no-alternative title

ក្រុមហ៊ុន Borofone ដែលជាបុត្រសម្ព័ន្ធរបស់ Hoco Group បានប្រកាសបើកសម្ពោធនូវ Showroom ដ៏ធំអស្ចារ្យមួយនៅខេត្តក្វាងចូវប្រទេសចិន

កាលពីថ្ងៃទី 16 ខែកក្តដា ក្រុមហ៊ុន Borofone ដែលជាក្រុមហ៊ុន Hoco Group បានបើកសម្ពោធន៍ហាងលក់ដ៏ធំទំនើបរបស់ខ្លួននៅក្នុងខេត្តក្វាងចូវប្រទេសចិន។ លោក Gavin អគ្គនាយក Hoco Group, លោក Guo Bin អ្នកចាត់ការទូទៅនៃក្រុមហ៊ុន Borofone និងបុគ្គលិក Borofone ទាំងអស់បានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលស្វាមគមន៍ភ្ញៀវកិត្តិយសដែលបានអញ្ចើញចូលរួមជាមួយនឹងការបង្ហាញនូវផលិតផលល្អបំផុត និងម៉ាកថ្មីៗ។

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងពិធីសម្ពោធន៍ហាងដ៏អស្ចារ្យនេះគេឃើញមានបណ្តាក្រុមហ៊ុនល្បីៗ ជាច្រើនបានបញ្ជូនកន្ត្រកផ្កា និងភ្ជាប់ដោយពិដារពាក្យជូនពរជ័យដើម្បីអបអរសាទរដល់ក្រុមហ៊ុន Borofone។ 

នៅក្នុងពីធីសម្ពោធនេះ គឺមានអញ្ជើញបណ្តាដៃគូដែលជាតំណាងចែកចាយផលិតរបស់ Borofone (HOCO) មកពីបណ្តាប្រទេសដូចជា ប្រទេស ថៃ អ៊ុយក្រែន ម៉ាឡេស៊ី ភីលីពិន មីយ៉ាន់ម៉ា រ៉ុស្ស៊ី និងបណ្តាក្រុមហ៊ុនសហគ្រាសមួយចំនួនបានចូលរួមជាភ្ញៀវកិត្តិយស ហើយក្នុងនោះក៏មានតំណាងពីប្រទេសកម្ពុជាផងដែរ។ ពួកគេបានសរសេរឈ្មោះរបស់ពួកគេនៅពិដារភ្ជាប់លើជញ្ច្រាំងព្រមទាំងបានថតរូបជុំគ្នាទុកជាអនុស្សាវរីក្នុងថ្ងៃដ៏អស្ចារ្យនេះថែមទៀតផង។ 

នៅក្នុងព្រឹត្តិការណ៍នេះ លោក Gavin និងលោក Gou Bin បានបើកវាំងននក្រហម ដើម្បីសម្ពោធ Showroom របស់ខ្លួនជាផ្លូវការណ៍ក្រោមការអបអរសារទរពីសំណាក់ភ្ញៀវដែលបានចូលរួម។ ក្រោយមក Gavin និង Guo Bin រួមជាមួយតំណាងភ្ញៀវបរទេសបានធ្វើពិធីកាត់នំខួបកំណើតរបស់ Borofone រួមគ្នាទៀតផង។ 

ក្រុមហ៊ុន Borofone បានសម្តែងនូវអំណរគុណដល់ភ្ញៀវកិត្តិយសដែលបានចូលរួមក្នុងពិធីនេះ។ លោក Gavin និង Guo Bin បានថ្លែងអំណរគុណចំពោះការគាំទ្រ និងជំនួយរបស់អ្នកគ្រប់ៗគ្នា ដែលបានធ្វើអោយ Borofone អាចសម្រេចបាននូវលទ្ធផលដ៏គាប់ប្រសើរបំផុតដល់ថ្ងៃនេះ។ បច្ចុប្បន្នក្រុមហ៊ុន Borofone បានចុះបញ្ជីពាណិជ្ជសញ្ញានៅក្នុងប្រទេសជាង 100 នៅជុំវិញពិភពលោកបន្ទាប់ពីបានធ្វើប្រតិបត្តិការទីផ្សារអស់រយៈពេល 7 ឆ្នាំមកនេះ។  

Borofone បានធ្វើការវិវត្តន៍ផលិតផលិតផលការពារពីស្បែកដែលមានគុណភាពល្អបំផុតមកគ្រឿងបរិក្ខាប្រើប្រាស់កម្រិតមធ្យមសម្រាប់ស្មាតហ្វូនដែលមានដូចជាឧបករណ៍សំឡេង (កាស), ឆ្នាំងសាក, ឆ្នាំងសាកក្នុងរថយន្ត, ខ្សែចម្លង, ឧបករណ៍ Power Bank និងស្រោមការពារជាដើម។ រាល់ផលិតផលរបស់ Borofone គឺមានការរចនាឡើងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ មានភាពទំនើប និងមានគុណភាពខ្ពស់ ហើយតម្លៃទៀតសោធក៏សមរម្យអាចទទួលយកបាន។ 

នៅក្នុងទីផ្សារមជ្ឍឹមប្រទេស និងអឺរ៉ុបខាងកើត ហើយនិងអាស៊ីអាគ្នេយ៍ម៉ាកផលិតផលរបស់ Borofone ទទួលបាននូវការគាំទ្រខ្លាំងបំផុតពីសំណាក់អតិថិជន។ ជាមួយនឹងការបង្កើតឡើងនៃម៉ាកសញ្ញាផលិតផលដែលទទួលបានការគាំទ្រ និងការកោតសរសើរដ៏ច្រើនលើសលប់ពីអតិថិជនក្រុមហ៊ុន Borofone មានការជឿជាក់យ៉ាងខ្លាំងថានៅពេលអនាគតដ៏ខ្លីនេះ ទីផ្សារគ្រឿងបរិក្ខា 3C Digital របស់ Borofone នឹងមានកើនឡើងឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ហើយនឹងក្លាយជាម៉ាកយីហោគ្រឿងបរិក្ខាឈានមុខគេនៅលើទីផ្សារ។ 

លោក Guo Bin បាននិយាយនៅក្នុងសេចក្តីថ្លែងសុន្ទរកថារបស់លោកថា "ថ្ងៃនេះ យើងសូមថ្លែងអំណរគុណចំពោះភ្ញៀវកិត្តិយសទាំងអស់ដែលបានមកដល់ក្រុមហ៊ុន Borofone យើងមានមោទនភាពក្រៃលែងចំពោះការវត្តមានរបស់អ្នកទាំងអស់គ្នា។ ហើយចាប់ពីថ្ងៃស្អែកទៅម៉ាកយីហោ Borofone នឹងធ្វើឱ្យលោកអ្នកមានមោទនភាពបំផុត!"៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន