no-alternative title

ក្រុមហ៊ុន Nikon បានបញ្ចេញកាមេរ៉ា DSLR ស៊េរីថ្មីម៉ូដែល D3500 ដែលមានតម្លៃខ្ទង់ $499 ប៉ុណ្ណោះ

ក្រោយពីបានបង្ហាញចេញកាមេរ៉ាថតរូបស៊េរីថ្មីក្នុងស្រឡាយ Z Series ចំនួនពីរម៉ូដែលគឺ Z6 និង Z7 ដែលជាប្រភេទ Full-Frame Mirrorless Camera កាលពីពេលថ្មីៗកន្លងទៅនេះ ឥលូវនេះក្រុមហ៊ុន Nikon ក៏បានធ្វើការប្រកាសបង្ហាញចេញនូវកាមេរ៉ាស៊េរីថ្មីមួយម៉ូដែលទៀតដែលស្ថិតក្នុងស្រឡាយកាមេរ៉ាពពួក DSLR គឺ D3500 ដែលមានសមត្ថភាពខ្លាំងគ្រាន់បើ និងមានតម្លៃធូរថ្លៃដែលអ្នកស្រលាញ់ផ្នែកថតរូបអាចធ្វើការពិចារណាបាន។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

Nikon D3500 DSLR គឺជាកាមេរ៉ា DSLR ធុនកណ្តាលដែលចូលខ្លួនមកជំនូសដំណែងម៉ូដែល D3400 DSLR  ដែលចេញកាលពី 2 ឆ្នាំមុន។ ចំពោះការរចនារូបរាងខាងក្រៅរបស់ D3500 ហាក់មិនមានអ្វីខុសគ្នាច្រើនពីស៊េរី D2400 ប៉ុន្មានឡើយគ្រាន់តែវាមានទំហំរាងតូចជាង និងស្រាលជាងគ្នាបន្តិច ប៉ុន្តែវាបានបង្កើនសមត្ថភាពលើមុខងារប្រើប្រាស់សម្រាប់ការថតរូប និងវីដេអូប្រសើរជាងជំនាន់មុន។ ថ្មរបស់ D3500 ត្រូវបានបង្កើនថាមពលប្រសើរជាងមុនដែលវាមានសមត្ថភាពកាន់សម្រាប់ការថតរូបសន្លឹកបានដល់ 1,550 ប៉ុស្តិ៍ដោយការសាកពេញម្តង។ 

Nikon D3500 ដំឡើងមកជាមួយកែវលេនដែលមានកាមេរ៉ាទំហំ 24.2MP ប្រើប្រាស់សែនស័រប្រភេទ DX-Format Sensor ជាមួយប្រព័ន្ធមុខងារចាប់រូបភាព AF System ដែលធ្វើការ Focus បាន 11 ចំនុចដោយស្វ័យប្រវត្តិ និងមានកម្រិតពន្លឺ ISO ដែលអាចបង្កើនបានចាប់ពី 100 ឡើងដល់ 25,600 ធ្វើអោយការចាប់ប្លង់រូបភាពនៅទីខ្សោយពន្លឺបានច្បាស់។ កាមេរ៉ានេះមានសមត្ថភាពថតវីដេអូបានក្នុងកម្រិត Full-HD-1080px ក្នុងល្បឿន 60fps។ 

Nikon D3500 ក៏បានភ្ជាប់នូវបច្ចេកវិទ្យាប្លូធូសដែលផ្តល់នូវភាពងាយស្រួលក្នុងការភ្ជាប់ទំនាក់ទំនងទៅកាន់ទូរស័ព្ទស្មាតហ្វូនក្នុងការបញ្ជាថតរូបពីទូរស័ព្ទក៏ដូចជាការផ្នេររូបភាព និងវីដេអូទៅកាន់ទូរស័ព្ទស្មាតហ្វូន ឬឧបករណ៍ Trigger shutter បានភ្លាមៗដោយប្រើកម្មវិធី Nikon SnapBridge។ Nikon នឹងចាប់ផ្តើមដាក់លក់កាមេរ៉ាស៊េរីថ្មីនេះក្នុងខែកញ្ញានេះដោយអតិថិជនអាចជ្រើសរើសបានជាមួយកញ្ចប់តម្លៃខ្ទង់ $499 ភ្ជាប់បន្ថែមនូវកែវលេនតមួយប្រភេទ AF-P DX NIKKOR 18-55mm f/3.5-5.6G VR kit lens  និងតម្លៃខ្ទង់ $849 ភ្ជាប់បន្ថែមនូវកែវលែនតចំនួនពីរគឺ AF-P DX NIKKOR 18-55mm f/3.5-5.6G VR X និង AF-P DX NIKKOR 70-300mm f/4.5-6.3G ED៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន