no-alternative title

Asus ROG Strix SCAR II GL704 ម៉ាស៊ីនកុំព្យូទ័រហ្គេមីងស៊េរីថ្មីដែលមានអេក្រង់គែមស្តើងធំទូលាយទំហំ 17.3 អ៊ីង និងមានកំលាំងម៉ាស៊ីនខ្លាំង

ស្របពេលដែលទីផ្សារម៉ាស៊ីនកុំព្យូទ័រប្រភេទ Gaming Laptop កំពុងមានសន្ទុះខ្លាំងក្រុមហ៊ុនផលិតកុំព្យូទ័រល្បីៗក្នុងពិភពលោកបានធ្វើការផលិតចេញនូវម៉ាស៊ីនកុំព្យូទ័រប្រភេទនេះដើម្បីប្រកូតប្រជែងក្នុងទីផ្សារ និងបំពេញសេចក្តីត្រូវការនៃអ្នកប្រើប្រាស់។ Asus គឺជាក្រុមហ៊ុនផលិតកុំព្យូទ័ររបស់កោះតៃវ៉ាន់ដែលមានភាពល្បីល្បាញជាយូរឆ្នាំមកហើយ ហើយម៉ាស៊ីនកុំព្យូទ័រហ្គេមីងដែលទទួលបានការគាំទ្រខ្លាំងពី Gamer គ្រប់រូបនោះគឺម៉ាក ROG (Republic Of Gamer)។ ហើយថ្មីៗនេះ Asus ទើបតែបានធ្វើការបង្ហាញចេញនូវម៉ាស៊ីនកុំព្យូទ័រហ្គេមីងស៊េរីថ្មីរបស់ខ្លួនម៉ូដែល Asus ROG Strix SCAR II GL704 ដែលជាការ Upgrade ចេញពីជំនាន់មុនក្នុងក្រកូល ROG របស់វា។ 

ម៉ាស៊ីនកុំព្យូទ័រស៊េរីថ្មីនេះត្រូវបានក្រុមហ៊ុនធ្វើការវិវត្តិន៍ឡើងអោយកាន់តែមានភាពប្រសើរជាងម៉ាស៊ីនជំនាន់មុនដោយបំពាក់នូវអេក្រង់ដែលមានគែមស្តើង (Thin-bezel) ធំទូលាយទំហំ 17.3 អ៊ីងប្រភេទកញ្ចក់បង្ហាញ AUO AHVA IPS panels ដែលជាកញ្ចក់អេក្រង់មានគុណភាពបង្ហាញចេញក្នុងកម្រិតខ្ពស់មានភាពភ្លឺច្បាស់ មានពណ៌ច្បាស់ដិតល្អ និងសាច់បង្ហាញចេញមានភាពទូលាយច្បាស់គ្រប់ជ្រុង។  អេក្រង់របស់វាចែកកម្រិតបង្ហាញចេញជាពីរ ផ្សេងគ្នាគឺកម្រិតបង្ហាញ  Full-HD ទំហំ 1920x1080px ជាមួយកម្រិតល្បឿន 60Hz និង Full-HD (1920x1080px) ជាមួយកម្រិតល្បឿន 144Hz។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

កំលាំងម៉ាស៊ីនរបស់ GL704 មានពីរជម្រើសគឺជម្រើសប្រើ CPU Intel Core i5-8300H-4-core ដែលមាន 8 thread និង 8MB Cache មានល្បឿន 2.3GHz អាចបង្កើនល្បឿនឡើងដល់ 4.0GHz និងជម្រើសប្រើ CPU Intel Core i7-8750H-Six-core ដែលមាន 12 thread និង 9MB Cache មានល្បឿន 2.2GHz អាចបង្កើនល្បឿនដល់ 4.1GHz។ ម៉ាស៊ីនទាំងពីរគឺប្រើក្រាហ្វិចកាតស៊េរី NVIDIA GTX 1060-192-bit 6GB GDDR5 និងរ៉េមប្រភេទ DDR4-2666 ទំហំដល់ទៅ 32GB ដូចគ្នា។  Asus ROG Strix SCAR II GL704 ប្រើប្រាស់ថាសរឹងសម្រាប់ផ្ទុកទិន្នន័យចំនួនពីរដោយមួយជាប្រភេទ M.2 NVMe PCIe SSD មានទំហំបីជម្រើសគឺ 128GB/256GB និង 512GB ហើយមួយផ្សេងទៀតជាប្រភេទ optional SSHD ឬ HHD Drive ដែលមានទំហំ 1000GB (1TB)។ 

ចំពោះគុណសម្បត្តិផ្សេងៗទៀតដែលមាននៅលើម៉ាស៊ីនកុំព្យូទ័រហ្គេមីងស៊េរីថ្មីនេះមានដូចជាប្រើប្រាស់ក្តារចុចបំពាក់ភ្លើងពណ៌ដេញចម្រុះប្រភេទ RGB LED Backlight យ៉ាងប្រណិត, មានឧប៉ាល័របំពងសំឡេងចំនួនពីរកម្រិតបន្លឺសំឡេងចេញបាន 3.5 វ៉ាត់, រន្ធដោត USB 3.1 Gen2 Type-C, USB 3.1 Gen1 Type-A, USB 3.1 Gen2 Type-A, mDP 1.2, HDMI 2.0, Ethernet, SD Card Reader, Headset jack, បច្ចេកវិទ្យា Wifi 802.11ac 2x2:2 Wave2  និង Bluetooth 5.0។ ASUS ROG Strix SCAR II GL704 នឹងត្រូវចេញលក់ក្នុងខែកញ្ញានេះហើយ ប៉ុន្តែ Asus មិនទាន់ប្រកាសអោយដឹងពីតម្លៃរបស់វានៅឡើយទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន