no-alternative title

មកមើលរបស់ប្លែកៗរបស់ក្រុមហ៊ុន Hoco ដែលធានានឹងធ្វើអោយអ្នកទាំងអស់គ្នា ស្រឡាញ់ទូូរស័ព្ទរបស់ខ្លួនកាន់តែខ្លាំង

ថ្ងៃនេះ ក្រុមការងាររបស់ខ្ញុំ សូមបង្ហាញជូននូវថ្មជំនួយដ៏ពិសេសមួយទៀតពីក្រុមហ៊ុន HOCO គឺម៉ូដែល Hoco J20 Brilliant sunshine។ ផលិតផលថាមពលថ្មីនេះត្រូវបានផលិតឡើងយ៉ាងពិសេស ក្នុងការបំពេញតម្រូវការប្រើប្រាស់របស់អតិថិជន ដែលត្រូវការថាមពល​ ដើម្បីបំពេញតម្រូវការប្រើប្រាស់នៅក្នុងទូរស័ព្ទឲ្យបានកាន់តែយូរជាងមុនទ្វេដង។ Hoco J20 Brilliant sunshine មានរូបរាងស្អាតប្លែកពីគេ ព្រោះមានការរចនាម៉ូតដូចទៅនឹងប្រអប់មានដៃយួរ តែការពិតទៅ​ វាត្រូវបានរចនាឲ្យមានភាពទាន់សម័យនិងទាក់ទាញជាងមុន ហើយ Hoco J20 Brilliant sunshine មានបំពាក់មកជាមួយថ្មទំហំ 18650 lithium ដែលផ្តល់ជូននូវថាមពល 8000mAh ដែលអាចសាកថ្មទូរស័ព្ទបានកាន់តែយូរ និងអាចសាកបានម្តងដល់ទៅពីរតែម្តង។

រូបភាពពាណិជ្ជកម្ម
no-alternative title

Hoco J20 Brilliant sunshine មានបំពាក់នូវរន្ធ Dual USB output និង dual  Micro-USB input រួមមានទាំងរន្ធ silicone Apple + Micro-USB សម្រាបក់សាកទូរស័ព្ទ iPhone ដែលប្រើឌុយ​ Lightning ដែលត្រូវបានរចនាជាខ្សែយួរ ហើយថែមទាំងមានអំពូល LED power display ដែលអាចបង្ហាញពីកម្រិតនៃការសាកថ្ម និងចំនួនថ្មដែលនៅសល់ផងដែរ ។ 

រីឯ Hoco Cooling Mobile Phone Holder នេះគឺពិតជាពិសេសមែនទែន សម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទច្រើន ជាពិសេសអ្នកចូលចិត្តលេងហ្គេមតាមទូរស័ព្ទ ដែលពេលខ្លះការលេងមិនបានយូរ ដោយសារតែទូរស័ព្ទឆាប់ក្តៅ និងឆាប់អស់ថ្ម ផងដែរ ប៉ុន្តែមកដល់ពេលនេះ ប្រិយមិត្តមិនចាំបាច់បារម្មណ៌ខ្លាចក្តៅទៀតឡើយ ជាមួយនឹងផលិតផលថ្មី ដែលត្រូវបានក្រុមហ៊ុន Hoco ធ្វើការផលិតឡើងយ៉ាងពិសេសបំផុត គឺឧបករណ៍សម្រាប់់បញ្ចុះកម្តៅទូរស័ព្ទ ទោះជាប្រើប្រាស់ ឬលេងហ្គេមយូរប៉ុណ្ណា​ក៏មិនជាអ្វីទៀតដែរ ព្រោះ Hoco Cooling Mobile Phone Holder មានកង្ហាដែលធ្វើឲ្យទូរស័ព្ទចុះត្រជាក់ជានិច្ច ព្រោះវាបានបឹតចំហាយក្តៅបញ្ចេញទៅក្រៅអស់ទៅហើយ ។ ផលិតផលថ្មីនេះ ត្រូវបានផលិតឡើងតាមបែប Material: ABS មានថាមពលថ្ម 2000mAh អាចប្រើប្រាស់បាន 2-2.5 hours នឹងអាចប្រើប្រាស់បានជាមួយទូរស័ព្ទចាប់ពី 4 អីុញ ដល់ 6.3 អីុញផងដែរ។

រាល់ផលិតផលខាងលើអាចរកជាវបាននៅ៖ HOCO Show Room , សម្រាប់ព័ត៍មានបន្ថែម សូមទំនាក់ទំនងលេខទូរស័ព្ទ 092 566 655 / 096 65 666 55

អាសយដ្ឋាន៖ ផ្ទះលេខ 804 ផ្លូវ 128 ( ផ្លូវកម្ពុជាក្រោម ជាប់ស្ថានីយប្រេង Total )

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន