នេះនែ…ឧបករណ៍បំពងសំឡេងស៊េរីថ្មីបំផុតរបស់ក្រុមហ៊ុន Jabra ស៊េរី 810 ដែលមានសមត្ថភាពខ្លាំងក្នុងការបន្លឺសំឡេងបានយ៉ាងច្បាស់ល្អមិនបែក និងពិរោះរណ្តំ។ Jabra Speaker 810 អាចភ្ជាប់ទៅកាន់ឧបរណ៍ទូទៅ បានតាមរយះបច្ចេកវិទ្យាប្លូសធូ និង NFC បានចំងាយ 30 ម៉ែត្រឬក៏ប្រើខ្សែឌុយដោតខ្នាត 3.5មម។
ជាមួយគ្នានេះដែរវាក៏មានមានភ្ជាប់នូវប្រព័ន្ធ UC System និងVoIP Client សម្រាប់ភ្ជាប់ការសន្ទនាជាមួយកម្មវិធីកុំព្យូទ័រផ្សេងៗដូចជា Skype ជាដើម។ Jabra Speaker 810 ក៏មានភ្ជាប់មកជាមួយនូវប្រព័ន្ធសំឡេងបែប Crystal Clear Sound & ZoomTMTalk Microphones ដោយប្រើបច្ចេកវិទ្យាសំឡេង HD Voice Technology ដែលធ្វើឲ្យការបញ្ចេញសំឡេងបានលឺខ្លាំងច្បាស់ល្អមិនបែក ហើយក៏ជួយកាត់បន្ថយសំឡេងរំខានពីក្រៅនៅពេលភ្ជាប់ការសន្ទនាទូរស័ព្ទផងដែរ។ អ្វីដែលកាន់តែពិសេសបំផុតគឺវាមានរន្ធ USB សម្រាប់ឲ្យយើងសាកថ្មទៅកាន់ទូរស័ព្ទ និងថេបប្លែតបានថែមទៀតផងកំឡុងពេលបើកស្តាប់៕
អាចរកជាវបាននៅ៖ ក្រុមហ៊ុន Tech Max Group