no-alternative title

ក្រុមហ៊ុន MSI សហការជាមួយនឹងក្រុមហ៊ុន AMD, Cooler Master, HyperX និង Seagate បង្កើតនូវ Platform ថ្មីបំផុត

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការលេងហ្គេមនៅលើអ៊ីនធើរណិត គឺកំពុងតែមានការកើនឡើង ដែលនេះ គឺជាផ្នែកមួយនៃការដំណើរការនៅក្នុង Twitch ផងដែរ។ សម្រាប់អ្នកចូលរួមជាច្រើនគឺជាអ្នកលេងហ្គេមដ៏ខ្លាំងក្លា ដែលកំពុងតែស្វែងរកនូវការបង្កើននូវជំនាញអាជីពរបស់ពួកគេ ស្របពេលដែលអ្នកលេងហ្គេមផ្សេងទៀតរីករាយជាមួយនឹងអ្នកចូល Review និងការឆ្លើយតបជាមួយនឹងសារ Comment នោះ។ ប្រសិនបើអ្នកចង់ធ្វើការបង្កើននូវជំនាញរបស់អ្នកអោយកាន់តែខ្លាំងក្លា។ ពេលនេះ ក្រុមហ៊ុន MSI បានចាប់ដៃគូជាច្រើន បានធ្វើការធានាទៅលើ PC Hardware ដែលកំណត់នូវភាពជោគជ័យរបស់អ្នក។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងនាមជាម៉ាកយីហោ ដែលឈានមុខគេនៅក្នុងវិស័យហ្គេមនោះ ក្រុមហ៊ុន MSI មានក្តីសោមនស្សរីករាយជាខ្លាំងនៅក្នុងការប្រកាសអំពីភាពជាដៃគូជាមួយនឹងក្រុមហ៊ុន AMD, Cooler Master, HyperX និង Seagate ក្នុងការចាប់ផ្តើមយុទ្ធនាការ #GamersGoLive Campaign។ គោលដៅសម្រាប់យុទ្ធនាការនេះ គឺដើម្បីផ្តល់នូវការលេងហ្គេម និងការបង្កើតនូវ Streaming PC ដ៏ល្អបំផុតក្នុងការប្រើប្រាស់ជាមួយនឹងបន្ទឈីប AMD Ryzen™ 5 CPUs ជំនាន់ទីពីរ និងបន្ទះ MSI B450 TOMAHAWK និង B450M MORTAR gaming motherboards ថ្មីបំផុតនោះ។

 

លោក Ted Hung ដែលជាអនុប្រធានផ្នែក Motherboard របស់ក្រុមហ៊ុន MSI បាននិយាយថា “យើងមានក្តីរំភើបណាស់ក្នុងការសហការគ្នាក្នុងយុទ្ធនាការ #GamersGoLive campaign ជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យា 3 ដែលជាក្រុមហ៊ុនធំល្បីល្បាញបំផុតនៅក្នុងផ្នែក PC gaming hardware PC gaming hardware នោះ។ យើងមិនអាចសុំអ្វីដែលធំជាងការសហការចាប់ដៃគ្នាក្នុងការបង្ហាញនូវ B450 gaming motherboards ដែលអស្ចារ្យបំផុតសម្រាប់ផ្នែក Streaming នោះ។”

 

លោក Travis Kirsch ដែលជាសប្រធានផ្នែកទទួលបន្ទុកអតិថិជន បាននិយាយថា “បន្ទះឈីប AMD Ryzen™ desktop processors ជំនាន់ទី 2 នេះគឺជាកិច្ចខិតខំប្រឹងប្រែងរបស់យើងនៅក្នុងឧស្សាហកម្មកុំព្យូទ័រនេះក្នុងការចែកចាយនូវសមត្ថភាព មុខងារជាច្រើន និងជម្រើសជាច្រើនសម្រាប់អតិថិជនកាន់តែច្រើនជាងមុនថែមទៀត។ យើងមានក្តីរំភើបណាស់នៅពេលដែលបានក្លាយជាដៃគូសហការរបស់ក្រុមហ៊ុន MSI ក្នុងការប្រកាសបង្ហាញនូវ B450 motherboards ថ្មីដែលប្រើប្រាស់នូវបច្ចេកវិទ្យា AMD StoreMI storage acceleration technology ក្នុងការជម្រុញអោយអ្នកលេងហ្គេមទទួលបាននូវបទពិសោធន៍ពិតៗនៅលើ PC របស់ពួកគេនោះ។”

 

លោក Joost Gommans ដែលជាប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Cooler Master បាននិយាយថា “ក្នុងការផ្តល់នូវដំណោះស្រាយទៅលើប្រព័ន្ធត្រជាក់គឺពិតជាសំខាន់ណាស់ក្នុងការដំណើរការនូវមុខងារ Mutltasking នោះ។ ក្នុងនាមជាអ្នកនាំមុខគេនៅក្នុងដំណោះស្រាយទៅលើផ្នែកកំដៅនៅះ MasterLiquid ML240L RGB អាចធ្វើការគ្រប់គ្រងទៅលើថាមពលរបស់បន្ទះឈីប AMD Ryzen processors ជំនាន់ទី 2 បាន។ នៅក្នុងការគ្រប់គ្រងដោយ MWE Gold 550W និង MasterBox TD500 case ជាមួយនឹង RGB Fans នោះ ប្រព័ន្ធនេះផ្តល់នូវតុល្យភាពល្អបំផុតសម្រាប់ការកាត់បន្ថយនូវសំឡេងរំខាន និងការគ្រប់គ្រងកាន់តែអស្ចារ្យ។ វាអនុញ្ញាតឱ្យអ្នកលេងហ្គេមធ្វើការបង្កើនល្បឿននៅក្នុងកម្រិតសីតុណ្ហភាពមួយល្អ។ យើងនឹងផ្តល់នូវ Tools សម្រាប់ផ្តល់នូវអ្វីដែលល្អបំផុតដល់អ្នកប្រើប្រាស់។”

 

ក្រុមហ៊ុន HyperX បានបញ្ជាក់ថា “សម្រាប់ផ្នែក streaming gaming PC សមាសភាគជាច្រើនដូចជា memory និង SSD គឺដើរតួយ៉ាងសំខាន់។ សម្រាប់ HyperX FURY DDR4 module ត្រូវបានរចនាឡើងសម្រាប់រក្សានូវស្ថេរភាពនៃដំណើរការរបស់ Platforms នៃ AMD នេះ។ វាគឺមានការបញ្ចូលគ្នារវាង MSI B450 motherboards និង HyperX memory ក្នុងការផ្តល់នូវល្បឿនលឿនសម្រាប់ការប្រើប្រាស់។”

 

លោក Derek Hockman ប្រធានផ្នែកគ្រប់គ្រងទីផ្សាររបស់ក្រុមហ៊ុន Seagate ក៏បាននិយាយផងដែរថា “យើងពិតជាក្តីរំភើបណាស់ដែលបានធ្វើការជាដៃគូជាមួយនឹងក្រុមហ៊ុន AMD និង MSI ក្នុងការប្រកាសបង្ហាញនូវ B450 platform ។ ជាមួយនឹងការប្រើប្រាស់នូវបច្ចេកវិទ្យា AMD StoreMI technology ថ្មីបំផុត និងសមត្ថភាពនៃការផ្ទុក និងភាពធន់នៅលើ BarraCuda® hard drives នោះ យើងជឿជាក់ថាវានឹងនាំយកនូវបទពិសោធន៍នៃការលេងហ្គេមដ៏ល្អឥតខ្ចោះសម្រាប់អ្នកប្រើប្រាស់៕”

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន