no-alternative title

MSI Optix MPG27CQ ម៉ូនីទ័រដ៏ទំនើបសម្រាប់ការលេងហ្គេម មានសមត្ថភាពពិសេសអាចផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យបំផុត

MSI Optix MPG27CQ គឺជាអេក្រង់ម៉ូនីទ័រកោង Curved Gaming display (1800R) សម្រាប់ការលេងហ្គេមជាមួយនឹងបទពិសោធន៍ដ៏អស្ចារ្យបំផុត។ ម៉ូនីទ័រនេះក៏ប្រើប្រាស់នូវ GameSense - ដែលផ្តល់នូវការជូនដំណឹងតាមរយៈភ្លើង RGB LED ជាមួយនឹងលក្ខណៈពិសេសសម្រាប់ការប្រកួតប្រជែងហ្គេមអនឡាញនោះ។ វាក៏មានការប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យា Mystic Light និងកម្រិតភាពច្បាស់ WQHD High Resolution ដែលធ្វើឱ្យហ្គេមរបស់អ្នកគឺមើលទៅពិតជាអស្ចារ្យសម្រាប់ការបង្ហាញថែមទៀត។ ម៉ូនីទ័រនេះដំណើរការយ៉ាងរលូនដោយសារតែវាមានកម្រិត 144Hz Refresh Rate និងកម្រិតនៃការឆ្លើយតប 1ms response time ផងដែរ។ 

អេក្រង់ម៉ូនីទ័រនេះក៏មានការប្រើប្រាស់នូវកម្មវិធី Gaming OSD App សម្រាប់ការបង្កើតនូវ Settings សម្រាប់ការលេងហ្គេមរបស់អ្នកទៅកាន់កម្រិតអស្ចារ្យមួយទៀតនោះ។ ម៉ូនីទ័រនេះប្រើប្រាស់នូវកម្រិតពណ៌ True colors - NTSC 100% & sRGB 115% និង Adaptive Sync និងកម្រិតពណ៌ Anti-Flicker និង Less Blue Light – ដែលជំនួយទៅលើការមើលបានកាន់តែយូរ និងការពារការរោយភ្នែកថែមទៀត។ អេក្រង់ម៉ូនីទ័រនេះ គឺមានគែមស្តើងស្រស់ស្អាតដែលអាចធ្វើការលំងាកបានមុំ 178° wide view angle ផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

អេក្រង់ម៉ូនីទ័រនេះ ជួយលោកអ្នកអោយផ្តោតជានិច្ចសម្រាប់ការលេងហ្គេម។ ជាមួយនឹងអេក្រង់ MSI Optix MPG series ស៊េរីថ្មីនេះ ផ្តល់នូវព័ត៌មានរហ័សទាន់ចិត្តនៅពេលដែលប្រកួតប្រជែងជាមួយនឹងសត្រូវរបស់អ្នក។ ជាមួយនឹងការបង្កើតនូវភ្លើង RGB LED នៅផ្នែកខាងមុខ និងការទ្រទ្រង់នូវ SteelSeries GameSense នោះ លោកអ្នកអាចមើលទៅលើស្ថានភាពនៃម៉ូនីទ័ររបស់អ្នកបានយ៉ាងល្អ។ សម្រាប់ការលេងហ្គេមនៅលើអេក្រង់ម៉ូនីទ័រនេះមានកម្រិត 144Hz refresh rate និងកម្រិតឆ្លើយតប 1ms response time ។ លោកអ្នកនឹងមានអារម្មណ៍ជឿជាក់ជាមួយនឹងអេក្រង់គែមកោងនេះដែលជួយអោយភ្នែករបស់លោកអ្នកអាចសម្លឹងមើលបានយូរដោយសារតែវាប្រើប្រាស់នូវភ្លើង Less Blue Light និង Anti-Flicker ថែមទៀតផង។

 

ទំហំអេក្រង់ធំងាយលេង ងាយទស្សនា

អេក្រង់នេះមានទំហំធំជាងអេក្រង់ 24’’ ដល់ទៅ 26.5% ហើយវាមានទំហំធំជាងអេក្រង់ 21’’ ដល់ទៅ 65.3% ថែមទៀត។ អេក្រង់ម៉ូនីទ័រ Optix Gaming Monitor នេះមានគែមកោងទំហំ 27”curved VA display ដែលផ្តល់នូវការទស្សនាធំបំផុត។ បើធៀបជាមួយនឹងអេក្រង់ម៉ូនីទ័រ 24’’ និង 21’’ នោះ អេក្រង់ Optix Gaming Monitor មានទំហំធំជាងមុនដល់ទៅ 36% ដែលផ្តល់នូវទំហំធំសម្រាប់ការធ្វើការ និងទំហំកាន់តែធំសម្រាប់ការលេងហ្គេមរបស់អ្នក។ 

គែមកោង ងាយទស្សនា

ជាមួយនឹងការប្រើប្រាស់ស៊ុមព័ទ្ធអេក្រង់គែមស្តើងបំផុតនោះ លោកអ្នកកាន់តែទទួលបាននូវអារម្មណ៍រីករាយខ្លាំងបំផុតសម្រាប់ការលេងហ្គេមថ្មីៗចុងក្រោយរបស់អ្នកនៅលើម៉ូនីទ័រដែលអាចមើលបានកម្រិត 180 ដឺក្រេនោះ។ រីករាយជាមួយនឹងអេក្រង់ម៉ូនីទ័រនេះសម្រាប់ការលេងហ្គេម ការធ្វើការ និងការសម្រេចការងារជាច្រើនទៀតតាមអ្វីដែលអ្នកចង់បាន។ ម៉ូនីទ័រអេក្រង់ MSI នេះមានគែមកោងដែលមានកម្រិត 1800R ដែលពិតជាងាយស្រួលបំផុត និងសក្តិសមបំផុតសម្រាប់ការប្រើប្រាស់កម្មវិធីជាច្រើននោះ។ លោកអ្នកនឹងមានអារម្មណ៍ពេញចិត្តជាមួយនឹងអេក្រង់ម៉ូនីទ័រនេះដោយសារតែបទពិសោធន៍ដ៏អស្ចារ្យរបស់វា។

គុណសម្បត្តិនៃ GAMING OSD APP

ជាមួយនឹងការប្រើប្រាស់នូវកម្មវិធី Gaming OSD (on screen display) app វាពិតជាងាយស្រួលមែនទែនក្នុងការតម្លើងនូវម៉ូនីទ័រលេងហ្គេមរបស់អ្នក។ លោកអ្នកមិនចាំបាច់ធ្វើការប្រើប្រាស់នូវប៊ូតុងនៅលើម៉ូនីទ័រ និងតាម Menu ដោយគ្រាន់តែប្រើប្រាស់នូវ Keyboard និង Mouse សម្រាប់ធ្វើការតភ្ជាប់ទៅកាន់ម៉ូនីទ័ររបស់អ្នក។ កម្មវិធីនេះផ្តល់ជូនអ្នកប្រើប្រាស់នូវ hotkey options ដូចនេះអ្នកអាចធ្វើការកែប្រែនៅក្នុង Settings នៅក្នុងការលេងហ្គេមជាច្រើននេះកាន់តែងាយស្រួល។

អេក្រង់ដំបូងបំផុតដែលប្រើប្រាស់បច្ចេកវិទ្យា STEELSERIES GAMESENSE

ជាមួយនឹងបច្ចេកវិទ្យា Steelseries GameSense ការប្រើប្រាស់នូវភ្លើង RGB LED មិនត្រឹមតែជាការតុបតែងដ៏ល្អឥតខ្ចោះនោះទេ ប៉ុន្តែវាក៏ជួយអ្នកលេងហ្គេមអោយទទួលបានអារម្មណ៍អស្ចារ្យថែមទៀត។ លោកអ្នកអាចមើលព័ត៌មានលម្អិតរបស់ហ្គេមនេះតាមរយៈភ្លើង LED effects បានយ៉ាងច្បាស់ល្អ។ នេះមានន័យថា លោកអ្នកអាចមើលបានដោយគ្មានការរោយភ្នែកនោះទេ។

កម្រិត 144HZ REFRESH RATE + 1MS RESPONSE TIME

MSI gaming monitors ភ្ជាប់ជាមួយនឹងកម្រិត 144hz refresh rate + 1ms response time VA LED panel ដែលអ្នកប្រើប្រាស់អាចលេងហ្គេមបានយ៉ាងល្អជាមួយនឹងល្បឿនលឿនសម្រាប់ចលនាជាច្រើនដែលមាននៅក្នុងហ្គេមនោះដូចជាហ្គេមប្រភេទ first person shooters, fighters, racing sims, real-time strategy និង sports ជាដើម។ MSI Optix series Gaming monitor គឺជាអេក្រង់ 27” WQHD 2560x1440 resolution ដែលអនុញ្ញាតឱ្យលោកអ្នកមើលកាន់តែលម្អិតនៅក្នុងការលេងហ្គេមជាច្រើន ការទស្សនាវីដេអូ ឬការមើលខ្សែភាពយន្តនោះ។ Optix series Gaming monitor នឹងផ្តល់នូវលក្ខណៈពិសេសមួយកម្រិតទៀតនៅក្នុងការលេងហ្គេមកាន់តែអស្ចារ្យនោះ។

រីករាយជាមួយនឹងការទស្សនានៅក្នុងកម្រិត WIDE VIEWING ANGLE 178 ដឺក្រេ

ជាមួយនឹងការប្រើប្រាស់នូវ viewing angle ធំនោះ ម៉ូនីទ័រ MSI gaming monitors នេះផ្តល់នូវបទពិសោធន៍អស្ចារ្យបំផុតក្នុងការប្រើប្រាស់របស់អ្នក។ សម្រាប់ពណ៌ និងភាពលម្អិតនៅលើអេក្រង់ម៉ូនីទ័រនេះគឺភ្លឺច្បាស់ត្រជាក់ភ្នែកបើធៀបជាមួយនឹងម៉ូនីទ័រផ្សេងទៀតគឺមានកម្រិតនៃ viewing angles ទាប។ ម៉ូនីទ័រ MSI gaming monitors  នេះអាចកាត់បន្ថយការរោយភ្នែកនៅពេលដែលលេងហ្គេមយូរជាមួយនឹងពន្លឺការកាត់បន្ថយទៅលើពន្លឺពណ៌ខៀវ BLUE LIGHT នោះ។

បច្ចេកវិទ្យា ANTI-FLICKER

សម្រាប់អេក្រង់ម៉ូនីទ័រធម្មតា Generic monitor displays តែងតែភ្ជាប់ជាមួយនឹងកម្រិត flicker-rate ប្រហែលជា 200 ដងក្នុងមួយវិនាទីដែលងាយស្រួលក្នុងការទស្សនា ប៉ុន្តែសម្រាប់បច្ចេកវិទ្យា MSI Anti-Flicker technology ផ្តល់នូវបទពិសោធន៍ថ្មីសម្រាប់ការទស្សនាកាន់តែមានផាសុកភាពបំផុត។ អេក្រង់ Optix Series Gaming Monitor នេះក៏មានកម្រិតពណ៌ល្អជាងមុនដល់ទៅ 35% ដោយសារតែវាប្រើប្រាស់នូវបច្ចេកវិទ្យា TRUE COLOR នោះ៕

 

សំរាប់ព័តមានបន្ថែមអាចទំនាក់ទំនង Chantra Store ដែលមានលេខទូរស័ព្ទ 010 555 333 / 012 64 65 81 ឬនៅតាមបណ្តាហាងលក់កុំព្យូទ័រជាច្រើនទៀតនៅទូទាំងប្រទេសកម្ពុជា

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន