no-alternative title

Mirrorless ជំនាន់ថ្មី Canon EOS R រួមជាមួយនឹងកែវលែនជំនាន់ថ្មីចំនួន 4 នឹងបង្ហាញខ្លួននៅក្នុងសប្តាហ៍នេះ

សព្វថ្ងៃនេះ ទីផ្សារកាមេរ៉ាកំពុងតែមានការខិតខំប្រកួតប្រជែងគ្នាយ៉ាងខ្លាំង បានធ្វើអោយក្រុមហ៊ុនធំៗជាច្រើនបាននាំយកនូវកាមេរ៉ា Mirrorless Camera របស់ខ្លួនជាច្រើនម៉ូដែលបញ្ចូលទៅក្នុងទីផ្សារ។ នាពេលថ្មីៗនេះ ក្រុមហ៊ុន Nikon ទើបតែបានបង្ហាញនូវកាមេរ៉ា Z6 និង Z7 full-frame mirrorless cameras របស់ខ្លួន ជាមួយនឹងការចាប់អារម្មណ៍ជាខ្លាំង។ កត្តានេះបានធ្វើអោយក្រុមហ៊ុនប្រកួតប្រជែងជាច្រើនក៏មិនអង្គុយនៅស្ងៀមដែរ។ នៅក្នុងសប្តាហ៍នេះ យើងគ្រប់គ្នា ប្រហែលជាបានឃើញវត្តមានរបស់កាមេរ៉ា Canon’s EOS R រួមនឹងកែវលែនជំនាន់ថ្មីចំនួន 4 ហើយនិង Fujifilm’s X-T3 ដែលជាប្រភេទកាមេរ៉ា Mirrorless មានការរចនារូបរាងប្រហាក់ប្រហែលគ្នាផងដែរនៅលើទីផ្សារ។

រូបភាពពាណិជ្ជកម្ម
no-alternative title

កាមេរ៉ា Canon EOS R គឺមានការរចនារូបរាងចេញពីកាមេរ៉ា DSLR របស់ក្រុមហ៊ុន Canon ប៉ុន្តែមានការផ្លាស់ប្តូរជាច្រើន ជាមួយនឹងការផ្លាស់ប្តូរទៅប្រើប្រាស់នូវបច្ចេកវិទ្យា Mirrorless Technology។ កាមេរ៉ា Canon EOS R ប្រើប្រាស់នូវកាមេរ៉ាដែលមានទំហំ 30.3MP និងមានអេក្រង់ LCD ដែលបើកបិទបានផងដែរ។ ស្របពេលដែលកាមេរ៉ា EOS R បង្ហាញខ្លួននោះ ភ្លាមៗនេះ គឺបានកាមេរ៉ា Nikon ដោយសារតែ Canon មានការប្រកាសបង្ហាញនូវ Lenses ថ្មីៗចំនួន 4 ផងដែរ ក្នុងនោះរួមមាន ដូចជា RF 35mm F1.8 Macro IS STM, RF 50 mm F 1.2 L USM, RF 28-70mm F2L USM និង RF 24-105 mm F4L IS USM ផងដែរ។ ក្រុមហ៊ុន Canon ក៏នឹងប្រើប្រាស់នូវ EOS Lens Adapters ផងដែរ។

រីឯក្រុមហ៊ុន Fujifilm វិញ ក៏នឹងធ្វើការបង្ហាញនូវកាមេរ៉ាស៊េរីថ្មីរបស់ខ្លួនជាប្រភេទ Mirrorless X-T3 ដែលមានការផ្លាស់ប្តូរជាច្រើនរវាងកាមេរ៉ា X-T2 និង X-T3 ជាមួយនឹងការប្រើប្រាស់នូវបន្ទះធំជាងមុន និងការប្រើប្រាស់នូវគ្រាប់ចុចស្តើងជាងមុន។ កាមេរ៉ានេះ នឹងបង្ហាញខ្លួននៅលើទីផ្សារនៅថ្ងៃទី 6 ខែកញ្ញាស្អែក នេះ។ គួរបញ្ជាក់ថា រយៈពេលថ្មីៗនេះ ក្រុមហ៊ុនផលិតកាមេរ៉ាជាច្រើន បានធ្វើការផ្លាស់ប្តូរទៅលើការរចនា ដែលធ្វើឱ្យកាមេរ៉ា Mirrorless Cameras មានភាពខុសគ្នាពីកាមេរ៉ា DSLR ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន