no-alternative title

ក្រុមហ៊ុន MSI បានចាប់ផ្តើមផ្តើមឈានជើងចូលទៅក្នុងទីផ្សារហ្គេមស្មាតហ្វូន តាមរយៈកម្មវិធី “MSI APP Player”

នៅថ្ងៃនេះ ក្រុមហ៊ុន MSI ប្រកាសអំពីកម្មវិធី “MSI APP Player” នៅក្នុងកិច្ចសហការផ្តាច់មុខជាមួយនឹងក្រុមហ៊ុន BlueStacks ដែលការចាប់ដៃគូជាមួយនឹងក្រុមហ៊ុនខាងលើនៅពេលនេះ គឺដើម្បីនាំមកនូវដែល mobile simulator កាន់តែពេញនិយមថែមទៀត។ នៅពេលនេះ ក្រុមហ៊ុន MSI បាននឹងកំពុងតែនាំយកនូវហ្គេមស្មាតហ្វូនជាច្រើនចូលទៅក្នុងកុំព្យូទ័រលេងហ្គេម ក្រាហ្វិក និង motherboards។

អ្នកលេងហ្គេមនៅលើស្មាតហ្វូនទាំងអស់ នៅពេលនេះ អាចទទួលបាននូវអារម្មណ៍រីករាយជាមួយនឹងហ្គេមជាច្រើននៅលើផលិតផលរបស់ក្រុមហ៊ុន MSI ដែលមានការពង្រឹងទៅលើសមត្ថភាពកាន់តែប្រសើរ អេក្រង់កាន់តែធំ និងការគ្រប់គ្រងកាន់តែងាយស្រួលជាមួយនឹងក្តារចុច RGB keyboard lighting ដ៏អស្ចារ្យនោះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ការពង្រីកសមត្ថភាពលើសពីកុំព្យូទ័រលេងហ្គេម

តាមការបញ្ជាក់របស់ Newzoo បានរាយការណ៍នៅក្នុងពេលថ្មីៗនេះ អោយដឹងថា ប្រាក់ចំណូលនៃទីផ្សារហ្គេមនៅលើស្មាតហ្វូន គឺមានប្រហែលជា 70.3 ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ 2018 នេះ ដែលមានចំណែកជាងពាក់កណ្តាលនៃប្រាក់ចំណូលពីទីផ្សារហ្គេមនៅលើពិភពលោក។ នៅក្នុងនាមជាអ្នកនាំមុខគេផ្នែកហ្គេមនេះ ក្រុមហ៊ុន MSI មានគោលដៅរួចរាល់ហើយ នៅក្នុងការផ្តល់អោយអ្នកលេងហ្គេមជាច្រើននូវដំណោះស្រាយដ៏អស្ចារ្យនៅក្នុងការទទួលបាននូវបទពិសោធន៍នៃហ្គេមនៅលើស្មាតហ្វូននេះ ជាមួយនឹងកម្មវិធីថ្មីគឺ MSI App Player ។

បើធៀបជាមួយនឹងហ្គេមទូរស័ព្ទ mobile game simulators ជាច្រើនទៀតនោះ កម្មវិធី MSI App Player គឺជាកម្មវិធីដំបូងបំផុត នៅក្នុងពិភពលោកដែលអាចភ្ជាប់ជាមួយនឹង RGB keyboard lighting សម្រាប់ការលេងហ្គេមដ៏ពេញនិយមជាច្រើនដូចជា MOBA និង FPS shooting games រួមជាមួយនឹងហ្គេមជាច្រើនទៀតផងដែរ។ កម្មវិធី App Player ត្រូវបានធ្វើតេស្ត៍យ៉ាងម៉ត់ចត់ដោយក្រុមហ៊ុនបច្ចេកវិទ្យាទាំងពីរនេះ នៅក្នុងការធានាទៅលើសមត្ថភាពនៃការប្រើប្រាស់របស់វា និងការធានាថា អ្នកលេងហ្គេមទាំងអស់នឹងទទួលបាននូវអារម្មណ៍រីករាយជាមួយនឹងបទពិសោធន៍នៃការលេងហ្គេមដ៏អស្ចារ្យនៅលើកុំព្យូទ័រនេះ។

ការលេងហ្គេមជាមួយនឹងសមត្ថភាពពេញលេញ

ក្រៅពីនេះ កម្មវិធី MSI App Player ក៏បំពេញនូវតម្រូវការចង់បានរបស់អ្នកលេងហ្គេមគ្រប់រូបដែលរំពឹងចង់បាននៅក្នុង mobile game simulator ដូចជាការគ្រប់គ្រងទៅលើ Keyboard និង Mouse ជាដើម។ អ្នកលេង អាចលេងហ្គេមជាច្រើន នៅលើអេក្រង់ធំចេញពីកុំព្យូទ័រ Laptops ឬ Desktops ដោយគ្មានការខកចិត្តនោះទេ។ បន្ថែមពីនេះ ទៀតវាក៏មានការទ្រទ្រង់នូវ multi-instance ដែលអនុញ្ញាតឱ្យអ្នកលេងហ្គេមលេងហ្គេមបានច្រើននៅក្នុងពេលតែមួយនោះ។ កម្មវិធី MSI APP Player គឹពិតជាកម្មវិធីដ៏អស្ចារ្យបំផុតសម្រាប់អ្នកលេងហ្គេម។

សម្រាប់ការលេងហ្គេមនៅលើកុំព្យូទ័រ MSI gaming laptops អ្នកលេងហ្គេមទាំងអស់អាចទទួលបាននូវបទពិសោធន៍ជាច្រើនសម្រាប់ការលេងហ្គេមយ៉ាងរលូននៅលើទូរស័ព្ទជាមួយនឹងក្រាហ្វិកកាត NVIDIA® GeForce® GTX graphics និងបទពិសោធន៍ថ្មីនៃការប្រើប្រាស់បច្ចេកវិទ្យា True Color Technology display។ បន្ថែមពីនេះទៀតនោះ វាក៏មានការទទួលបានផលប្រយោជន៍ជាច្រើនចេញពី LAN connection ដែលអ្នកលេងហ្គេមអាចប្រើប្រាស់បាននៅពេលដែលមានបញ្ហាជាមួយនឹង Wi-Fi ឬ 4G internet នៅលើស្មាតហ្វូនរបស់ពួកគេ។

ប្រើប្រាស់នូវបន្ទះឈីប Intel® Core™ processors MSI laptops ជំនាន់ទី 8 ជាមួយនឹង Intel® 300 Series និង AMD® AM4 GAMING motherboards រួមជាមួយនឹងក្រាហ្វិកកាត GeForce® GTX 10 Series និង AMD Radeon™ RX 500 series GAMING graphics cards នោះ កម្មវិធី MSI APP Player ពិតជាផ្តល់ល្បឿនលឿនសម្រាប់អ្នកលេងហ្គេមក្នុងការទទួលបាននូវបទពិសោធន៍ពិតៗ រវាងការលេងហ្គេមនៅលើស្មាតហ្វូន និងកុំព្យូទ័រ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន