no-alternative title

ក្រាហ្វិកកាត GTX 1180 នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 20 ខែសីហានេះ ក្នុងព្រឹត្តិការណ៍ Gamescom 2018

ថ្មីៗនេះ ក្រុមហ៊ុន Nvidia ទើបតែបានបញ្ជាក់ថា ខ្លួននឹងរៀបចំនូវព្រឹត្តិការណ៍សន្និសីទមួយនៅថ្ងៃទី 20 ខែសីហាឆ្នាំ 2018 នេះ។ អ្វីដែលពិសេសនៅក្នុងព្រឹត្តិការណ៍នេះ ការបង្ហាញក្រាហ្វិកកាតជំនាន់ថ្មី GeForce graphics cards ដែលយើងទន្ទឹងរង់ចាំជាយូរមកហើយ។ ស្របពេលដែលមានការរង់ចាំសម្រាប់ក្រាហ្វិកកាតជំនាន់ថ្មីនេះ ក្រុមហ៊ុន Nvidia បានកំណត់រៀបចំនូវព្រឹត្តិការណ៍មួយនៅក្នុង Gamescom 2018 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 20 ខែសីហានេះវេលាម៉ោង 1:00 pm Eastern Standard Time។ 

ក្រុមហ៊ុន Nvidia ក៏នឹងបង្ហាញនូវហ្គេមស៊េរីថ្មីជាច្រើនរួមជាមួយនឹងអ្វីដែលអស្ចារ្យបំផុតផងដែរសម្រាប់អ្នកគាំទ្រររបស់ខ្លួននោះ។ ពាក្យចចាមអារ៉ាមជាច្រើនកាលពីពេលមុននេះ បានបញ្ជាក់ថា ការប្រកាសបង្ហាញនេះ ប្រហែលជាក្រាហ្វិកកាត GeForce GTX 1180 រួមជាមួយនឹងក្រាហ្វិកកាតផ្សេងទៀតផងដែរ។ នៅក្នុងការពិពរណ៍នានៅក្នុងព្រឹត្តិការណ៍នេះ ក្រុមហ៊ុន Nvidia បានអះអាងថា “ព្រឹត្តិការណ៍នេះ នឹងមានការបង្ហាញនូវកុំព្យូទ័រលេងហ្គេមស៊េរីថ្មីដ៏អស្ចារ្យដែលដំណើរការនូវ GeForce hardware ចុងក្រោយបំផុតនោះ។” នេះប្រហែលជាការធ្វើទីផ្សារ ប៉ុន្តែក៏ប្រហែលជាបង្ហាញនូវអ្វីដែលថ្មីត្រៀមប្រកាសផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់អ្នកដែលចាប់អារម្មណ៍នៅក្នុងការចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ អាចធ្វើការ sign up ដើម្បីចូលរួមស្របពេលដែលកៅអី គឺមានកំណត់នោះ។ សម្រាប់ពេលនេះ អ្វីដែលយើងដឹងនោះគឺថាវាគឺស្ថិតនៅក្នុងទីក្រុង Cologne នៃប្រទេសអាល្លឺម៉ង់។ ប្រសិនបើអ្នកមិនអាចចូលរួម ឬមិនចង់ធ្វើដំណើរទៅទីនោះអ្នកអាចទស្សនាតាម Live Stream បានផងដែរសម្រាប់ព្រឹត្តិការណ៍នេះ។ ក្រុមហ៊ុន Nvidia នឹងបើកនូវកន្លែងរបស់ខ្លួនសារឡើងវិញនៅថ្ងៃទី 21 ខែសីហានេះ ចាប់ពីម៉ោង 10:00 am ដល់ម៉ោង 5:00 pm CET ដូចនេះ អ្នកគាំទ្រនៅតែអាចទៅចូលសាកល្បងនូវហ្គេមថ្មីៗ ជាច្រើនជាមួយនឹង Hardware ថ្មីនេះ។ រហូតដល់ចុងខែសីហានេះ ទំនងជាមានការបានបញ្ជាក់ជាច្រើនទៀតផងដែរ អំពីព័ត៌មាននេះ ប៉ុន្តែពាក្យចចាមអារ៉ាមជាច្រើនក៏ទម្លាយជាបន្តបន្ទាប់ផងដែរ៕

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន