៖ Chhay Hok Computer