no-alternative title

Canon PIXMA INK Efficient E4270 ព្រីនធើរស៊េរីថ្មី ជួយអោយការងារលោកអ្នកមានភាពរលូន ចំណេញពេលវេលា និងការចំណាយបានកាន់តែប្រសើរ

ថ្មីៗនេះ ក្រុមហ៊ុន Canon Singapore ទើបតែបានប្រកាសចេញម៉ាស៊ីនព្រីធ័រស៊េរីថ្មីរបស់ខ្លួនម៉ូដែល Canon PIXMA INK Efficient E4270 ដែលជាម៉ាស៊ីនព្រីធ័រផលិតឡើងយ៉ាងពិសេសសម្រាប់សិស្សនិសិត្ស និងការិយាល័យខ្នាតតូចជាវយកទៅប្រើប្រាស់សម្រាប់កិច្ចការងារប្រចាំថ្ងៃក៏ដូចជាការសិក្សារបស់ពួកគេ។ 

ព្រីធ័រស៊េរីថ្មីនេះ ជាផលិតផលមានគុណភាពខ្ពស់ និងមានមុខងារពិសេសៗដែលជួយសន្សំសំចៃពេលវេលា និងការចំណាយលើការប្រើប្រាស់បានកាន់តែប្រសើរដូចជាវាមានមុខងារ  automatic two-slide ដែលអាចព្រីនឯកសារលើក្រដាសបានទាំងសងខាង និង automatic document feeder ផ្តល់នូវភាពងាយស្រួល និងរហ័សសម្រាប់ការស្កែន និងការថតចម្លងឯកសារផ្សេងៗ។ ក្រៅពីមុខងារចម្បងទាំងពីរនេះទៅ PIXMA INK Efficient E4270 នៅមានមុខងារពិសេសៗមួយចំនួនទៀតសម្រាប់ប្រើប្រាស់ដូចជា៖

រូបភាពពាណិជ្ជកម្ម
no-alternative title

-ប្រព័ន្ធបាញ់ទឹកថ្នាំ FINETM ink cartridges ជួយសន្សំសំចៃខ្ពស់

E4270 ប្រើប្រាស់ប្រព័ន្ធបាញ់ទឹកថ្នាំ FINETM ink cartridges ចំនួនពីរគឺមួយជាប្រព័ន្ធបាញ់ទឹកថ្នាំពណ៌ខ្មៅ និងមួយទៀតសម្រាប់បាញ់ទឹកថ្នាំពណ៌ធម្មជាតិដែលមានបីពណ៌ (Triple colour Cartridge) ។ ជាមួយទឹកថ្នាំពណ៌ខ្មៅគឺវាអាចធ្វើការព្រីនឯកសារសខ្មៅបានដល់ទៅ 400 ទំព័រដែលវាពិតជាជួយសន្សំសំចៃការចំនាយបានច្រើនដល់សិស្សនិសិត្ស ការិយាល័យខ្នាតតូច និងអាជីវកម្មខ្នាតតូចក្នុងការព្រីននូវឯកសាររបស់ពួកគេក្នុងកិច្ចការប្រចាំថ្ងៃ កិច្ចធ្វើបទបង្ហាញ និងកិច្ចការងារសាលាជាដើម។ បន្ថែមពីនេះ E4270 មានមុខងារ 20-sheet Auto Document Feeder ដែលផ្តល់នូវភាពងាយស្រួលនៅពេលប្រើ Fax, ថតចម្លង និងស្កែនឯកសារដើមច្រើនទំព័រ។

-មុខងាថតចម្លង ID Card ងាយស្រួលប្រើ

ព្រីនធ័រស៊េរីថ្មីនេះមានមុខងារសម្រាប់ថតចម្លង ID Card ដែលផ្តល់នូវភាពងាយស្រួលបំផុតក្នុងការថតចម្លងផ្នែកខាងមុខ និងខាងក្រោយនៃអត្តសញ្ញាណប័ណ្ណ, ប័ណ្ណបុគ្គលិកដោយរក្សាបាននូវទំហំ និងរូបភាពដើម។ ជាមួយមុខងារ Removable Document វានឹងបន្លឺជាសំឡេងអោយយើងបានដឹងនូវមួយនាទីបន្ទាប់ពីការងារថតចម្លងរួចរាល់ហើយយើងភ្លេចយកឯកចេញពីលើកញ្ចក់ស្កែនរបស់វា។

-មុខងារតភ្ជាប់ជាមួយកម្មវិធីប្រើប្រាស់កាន់តែមានភាពងាយស្រួលបំផុត

PIXMA Ink Efficient E4270 ត្រូវបានធ្វើការរចនាឡើងដើម្បីផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់។ សម្រាប់ការតភ្ជាប់គឺមានភាពងាយស្រួលដោយយើងអាចធ្វើការភ្ជាប់តាមរយះរន្ធ Ethernet Network, USB និងតាមរយះ Wi-Fi សម្រាប់ស្មាតហ្វូន ថេបប្លែត និង Laptop ដែលប្រើប្រាស់ wireless router ក្នុងផ្ទះ និងការិយាល័យធ្វើការដែលផ្តល់នូវភាពងាយស្រួលដល់ការព្រីន ឬក៏ស្កែនចេញពីឧបករណ៍ទាំងនោះបានភ្លាមៗតែម្តងជាមួយកម្មវិធី Canon Print Inkjet/SELPHY mobile app ដែលអាចទាញយកមកដំឡើងដោយឥតគិតថ្លៃពីក្នុង iOS AppStore និង Android PlayStore។ 

យើងអាចធ្វើការព្រីនរូបភាព និងឯកសារផ្សេងៗចេញពីបណ្តាញសេវាកម្ម (web services) ដែលមានដូចជា facebook, Evernote, Google Drive និងសេវាកម្មផ្សេងៗទៀតដែលអ្នកប្រើប្រាស់បានចុះឈ្មោះប្រើប្រាស់ម៉ាស៊ីនព្រីនធ័រជាមួយសេវាកម្ម  PIXMA Cloud Link service។ ជាងនេះទៅទៀត PIXMA INK E4270 ក៏ទ្រទ្រង់បានជាមួយនឹង Apple AirPrint, Mopria និង Canon Print Service (Android Plugin) សម្រាប់ការព្រីនដោយផ្ទាល់ផងដែរ។ 

ជាមួយកម្មវិធីថ្មី Easy-Photo Print Editor app (EPP Editor) ដែលអាចទាញយកមកដំឡើងបាននៅលើឧបករណ៍ iOS, Android OS, Windows និង MacOS platform វាបានបន្ថែមនូវបទពិសោធន៍ប្រើប្រាស់ថ្មីជាមួយការព្រីនរាល់ឯកសារទូទៅជាមួយម៉ាស៊ីនព្រីនធ័រស៊េរីថ្មីនេះដូចជាព្រីនរូបថត រចនាទំរងរូបថត (design custom photo layout), ប្រតិទិន (Calendar), Postcards និង fridge magnets ជាមួយរូបភាព stamp និង frame មានស្រាប់រាប់រយដែលអាចជ្រើសរើសបានតាមការស្រឡាញ់។ 

កម្មវិធី Message in Print App ផ្តល់នូវការចង់ក្រងកម្រងរូបភាពអនុស្សាវរីទាំងឡាយបានដោយការស្កែនរូបភាពទាំងនោះតាមរយះកាមេរ៉ាស្មាតហ្វូនរួចធ្វើការព្រីនរូបថតចេញបានភ្លាមៗតែម្តងពីឧបករណ៍ iOS និង Android OS។ ជារួមមកវិញម៉ាស៊ីនព្រីនធ័រស៊េរីថ្មី Canon PIXMA INK Efficient E4270 គឺជាជម្រើសម៉ាស៊ីនព្រីនធ័រដ៏ល្អមួយសម្រាប់ប្រើប្រាស់ក្នុងកិច្ចការងារទូទៅប្រចំាថ្ងៃទាំងការងារជំនូញ និងការសិក្សាជាមួយលទ្ធភាពសន្សំសំចៃពេលវេលា និងការចំនាយបានកាន់តែប្រសើរបំផុត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន