no-alternative title

Samsung Galaxy Tab S4 គឺជាថេប្លេតជំនាន់ថ្មី ដែលមានសមត្ថភាព និងអនុភាពអស្ចារ្យបំផុត

Samsung Galaxy Tab S4 បាននាំមកនូវបទពិសោធថ្មីមួយកម្រិតទៀត ជាមួយលក្ខណៈកាន់តែពិសេសអស្ចារ្យបំផុត ស័ក្តិសមនឹងអ្នកដែលមានការងារមមាញឹកច្រើន គ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ ឧបករណ៍ដ៏ឆ្លាតវៃមួយនេះ ជាដៃគូដែលមានភាពរស់រវើក ផលិតភាព សមត្ថភាពនិងជំនាញខ្ពស់ នាំមកនូវការបំពេញការងារចម្រុះ និងការកម្សាន្តគ្មានដែនកំណត់។ 

Samsung Dex ផលិតភាព ពេញដោយភាពងាយស្រួល :  ជាមួយ Samsung Dex មានជាលើកដំបូងនៅលើ Tab S4។ ជាមួយបច្ចេកវិទ្យានេះ អ្នកប្រើប្រាស់គ្រាន់តែភ្ជាប់ HDMI ដោយមិនចាំបាច់មាន DeX station ឬ DeX Pad ឡើយ ហើយគ្រប់កិច្ចការអាចធ្វើទៅបានដោយរលូន និងងាយស្រួលបំផុត។

រូបភាពពាណិជ្ជកម្ម
no-alternative title

Tab S4 ក្លាយជាកុំព្យូទ័រ :  គ្រប់ការងារអាចបំពេញបានគ្រប់ទីកន្លែង និងគ្រប់ពេលវេលាប្រកបដោយភាពងាយស្រួលបំផុត។ ជាមួយ Task Bar, Multi-Window, និងមុខងារ drag &drop ដែលដំណើរការដោយរលូន នោះ Tab S4 របស់អ្នកនឹងក្លាយជាកុំព្យូទ័រដ៏ឆ្លាតវៃ ដោយគ្រាន់តែបើកមុខងារ Samsung DeX តាម Quick Panel និងបន្ថែម Keyboard និង Mouse របស់ Android។ 

សម្រេចកិច្ចការបានកាន់តែច្រើន ជាមួយការបន្ថែម Monitor :  កិច្ចការសម្រេចបានកាន់តែច្រើន និងកាន់តែមានប្រសិទ្ធភាព ប្រកបដោយភាពងាយស្រួល។ នេះជាលក្ខណៈពិសេសដែលទទួលបានពី Samsung DeX ធ្វើឲ្យអ្នកអាចភ្ជាប់បន្ថែម Monitor ជាមួយ Tab S4 របស់អ្នក។ ធ្វើបែបនេះ អ្នកអាចបន្តប្រើប្រាស់ Tab S4 នៅលើអេក្រង់កាន់តែធំ ឬអាចប្រើ Monitor សម្រាប់មើល ហើយប្រើ Tab S4 ជាក្ដារសរសេរ ឬក្ដារចុច។ 

ប្រយោជន៍កាន់តែច្រើនជាមួយ S Pen :  មុខងារចម្រុះរបស់ S Pen បាននាំមកនូវផលិតភាពការងារកាន់តែខ្ពស់។ អ្នកអាចកត់ទុករាល់អ្វីដែលអ្នកបានឃើញ ឬនឹកឃើញ នៅលើអេក្រង់ផ្ទាល់ ពេលថាប់ផ្លែតនេះ ត្រូវបានបិទ។ អ្នកអាចប្រើ Live Message ដើម្បីបង្កើតការកត់ត្រាសារឆ្លើយឆ្លងជាលក្ខណៈជីវចលរស់រវើក ឬអាចបកប្រែពាក្យ ឬឃ្លាណាមួយដោយគ្រាន់តែចុចមុខងារបកប្រែដែលមានស្រាប់នៅលើ S Pen ប៉ុណ្ណោះ។ 

បន្ថែមអានុភាព សមត្ថភាពខ្ពស់ : ល្បឿន LTE របស់ Tab S4 កើនឡើងរហូតដល់ 1Gbps អាចឲ្យអ្នកប្រើប្រាស់បានកាន់តែលឿន និងបានកាន់តែច្រើន។ ជាមួយអង្គផ្ទុកទិន្នន័យមានស្រាប់ 64gb និង ម៉េម៉ូរីដែលអាចបន្ថែមតាមរន្ធកាត Micro SD រហូតដល់ 400gb អ្នកនឹងទទួលបានអង្គផ្ទុកយ៉ាងធំទូលាយ និងបរិបូរ សម្រាប់រាល់ឯកសារ និងវីដេអូ។

ការកម្សាន្តដែលធ្វើឲ្យអ្នកស្លុងអាមរ្មណ៍ : អេក្រង់កម្រិត sAMOLED ទំហំ 10.5 អ៊ីង ផ្ដល់នូវទស្សនីយភាពរស់រវើក ដែលនឹងធ្វើឲ្យអ្នកស្លុងអារម្មណ៍ទៅក្នុងពិភពកម្សាន្តដែលប្រាថ្នា។ នេះជាការបន្ថែមដែលអ្នកប្រើប្រាស់ពុំធ្លាប់ទទួលបានពីមុនមក។ 

ថ្មកាន់ ប្រើបានយូរ :  Galaxy Tab S4 មានថ្មទំហំ 7,300mAh ដែលអាចកាន់ភ្លើងរហូតដល់15ម៉ោង សម្រាប់ការចាក់វីដេអូ ដែលអ្នកអាចទស្សនាកម្សាន្តជាមួយកម្មវិធីនានាដែលអ្នកចូលចិត្តបានដោយលែងបារម្ភពីរឿងសាកថ្ម។ ពេលអស់ថ្ម អ្នកក៏អាចសាកបានពេញលឿនផងដែរ។ 

Bixby បម្រើជូនអ្នក:  Bixby នឹងក្លាយជាមុខងារដ៏ឆ្លាតវៃ ដែលអាចធ្វើអ្វីៗតាមការបញ្ជារបស់អ្នកបាន។ ជាមួយឧបករណ៍ប្រើប្រាស់ប្រចាំគេហដ្ឋានឆ្លាតវៃដែលមាន SmartThing app អ្នកអាចប្រើឲ្យ Bixby បិទបើកម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកគក់ និងឧបករណ៍ឆ្លាតវៃជាច្រើនទៀត។  Galaxy Tab S4 នៅមានមុខងារពិសេសៗជាច្រើនទៀត ដែលផ្ដល់សមត្ថភាព និងផលិតភាពការងារខ្ពស់ គ្រប់ពេលវេលាគ្រប់ទីកន្លែង។

ឧបករណ៍ឆ្លាតវៃ Samsung Galaxy Tab S4 នឹងផ្ដល់អត្ថប្រយោជន៍គ្មានដែនកំណត់ ហើយនឹងបង្ហាញវត្តមាននៅលើទីផ្សារកម្ពុជាហើយជាមួយតម្លៃត្រឹម 699$ ជាមួយជម្រើស 2 ពណ៌ គឺពណ៌ខ្មៅ និងប្រផេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន