no-alternative title

ក្រុមហ៊ុន LG Electronics កំពុងតែផ្តោតទៅលើហ្គេមតាមរយៈវត្តមាននៃម៉ូនីទ័រ ULTRAGEAR™ ជំនាន់ក្រោយររបស់ខ្លួន

នៅពេលនេះ ក្រុមហ៊ុន LG Electronics កំពុងតែបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ខ្លួននៅក្នុងបច្ចេកវិទ្យាលេងហ្គេមជាមួយនឹងការប្រកាសបង្ហាញនូវម៉ូនីទ័រលេងហ្គេមជំនាន់ថ្មី UltraGear™ monitors ក្រោយពីបញ្ចប់ការបង្ហាញផលិតផលថ្មីនៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ IFA 2018 នៅក្នុងទីក្រុង Berlin នៅក្នុងសប្តាហ៍នេះ។ អេក្រង់ម៉ូនីទ័រនេះ គឺមានភាពអស្ចារ្យជាមួយនឹងការបំពាក់នូវបច្ចេកវិទ្យាថ្មីក្នុងការពង្រឹងទៅលើល្បឿនដំណើរការ ដែលផ្តល់គុណភាពរូបភាពច្បាស់កម្រិតខ្ពស់ និងកម្រិត Refresh Rate លឿនមិនធម្មតានោះទេ។ អេក្រង់នេះ គឺមានរួមការដាក់បញ្ចូលនៃការប្រើប្រាស់អេក្រង់ UltraWide™ 21:9 Screen ជាមួយនឹងការរចនារូបរាងដ៏ប្រណិតបំផុតក្នុងការបង្កើតនូវការលេងហ្គេមកាន់តែអស្ចារ្យដើម្បីពង្រឹងបទពិសោធន៍ក្នុងការលេងហ្គេម។

ក្រុមហ៊ុន LG Electronics ត្រូវបានគេទទួលស្គាល់ជាយូរមកហើយទៅលើអេក្រង់ម៉ូនីទ័រ រួមមានអេក្រង់ ដែលផ្តល់នូវរូបភាពល្អបំផុត LG UltraFine™ និងអេក្រង់ម៉ូនីទ័រ LG UltraWide™ 21:9។ UltraGear គឺជាឈ្មោះសម្រាប់អេក្រង់ម៉ូនីទ័រលេងហ្គេមថ្មីនេះដែលផ្តល់នូវល្បឿនលឿន និងការកម្សាន្តដ៏ល្អឥតខ្ចោះថែមទៀត។ ជាមួយនឹងការការផ្តល់នូវគុណភាពរូបភាពកម្រិតខ្ពស់ និងល្បឿននៃការដំណើរការលឿននោះ អេក្រង់ម៉ូនីទ័រនេះ គឺអាចលេងបានហ្គេមច្រើនទម្រង់ផ្សេងៗគ្នា។ សម្រាប់អេក្រង់ម៉ូនីទ័រ LG UltraGear នេះ ផ្តល់នូវការលេងហ្គេមកម្រិតខ្ពស់បំផុតដែលមានន័យថាអ្នកនឹងក្លាយជាអ្នកឈ្នះនៅគ្រប់ការប្រកួតទាំងអស់។

រូបភាពពាណិជ្ជកម្ម
no-alternative title

អេក្រង់ម៉ូនីទ័រ UltraGear Model 34GK950G គឺមានការប្រើប្រាស់ជាមួយនឹងមុខងារពិសេសៗជាច្រើនជាមួយនឹងការផ្តល់នូវរូបភាពដែលល្អឥតខ្ចោះ ដោយសារតែអេក្រង់នេះ មានការប្រើប្រាស់នូវបច្ចេកវិទ្យា Nano IPS display technology ដែលមានកម្រិតពណ៌ច្បាស់ 98% នៃ DCI-P3 ។ អេក្រង់នេះអាចបង្កើតពណ៌ sRGB ដល់ទៅ 135% ក្នុងការប្រើប្រាស់ផងដែរ។ ជាមួយនឹងបច្ចេកវិទ្យានៃក្រាហ្វិកកាត NVIDIA G-SyncTM graphic processing technology ធ្វើអោយអេក្រង់ម៉ូនីទ័រ UltraGear 34GK950G នេះ មានដំណើរការលឿននៅក្នុងការប្រើប្រាស់ Motion ដោយគ្មានភាពរអាក់រអួលនោះទេ។ 

អេក្រង់ទំហំ 34 អ៊ីងដ៏អស្ចារ្យេនះ មានកម្រិតភ្លឺច្បាស់ UltraWide QHD (3440x1440) ធ្វើឱ្យវាឈ្នះនូវពានរង្វាន់ 2018 Red Dot Design Award និង 2018 iF Design Award ជាមួយនឹងកម្រិតអេក្រង់ 21:9 wide aspect ratio ដែលផ្តល់នូវបទពិសោធន៍ល្អបំផុតសម្រាប់ការលេងហ្គេមរបស់អ្នកប្រើប្រាស់។ កម្រិត Ratio ធំបែបនេះ បានធ្វើឱ្យអេក្រង់ម៉ូនីទ័រ UltraGear 34GK950G មានភាពងាយស្រួលក្នុងការទស្សនាទៅលើភាពលម្អិតនៃចំណុចរូបភាពជាមួយនឹងគែមព័ទ្ធអេក្រង់ស្តើងបំផុតសម្រាប់ការភ្ជាប់ទៅកាន់ម៉ូនីទ័រជាច្រើនទៀត។ សម្រាប់អ្នកលេងហ្គេមអាចធ្វើការបង្កើតនូវ Sphere Lighting ជាមួយនឹងការកំណត់ទៅលើពណ៌ Settings ចំនួន 6 ថែមទៀតសម្រាប់ហ្គេម ឬវីដេអូផងដែរ។

 

លោក Chang Ik-hwan នាយកប្រតិបត្តិរបស់អាជីវកម្មព័ត៌មានវិទ្យារបស់ក្រុមហ៊ុន LG បាននិយាយថា “អេក្រង់ម៉ូនីទ័ររបស់ក្រុមហ៊ុន LG គឺជាស្តង់ដារនៅក្នុង Settings នៅក្នុងឧស្សាហកម្មនេះអស់រយៈពេលជាយូរមកហើយ ហើយអេក្រង់ម៉ូនីទ័រ LG UltraGear នឹងមិនមានករណីខុសប្លែកនោះទេ។ ” នៅក្នុងការប្រកាសបង្ហាញអេក្រង់ម៉ូនីទ័រ UltraGear monitorsនៅក្នុងព្រឹត្តិការណ៍នៃឧស្សាហកម្មដ៏ធំបំផុតនេះនៅក្នុងអ៊ឺរ៉ុបដែលជាការបង្ហាញនូវការបង្ហាញអំពីភាពជឿជាក់ និងភាពរំភើបអំពីម៉ាកយីហោនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន