ថ្មីៗនេះ ក្រុមហ៊ុន Nikon ទើបតែបានបញ្ចេញនូវវីដេអូ Teaser ទី 3 របស់ខ្លួនសម្រាប់កាមេរ៉ា Full-Frame Mirrorless ស៊េរីថ្មីរបស់ខ្លួន។ បន្ទាប់ពីការបង្ហាញនូវវីដេអូ ដែលមានចំណងជើងថា Travel of Light and Mount នេះ នៅក្នុងវីដេអូទី 3 នេះ គឺមានចំណងជើងថា 'Body: The Evolution of Nikon Quality' ដែលមានន័យថា “តួខ្លួន: ការវិវត្តន៍នៃគុណភាពរបស់ក្រុមហ៊ុន Nikon” ។
នៅក្នុងវីដេអូនេះ ក៏មានការបង្ហាញនូវរូបភាពជាច្រើនសន្លឹករបស់កាមេរ៉ាតាំងពីស៊េរីចាស់ៗរបស់ក្រុមហ៊ុន Nikon ហើយក្រុមហ៊ុនក៏បញ្ជាក់ថា លក្ខណៈសម្បត្តិដ៏ខ្លាំងក្លាជំនាញរបស់ក្រុមហ៊ុន Nikon ដែលបានប្រើប្រាស់ច្រើនជាង 100 ឆ្នាំនេះគឺត្រូវដាក់បញ្ចូលទៅក្នុងកាមេរ៉ានេះ។ ជាក់ស្តែង កាមេរ៉ានេះសំដៅទៅលើប្រព័ន្ធនៃកាមេរ៉ា Full-Frame Mirrorless System ដែលគ្រោងនឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី 23 ខែសីហាខាងមុខនេះ។
ក្រុមហ៊ុន Nikon ក៏មិនទាន់មានការទម្លាយទៅលើវីដេអូទាំងស្រុងនៃការរចនារូបរាងដ៏ស្រស់ស្អាតសម្រាប់កាមេរ៉ា Mirrorless នេះ។ សម្រាប់រូបរាងរបស់កាមេរ៉ានេះក៏ស្រដៀងគ្នាទៅនឹងរូបរាងដែលយើងមើលឃើញនៅក្នុងវីដេអូ 'Mount' teaser ប៉ុន្តែនៅពេលនេះយើងនៅមិនទាន់ដឹងថាតើ Lens ណាដែលនឹងធ្វើការភ្ជាប់ជាមួយនឹងកាមេរ៉ានេះនោះ? រូបភាព Teaser នេះ ក៏បង្ហាញនូវម៉ាកយីហោរបស់ Nikon ស្ថិតនៅផ្នែកខាងមុខរបស់ Viewfinder ផងដែរ៕