no-alternative title

ASUS ROG Strix SCAR II កុំព្យូទ័រស៊េរីថ្មី មានអានុភាពខ្លាំងក្លា នាំលោកអ្នកទៅរកប្រណិតភាពដ៏អស្ចារ្យ

កុំព្យូទ័រស៊េរីថ្មី ROG Strix SCAR II នាំលោកអ្នកទៅរកបទពិសោធន៍ថ្មីនៃការលេងហ្គេមដ៏អស្ចារ្យជាមួយនឹងកម្លាំងម៉ាស៊ីនខ្លាំងក្លា និងការលេងហ្គេម FPS esports gaming ដ៏អស្ចារ្យបំផុត។ កុំព្យូទ័រលេងហ្គេមនេះប្រើប្រាស់នូវអេក្រង់គែមកោងស្តើងបំផុតក្នុងពិភពលោក 144Hz super-narrow-bezel display ជាមួយនឹងកម្រិតនៃការឆ្លើយតបរហ័សត្រឹមតែ ultrafast 3ms gray-to-gray (GTG) response time ។ កុំព្យូទ័រ Strix SCAR II ភ្ជាប់ជាមួយនឹងក្តារចុចល្បឿនលឿន fast-responding desktop-style keyboard ជាមួយនឹងបច្ចេកវិទ្យា Overstroke technology និងប្រព័ន្ធ RangeBoost multi-antenna system សម្រាប់ធ្វើការធានាទៅលើភាពជឿជាក់ និងកម្រិត Wi-Fi ល្បឿនលឿន។

កុំព្យូទ័រនេះប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Windows 10 Pro gaming laptop ជាមួយនឹងប្រព័ន្ធ HyperCool Pro thermal system ដែលពង្រឹងទៅលើភាពត្រជាក់របស់កុំព្យូទ័រនេះផងដែរ។ កុំព្យូទ័រនេះប្រើប្រាស់នូវបន្ទះឈីប Intel® Core™ i7 processor ជំនាន់ទី 8 និងក្រាហ្វិកកាតប្រភេទ NVIDIA® GeForce® GTX 10-Series graphics ផ្តល់នូវល្បឿនលឿនក្នុងការលេងហ្គេមរបស់អ្នក។

រូបភាពពាណិជ្ជកម្ម
no-alternative title

ការរចនារូបរាងដ៏ល្អឥតខ្ចោះ

កុំព្យូទ័រស៊េរីថ្មីនេះប្រើប្រាស់នូវអេក្រង់គែមស្តើងបំផុត ULTRA-RESPONSIVE NARROW-BEZEL DISPLAY ដែលមានគែមស្តើងត្រឹមតែ 2.33cm ប៉ុណ្ណោះ។ កុំព្យូទ័រ Strix SCAR II មានទំងន់ស្រាលត្រឹមតែ 2.4kg ប៉ុណ្ណោះ។ កុំព្យូទ័រដ៏ប្រណិតនេះក៏ប្រើប្រាស់ជាមួយនឹង AURA LIGHTING នៅខាងមុខ និងឡូហ្គោ ROG ផងដែរ។ កុំព្យូទ័រនេះប្រើប្រាស់នូវ WASD keycaps និង semi-transparent key ផ្តល់នូវពន្លឺភ្លឺច្បាស់មិនធម្មតានោះទេ។ 

សមត្ថភាពខ្លាំងក្លាគ្មានគូប្រៀប

Strix SCAR II ប្រើប្រាស់នូវបន្ទះឈីប Intel® Core™ processor ជំនាន់ទី 8 ជាមួយនឹងម៉េមូរី DDR4 2666MHz ទំហំ 32GB និងក្រាហ្វិកកាតប្រភេទ NVIDIA® GeForce® GTX 1060 ឬ GTX 1070 ថែមទៀតផង។ កុំព្យូទ័រនេះមានថាសរឹងទំហំ 512GB M.2 NVMe PCIe® 3.0 x4 SSD និង 1TB Seagate® FireCuda™ SSHD ថែមទៀតផង។ កុំព្យូទ័រ Strix SCAR II  នេះប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ WINDOWS 10 PRO ផងដែរ។

កុំព្យូទ័រស៊េរីថ្មីនេះប្រើប្រាស់នូវក្រាហ្វិកកាតប្រភេទ GeForce GTX 10-Sereis GPUs ជាមួយនឹងការប្រើប្រាស់នូវ Game-Changing NVIDIA Pascal ដែលមានន័យថា បច្ចេកវិទ្យានេះជួយទៅលើការប្រើប្រាស់ថាមពលកាន់តែមានប្រសិទ្ធិភាព បច្ចេកវិទ្យាច្នៃប្រឌិតដ៏អស្ចារ្យ និងបទពិសោធន៍ថ្មីនៃ VR សម្រាប់ការលេងហ្គេមរបស់អ្នក។ GeForce GTX 10-Sereis GPUs បង្កើតឡើងដោយភ្ជាប់ជាមួយនឹង Ultra-Fast FinFET ដែលជា Bandwidth Memory កម្រិតខ្ពស់ និងការទ្រទ្រង់នូវមុខងារ DirectX 12 ជាមួយនឹងល្បឿនលឿន និងការលេងហ្គេមដ៏រលូន។ ក្រាហ្វិកកាតនេះក៏ទ្រទ្រង់នូវបច្ចេកវិទ្យា NVIDIA GameWorks Technologies ជាមួយនឹងបច្ចេកវិទ្យា NVIDIA Ansel ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់លេងហ្គេម VR នៅក្នុងកម្រិត 360 ដឺក្រេថែមទៀតផង។ លោកអ្នកនឹងមានអារម្មណ៍រីករាយបំផុតនៅក្នុងការប្រើប្រាស់ជាមួយនឹងកុំព្យូទ័រដ៏ល្អឥតខ្ចោះនេះ។ 

ប្រព័ន្ធត្រជាក់ HyperCool Pro thermal system

ប្រព័ន្ធត្រជាក់ HyperCool Pro thermal system ផ្តល់នូវមុខងារជាច្រើនសម្រាប់ជួយកុំព្យូទ័រលេងហ្គេម Strix SCAR II ពង្រឹងនូវល្បឿននៃ GPU និង CPU ផងដែរ។ វាក៏មានការពង្រឹងទៅលើថាមពល 12V កម្រិតខ្ពសសម្រាប់ការធានាទៅលើប្រព័ន្ធកុំព្យូទ័រអោយមានស្ថេរភាពជានិច្ច។ ប្រព័ន្ធ HyperCool Pro នេះប្រើប្រាស់នូវប្រព័ន្ធ Anti-Dust Cooling system សម្រាប់ការពារទៅលើប្រព័ន្ធពីធូលី និងធ្វើឱ្យប្រព័ន្ធនេះស្អាតជានិច្ចជាមួយនឹងការជឿជាក់ និងធន់ក្នុងការប្រើប្រាស់។ វាប្រើប្រាស់នូវមុខងារ SELF-CLEANING, ANTI-DUST, DUAL-FANs និងការប្រើប្រាស់កង្ហារថាមពល 12V FANS រួមជាមួយនឹងរន្ធបញ្ចេញកំដៅរបស់វាគឺ 0.1MM THERMAL FINS ផងដែរ។

អេក្រង់ភ្លឺច្បាស់ក្នុងការប្រើប្រាស់ត្រជាក់ភ្នែក

កុំព្យូទ័រស៊េរីថ្មី Strix SCAR II ប្រើប្រាស់នូវអេក្រង់កម្រិត IPS-level display ជាមួយនឹងកម្រិត 144Hz refresh rate និងកម្រិតនៃការឆ្លើយតប 3ms GTG response time ហើយវាគ្មានការបង្ហាញនូវរូបភាពព្រិលៗនោះទេ។ អេក្រង់នេះមានកម្រិត 300cd/m² panel ដែលផ្តល់នូវពន្លឺភ្លឺច្បាស់ជាងមុនដល់ទៅ 20% ថែមទៀត។ កុំព្យូទ័រនេះប្រើប្រាស់នូវបច្ចេកវិទ្យា VIRTUAL REALITY/MIXED REALITY ដែលផ្តល់នូវបទពិសោធន៍អស្ចារ្យជាមួយនឹងក្រាហ្វិកកាត NVIDIA GeForce GTX 1060 និង 1070 Series ។ កុំព្យូទ័រ Strix SCAR II ក៏ទទួលនូវវិញ្ញាបនបត្រពី Microsoft សម្រាប់ការប្រើប្រាស់កម្មវិធី Windows Mixed Reality applications ផងដែរ។

ការភ្ជាប់ទំនាក់ទំនងគ្មានដែនកំណត់ជាមួយនឹង ZERO-DEAD-SPOT WI-FI

កុំព្យូទ័រលេងហ្គេម ROG Strix gaming laptops គឺជាកុំព្យូទ័រដំបូងបំផុតនៅក្នុងពិភពលោកដែលប្រើប្រាស់នូវ multi-antenna Wi-Fi ដែលមានល្បឿនខ្លាំងក្លាជាងមុន 30% ហើយវាក៏មានប្រើប្រាស់នូវប្រព័ន្ធ Wi-Fi កម្រិតខ្ពស់ជាងមុនថែមទៀត។ បន្ថែមពីនេះទៀត វាក៏ប្រើប្រាស់នូវបច្ចេកវិទ្យា ROG RangeBoost technology ដែលស្ថិតនៅផ្នែកខាងក្រោយ និងផ្នែកខាងមុខរបស់ម៉ាស៊ីនល្អបំផុតក្នុងការភ្ជាប់ទំនាក់ទំនងជាមួយនឹងប្រព័ន្ធ 802.11ac Wave 2 Wi-Fi ដែលមានល្បឿនដល់ទៅ 1.7Gbps —ល្បឿនទ្វេរដងសម្រាប់ 802.11ac 2 និងល្បឿន 12 ដងខ្លាំងជាងមុនរបស់ 802.11b/g/n ។

ក្តារចុច KEYBOARD ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា HYPERSTRIKE PRO TECHNOLOGY 

ក្តារចុច Keyboard នេះប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យា HYPERSTRIKE PRO TECHNOLOGY ជាមួយនឹងការគ្រប់គ្រងដោយម្រាមដៃរបស់អ្នក។ វាមានការប្រើប្រាស់នូវ hotkeys ចំនួន 4 គ្រាប់សម្រាប់ការគ្រប់គ្រងទៅលើ RGB backlighting a នៅក្នុង Zones ចំនួន 4 និងការប្រើប្រាស់ជាមួយនឹង WASD key ដែលមានគម្លាត 0.25mm ផ្តល់ភាពងាយស្រួលនៅក្នុងការវាយអក្សរ។ កុំព្យូទ័រនេះប្រើប្រាស់នូវបច្ចេកវិទ្យា ROG Overstroke technology និងបច្ចេកវិទ្យា N-key rollover technology រួមជាមួយនឹងបច្ចេកវិទ្យា anti-ghosting សម្រាប់ការប្រើប្រាស់ប្រកបដោយភាពត្រឹមត្រូវតាមតម្រូវការ។ កុំព្យូទ័រ SCAR II ភ្ជាប់ជាមួយនឹង Keyboards ដែលមានអាយុនៃការប្រើប្រាស់បានចំនួន 20 លានដងនៃការចុច ហើយវាធន់បំផុតក្នុងការប្រើប្រាស់ថែមទៀតផង។

បច្ចេកវិទ្យា AURA SYNC ដ៏អស្ចារ្យ

បច្ចេកវិទ្យា Aura Sync technology ផ្តល់នូវការលេងហ្គេមដ៏អស្ចារ្យជាមួយនឹងអារម្មណ៍រីករាយបំផុតក្នុងការប្រើប្រាស់។ សម្រាប់ពណ៌របស់កុំព្យូទ័រនេះគឺស៊ីគ្នាជាមួយនឹង ROG logo, keyboard និង light bar នៅលើកុំព្យូទ័រ Strix SCAR II ជាមួយនឹងបច្ចេកវិទ្យា Aura Sync ថែមទៀត។ លោកអ្នកអាចប្រើប្រាស់នូវ Lighting Modes ចំនួន 7 តាមរយៈការគ្រប់គ្រងនៅលើ Aura control panel នេះ។

ប្រព័ន្ធសំលេង SIDE-FIRING SPEAKERS លឺច្បាស់ពិរោះរណ្តំ

កុំព្យូទ័រ Strix SCAR II ផ្តល់នូវប្រព័ន្ធសំលេងលឺច្បាស់ ខ្លាំង និងពិរោះរណ្តតាមរយៈ side-firing speakers ថែមទៀត។ វាប្រើប្រាស់នូវបច្ចេកវិទ្យា Smart-amplifier technology សម្រាប់ធ្វើការគ្រប់គ្រងទៅលើប្រព័ន្ធសំឡេង និងការកែប្រែសំលេងបានងាយស្រួល។ សំឡេងរបស់វាគឺលឺច្បាស់ជាងមុនដល់ទៅ 200% និងប្រព័ន្ធសំលេង Sonic Studio III ថែមទៀត។ វាក៏មានការកាត់បន្ថយនូវសំឡេងរំខានពីខាងក្រៅផងដែរ។

ការប្រើប្រាស់កម្មវិធី SOFTWARE កាន់តែងាយស្រួលជាមួយនឹង ROG GAMING CENTER

ការប្រើប្រាស់នូវ ROG Gaming Center តាមរយៈ ROG hotkey ដែលផ្តល់នូវ dashboard ជាមួយនឹងព័ត៌មានពេញលេញសម្រាប់ការប្រើប្រាស់នូវ GPU និង CPU ដ៏ខ្លាំងក្លាបំផុត។ វាផ្តល់នូវការប្រើប្រាស់ចូលទៅក្នុង ROG GameFirst, GameVisual, Sonic Studio, Sonic Radar, Aura Core និង XSplit Gamecaster ហើយលោកអ្នកអាចធ្វើការកែប្រែទៅលើ Settings ផងដែរ។ សម្រាប់ preferences និង parameters របស់អ្នកអាចធ្វើការរក្សាទុកនៅក្នុង Cloud បានថែមទៀត។

រន្ធដោត I/O PORTS សម្រាប់ការតភ្ជាប់ក្នុងការលេងហ្គេម

កុំព្យូទ័រនេះប្រើប្រាស់នូវរន្ធដោត 1x USB 3.1 Gen 2 Type-C™ (USB-C™), 1x USB 3.1 Gen 2 Type-A, 2x USB 3.1 Gen 1 Type-A ports សម្រាប់ផ្តល់នូវភាពងាយស្រួលជាមួយនឹងកុំព្យូទ័រ Strix SCAR II ថែមទៀត។ រន្ធ HDMI 2.0 ក៏ទ្រទ្រង់នូវបច្ចេកវិទ្យា 4K UHD នៅក្នុងល្បឿន 60Hz ឬការរីករាយជាមួយនឹងវីដេអូកម្រិត 4K UHD content ចេញពី Netflixឬ Amazon Prime នៅលើទូរទស្សន៍របស់អ្នក។ វាក៏មានការភ្ជាប់ជាមួយនឹងរន្ធដោត Mini DisplayPort 1.2 ទ្រទ្រង់នូវវីដេអូ 4K UHD output នៅក្នុងល្បឿន 75Hz និងការធានាជាមួយនឹងម៉ូនីទ័រទ្រទ្រង់នូវមុខងារ G-SYNC ផងដែរ៕

 

សំរាប់ព័តមានបន្ថែមអាចទំនាក់ទំនង Chantra Store ដែលមានលេខទូរស័ព្ទ 010 555 333 និង 012 64 65 81 ឬនៅតាមបណ្តាហាងលក់កុំព្យូទ័រជាច្រើនទៀតនៅទូទាំងប្រទេសកម្ពុជា

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន