no-alternative title

ក្រុមហ៊ុន Samsung រួមនឹងក្រុមហ៊ុន Harman Kardon បានបង្ហាញនូវផលិតផលថ្មី Soundbar ដែលមានគុណភាពខ្ពស់

ក្រុមហ៊ុន Harman Kardon ដែលឥឡូវនេះ បានក្លាយជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Samsung នោះ បានប្រកាសចេញនូវផលិតផលថ្មី ជាមួយក្រុមហ៊ុនមេ របស់ខ្លួន។ ផលិតផលបំពងសម្លេងដ៏អស្ចា្យ Samsung HW-N950 និង HW-N850 ត្រូវបានបង្កើតឡើងដោយសហការជាមួយ Harman ហើយពួកគេ បានបន្ថែមនូវបច្ចេកវិទ្យា Dolby Atmos និង DTS: X ដើម្បីផ្តល់ជូននូវបទពិសោធសម្លេងអូឌីយ៉ូ ដែលជ្រួតជ្រាប បំផុត។ សហក្រុមហ៊ុនផលិតឧបករណ៍ បំពងសម្លេងដ៏អស្ចារ្យទាំងនេះ នឹងត្រូវដាក់លក់នៅចុងខែនេះ។ ដែលឧបករណ៍ទាំងនោះ មានស្លាកសញ្ញារបស់ Samsung និង Harman Kardon ដើម្បីតំណាងឱ្យភាពជាដៃគូថ្មី រវាងម៉ាកសញ្ញាទាំងពីរ។

ក្រុមហ៊ុន Samsung បានប្រើប្រាស់ពេលយ៉ាងយូរដើម្បីបង្កើតឧបករណ៍បំពងសំឡេង Soundbar ប៉ុន្តែឥឡូវនេះ ក្រុមហ៊ុននេះ អាចទាញយកជំនាញរបស់ Harman Kardon ដើម្បីកែលម្អបន្ថែមទៀត។ Harman Kardon គឺជាឈ្មោះល្បី ក្នុងផ្នែកសំឡេងអូឌីយ៉ូ។ នេះមិនមែនជាលើកទីមួយទេ ដែលក្រុមហ៊ុនទាំងពីរ បានសហការគ្នាលើផលិតផល ចាប់តាំងពីការទិញយកក្រុមហ៊ុន Harman ដោយក្រុមហ៊ុន Samsung នៅក្នុងខែមីនា ឆ្នាំមុន។ ទូរស័ព្ទស្មាតហ្វូន និងថេប្លេត ភាគច្រើន មានលក្ខណៈពិសេស AKG-tuned audio and ship with AKG headphones។ យីហោសម្លេង AKG ត្រូវបានគ្រប់គ្រងដោយ Harman Kardon។

រូបភាពពាណិជ្ជកម្ម
no-alternative title

ឈុតបំពងសម្លេងដ៏អស្ចារ្យនេះ គឺជាកិច្ចសហការដ៏សំខាន់ជាលើកដំបូង រវាងក្រុមហ៊ុន Samsung និង Harman Kardon សម្រាប់ប្រភេទអូឌីយ៉ូដ៏ពិសេស។ វាមានលក្ខណៈពិសេស Dolby Atmos និងបច្ចេកវិជ្ជា DTS: X technology ដែលជាកម្មសិទ្ធិរបស់ DTS ដើម្បីផ្តល់សម្លេងជ្រៅ និង three-dimensional sound។ បន្ថែមលើបច្ចេកវិទ្យាទាំងនេះ ឧបករណ៍បំពងសំលេង HW-N950 និង HW-N850 មានលក្ខណៈពិសេស និងបំពងសម្លេងនៅ ចំហៀង ដែលអាច ផ្តល់សម្លេងទៅអ្នកស្តាប់បានជុំវិញ។ ឧបករណ៍ HW-N950 មាន Main Unit មួយ ឧបករណ៍បំពងសំលេងបន្ថែមចំនួនបួន និងបំពងសំឡេងឥតខ្សែចំនួន 2 ដែលមាន 7.1.4 Channels ដែលជា Channel ធំបំផុត ដែលមាននៅលើ soundbar។ 

HW-N850 គឺជាកំណែប្រែសាមញ្ញរបស់ HW-N950 ជាមួយឧបករណ៍បំពងសំលេងសំខាន់មួយ woofer និង 5.1.2 Channel។ សម្រាប់ឈុត HW-N950 មានតម្លៃ 1499 អឺរ៉ូ រីឯ HW-N850 មានតម្លៃ 999 អឺរ៉ូ។ ហើយម៉ូដែលទាំងពីរនេះ នឹងបង្ហាញវត្តមាន នៅ ថ្ងៃទី 1 ខែកញ្ញា នៅប្រទេសហូឡង់។ តម្លៃសម្រាប់ ទីផ្សារផ្សេងទៀត នឹងត្រូវបានបញ្ជាក់ដោយបំណែងចែកតំបន់ របស់ Samsung ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន