no-alternative title

ROG Strix SCAR II ដែលជាកំពូលកុំព្យូទ័រដ៏អស្ចារ្យផ្តល់ជូននូវសមត្ថភាពគ្មានដែនកំណត់ បានមកដល់កម្ពុជាហើយ!

វត្តមានរបស់កុំព្យូទ័រស៊េរីថ្មី ROG Strix SCAR II គឺបាននាំយកនូវថាមពលកាន់តែអស្ចារ្យ និងការរចនារូបរាងស្ទាយ៍គ្មានគូរប្រៀប។ កុំព្យូទ័រដ៏ប្រណិតនេះ ត្រូវបង្កើតឡើងសម្រាប់ការលេងហ្គេម FPS esports gaming របស់អ្នកជាមួយនឹងភាពអស្ចារ្យជាទីបំផុត។ កុំព្យូទ័រនេះ ប្រើប្រាស់នូវអេក្រង់ដែលមានគែមពេញជាមួយនឹងកម្រិត 144Hz ដំបូងបំផុតនៅក្នុងលោកជាមួយនឹងល្បឿននៃការឆ្លើយតប ultrafast 3ms gray-to-gray (GTG) response time និងមានពីរទំហំសម្រាប់ធ្វើការជ្រើសរើសគឺទំហំ 15’’ និង17’’ ។ កុំព្យូទ័រដ៏ទំនើបនេះក៏មានភ្ជាប់ជាមួយនឹងក្តារចុច Overstroke technology ដែលធានាទៅលើការគ្រប់គ្រងហ្គេមរបស់អ្នកជាមួយនឹងប្រព័ន្ធ RangeBoost multi-antenna system ដែលផ្តល់នូវទំនុកចិត្តបំផុតក្នុងការប្រើប្រាស់ ហើយវាពិសេសវាក៏មានការពង្រឹងទៅលើប្រព័ន្ធ Wi-Fi កាន់តែខ្លាំងជាងមុនថែមទៀត។ 

កុំព្យូទ័រដ៏ប្រណិតនេះប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Windows 10 Pro gaming laptop ភ្ជាប់ជាមួយនឹងប្រព័ន្ធត្រជាក់ HyperCool Pro thermal system និងការពង្រឹងកម្លាំងម៉ាស៊ីនជាមួយនឹងបន្ទះឈីប Intel® Core™ i7 processor ជំនាន់ទី 8 និងការប្រើប្រាស់នូវក្រាហ្វិកកាត NVIDIA® GeForce® GTX 10-Series graphics ។ កុំព្យូទ័រ Strix SCAR II គឺជាអាវុធដ៏អស្ចារ្យសម្រាប់ការលេងហ្គេមរបស់អ្នក។

រូបភាពពាណិជ្ជកម្ម
no-alternative title

ការរចនារូបរាងស្រស់ស្អាតគ្មានគូរប្រៀបជាមួយនឹងអេក្រង់គែមពេញ និងកម្រិតឆ្លើយតបលឿនបំផុត

ដើម្បីបង្កើនល្បឿនអប្បបរិមានៅក្នុងការប្រកួតរបស់អ្នកនោះ កុំព្យូទ័រដ៏ប្រណិត Strix SCAR II បំពាក់នូវអេក្រង់គែមពេញដែលមានកម្រិតល្បឿន 144Hz ដំបូងបំផុតនៅក្នុងពិភពលោកជាមួយនឹងកម្រិតនៃការឆ្លើយតបនៅក្នុងល្បឿន 3ms gray-to-gray (GTG) response time — ដែលពិតជាអស្ចារ្យបំផុតសម្រាប់ការលេងហ្គេមរបស់អ្នក។ សម្រាប់ការរចនានៅលើកុំព្យូទ័រនេះគឺភ្ជាប់ជាមួយនឹងគែមកម្រាស់ស្តើងបំផុត និងទម្ងន់ស្រាលជាងម៉ូដែលជំនាន់មុនរបស់វាផងដែរ។

បន្ថែមពន្លឺកាន់តែអស្ចារ្យជាមួយនឹងភ្លើង AURA LIGHTING

ការប្រើប្រាស់នូវភ្លើង AURA LIGHTING គឺពិតជាអស្ចារ្យបំផុតជាមួយនឹងការរចនាសម្រាប់កុំព្យូទ័រដ៏ប្រណិតនេះ ហើយវាក៏មានការរចនានូវឡូហ្គោ ROG នៅគម្របផ្នែកខាងលើជាមួយនឹងភ្លើងដ៏អស្ចារ្យ និងការប្រើប្រាស់នូវ WASD keycaps ដែលអាចបញ្ចេញនូវពន្លឺស្រស់ស្អាតគ្មានគូប្រៀបនោះទេសម្រាប់តួខ្លួនរបស់វានោះ។ នេះពិតជាបង្ហាញអំពីស្ទាយ៍នៃការលេងហ្គេមដ៏អស្ចារ្យរបស់អ្នក។

កម្លាំងម៉ាស៊ីនខ្លាំងក្លាគ្មានគូរប្រៀប

Strix SCAR II គឺជាកុំព្យូទ័រលេងហ្គេមដ៏អស្ចារ្យដែលប្រើប្រាស់នូវបន្ទះឈីប Intel® Core™ processor ជំនាន់ទី ៨ ភ្ជាប់ជាមួយនឹងម៉េមូរីប្រភេទ 32GB DDR4 2666MHz និងក្រាហ្វិកកាតប្រភេទ NVIDIA® GeForce® GTX 1060 ឬ GTX 1070 graphics ។ បន្ថែមពីនេះទៀតនោះ កុំព្យូទ័រដ៏ប្រណិតនេះក៏មានការប្រើប្រាស់ជាមួយនឹងថាសរឹងទំហំ 512GB M.2 NVMe PCIe® 3.0 SSD និង 1TB Seagate® FireCuda™ SSHD ផងដែរ។លើសពីនេះទៀតនោះ កុំព្យូទ័រលេងហ្គេមដ៏ប្រណិតនេះប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ WINDOWS 10 PRO ថែមទៀតផង។

ការបំពាក់នូវប្រព័ន្ធត្រជាក់ធានាថាគ្មានការកើនឡើងកម្តៅ

សម្រាប់ប្រព័ន្ធត្រជាក់ HyperCool Pro thermal system គឺមានផ្តល់ជូននូវមុខងារជាច្រើនដែលធ្វើឱ្យកុំព្យូទ័រ Strix SCAR II មានសមត្ថភាពខ្លាំងក្លាទៅលើប្រព័ន្ធ GPU និង CPU ។ វាក៏មានការពង្រឹងទៅលើប្រព័ន្ធត្រជាក់ដែលមានកម្លាំងខ្លាំងដល់ទៅ 12V ដែលមានការចែកចាយនូវល្បឿននៃការបញ្ចេញខ្យល់ខ្លាំងបំផុតដែលមិនធ្វើអោយមានការកើនឡើងកម្តៅនោះទេ។ សម្រាប់ប្រព័ន្ធត្រជាក់ HyperCool Pro នេះក៏មានភ្ចាប់ជាមួយនឹងប្រព័ន្ធ Anti-Dust Cooling system ដែលធានាទៅលើភាពជឿជាក់ និងភាពរឹងមាំរបស់ប្រព័ន្ធនេះ។ 

អេក្រង់ភ្លឺច្បាស់ពេញគែម ពេញចិត្ត

កុំព្យូទ័រស៊េរីថ្មី Strix SCAR II ប្រើប្រាស់នូវអេក្រង់ប្រភេទ IPS-level display ជាមួយនឹងកម្រិត 144Hz refresh rate និងល្បឿននៃការឆ្លើយតប 3ms GTG response time ដែលមិនមានភាពព្រិលនៃការបញ្ចូនរូបភាពនោះទេ។ អេក្រង់នេះមានកម្រិតពន្លឺ 300cd/m² panel ដែលធានាទៅលើភាពច្បាស់ជាងមុនដល់ទៅ 20% ថែមទៀតផង។

ភាពអស្ចារ្យជាមួយនឹងបច្ចេកវិទ្យា VIRTUAL REALITY/MIXED REALITY

តើអ្នកត្រៀមខ្លួនហើយឬនៅក្នុងការលេងហ្គេមជាមួយនឹងបច្ចេកវិទ្យា VR-ready NVIDIA GeForce GTX 1060 និង 1070 Series graphics នៅពេលដែលអ្នកចាប់ផ្តើមប្រកួតលេងហ្គេមនោះ? បច្ចេកវិទ្យានេះធ្វើឱ្យប្រព័ន្ធនេះមានល្បឿនលឿន និងបច្ចេកវិទ្យា VR ថែមទៀត។ កុំព្យូទ័រ Strix SCAR II នេះក៏មានការទទួលស្គាល់គុណភាពពីក្រុមហ៊ុនបច្ចេកវិទ្យា Microsoft សម្រាប់ការប្រើប្រាស់កម្មវិធី Windows Mixed Reality applications ផងដែរ។

ល្បឿននៃការតភ្ជាប់ប្រព័ន្ធ Wi-Fi ខ្លាំងក្លា

ROG Strix gaming laptops គឺជាកុំព្យូទ័រលេងហ្គេមដ៏អស្ចារ្យដំបូងបំផុតនៅក្នុងពិភពលោកដែលមានការពង្រឹងទៅលើល្បឿននៃប្រព័ន្ធ Wi-Fi ខ្លាំងជាងមុនដល់ទៅ 30% ។ វាក៏មានការប្រើប្រាស់ជាមួយនឹងប៉ាតង់នៃបច្ចេកវិទ្យា ROG RangeBoost technology ដែលប្រើប្រាស់នូវអង់តែនចំនួន ៤ ដែលស្ថិតនៅផ្នែកខាងមុខ និងខាងក្រោយរបស់ម៉ាស៊ីន។ កុំព្យូទ័រនេះប្រើប្រាស់នូវការតភ្ជាប់ប្រព័ន្ធ 802.11ac Wave 2 Wi-Fi standard ដែលមានល្បឿន 1.7Gbps — ខ្លាំងជាងមុនពីរដងបើធៀបជាមួយនឹង 802.11ac 2x2 និង 12 ដងបើធៀបជាមួយនឹងប្រព័ន្ធ 802.11b/g/n ។

ក្តារចុច KEYBOARD ដែលប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យា HYPERSTRIKE PRO TECHNOLOGY

សម្រាប់ក្តារចុច Keyboard របស់កុំព្យូទ័រនេះមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា HyperStrike Pro technology និងការរៀបចំជាមួយនឹងភ្លើង RGB backlighting នៅក្នុង 4 Zones ។ បន្ថែមពីនេះទៀតនោះ សម្រាប់គ្រាប់ចុចនីមួយៗគឺអាចចុចដល់ទៅ 20 លានដងដែលធ្វើឱ្យក្តារចុចនេះគឺរឹងមាំបំផុតសម្រាប់ប្រើប្រាស់នៅលើកុំព្យូទ័រ SCAR II នេះ។ ក្តារចុចនេះក៏មានការប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យា ROG Overstroke technology ដែលធានាទៅលើល្បឿនលឿនបំផុតនៅក្នុងការប្រើប្រាស់ថែមទៀតផង។ 

បច្ចេកវិទ្យានៃការប្រើប្រាស់ពន្លឺ AURA SYNC និងប្រព័ន្ធសំឡេងដ៏អស្ចារ្យ

បច្ចេកវិទ្យា Aura Sync technology ធ្វើឱ្យកុំព្យូទ័ររបស់អ្នកកាន់តែអស្ចារ្យជាមួយនឹងការប្រើប្រាស់នូវពណ៌ដែលស៊ីគ្នាជាមួយនឹងឡូហ្គោ ROG, Keyboard និង Bar នៅលើកុំព្យូទ័រ Strix SCAR II ដែលភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Aura Sync- ដែលអាចប្រើប្រាស់បានជាមួយនឹង Gaming Mice, Headsets និងការតភ្ជាប់ជាច្រើនទៀត។ កុំព្យូទ័រ Strix SCAR II ផ្តល់នូវប្រព័ន្ធសំឡេងច្បាស់ជាងមុន ខ្លាំងជាងមុន និងពិរោះជាងមុនជាមួយនឹងការពង្រឹងសមត្ថភាពខ្លាំងក្លាជាងមុនដល់ទៅ 200% ហើយវាក៏មានការផ្តល់នូវសំឡេងនៃការលេងហ្គេមជាមួយនឹងបច្ចេកវិទ្យា Sonic Studio III ថែមទៀត។ 

ការគ្រប់គ្រងជាមួយនឹងកម្មវិធី SOFTWARE ARMOURY CRATE និងរន្ធដោត I/O PORTS

ដើម្បីធ្វើការធានាទៅលើបទពិសោធន៍នៃការលេងហ្គេមដ៏អស្ចារ្យបំផុតនោះ ក្រុមហ៊ុននេះក៏ធ្វើការរចនាឡើងវិញទៅលើ Gaming Center control panel ។ វាមានការប្រើប្រាស់ជាមួយនឹងកម្មវិធី Armoury Crate ដើម្បីធ្វើការគ្រប់គ្រងទៅលើ System Setting និងល្បឿនប្រតិបត្តិការរបស់វា។ អ្នគអាចធ្វើការប្រើប្រាស់កម្មវិធី Armoury Crate នេះសម្រាប់ធ្វើការស្កេនទៅលើ QR code ផងដែរ។ 

កុំព្យូទ័រនេះប្រើប្រាស់នូវរន្ធដោត USB 3.1 Gen 2 Type-C™ (USB-C™) x1, USB 3.1 Gen 2 Type-A x1 និង USB 3.1 Gen 1 Type-A ports x3 ។ វាក៏មានការប្រើប្រាស់ជាមួយនឹងរន្ធដោត HDMI 2.0 ទ្រទ្រង់នូវកម្រិតភាពច្បាស់ 4K UHD ដែលមានល្បឿនដល់ទៅ 60Hz និងការទ្រទ្រង់នូវ 4K UHD content ចេញពី Netflix ឬ Amazon Prime នៅលើទូរទស្សន៍អេក្រង់ធំរបស់អ្នកថែមទៀតផង។ វាក៏មានការទ្រទ្រង់នូវរន្ធដោត Mini DisplayPort 1.2 ជាមួយនឹង 4K UHD នៅក្នុងល្បឿន 75Hz និងប្រព័ន្ធ G-SYNC ថែមទៀត៕

 

 

 

 

 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន