no-alternative title

វត្តមានរបស់ Canon EOS R រួមនឹងកែវលែនស៊េរីថ្មីចំនួន 4 នៅពេលនេះ គឺដើម្បីដណ្តើមយកទីផ្សារកាមេរ៉ា Mirrorless Full Frame

ដើម្បីចូលរួមប្រកូតប្រជែងទីផ្សារកាមេរ៉ាថតរូបប្រភេទ Mirrorless Full Frame ជាមួយក្រុមហ៊ុន Fujifilm, Nikon និង Sony កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Canon ទើបតែបានប្រកាសចេញកាមេរ៉ាថតរូបស៊េរីថ្មីប្រភេទ Mirrorless Full Frame camera ដំបូងរបស់ខ្លួន ម៉ូដែល EOS R ផងដែរ។ កាមេរ៉ាស៊េរីថ្មីនេះ ត្រូវបានក្រុមហ៊ុនធ្វើការផលិតឡើងយ៉ាងពិសេសដោយមានរូបរាងប្រហាក់ប្រហែលទៅនឹងកំពូលកាមេរ៉ា EOS DSLR ដែរព្រមទាំងមានសមត្ថភាពយ៉ាងគាប់ប្រសើរសម្រាប់ការថតរូប និងវីដេអូ។ 

Canon EOS R បំពាក់នូវកាមេរ៉ាទំហំ 30.3MP ប្រើប្រាស់សែនស័រ CMOS full-frame sensor ដែលប្រតិបត្តិការលើឈីប DIGIC 8 image processor ដូចស៊េរី Canon M50 ដែរ។  កាមេរ៉ាថ្មីនេះ គឺមានភ្ជាប់នូវមុខងារ Dual Pixel AF ដែលជួយអោយល្បឿនចាប់ចំនុច (focus) បានលឿនដល់ទៅ 5,655 ចំនុចជាមួយនឹងកម្រិតពន្លឺ ISO ដែលអាចបង្កើនពី 100 ឡើងទៅ4000 ដោយស្វ័យប្រវត្តិ និងល្បឿន shutter speed 1/8000s។ EOS R ប្រើប្រាស់ថ្មប្រភេទ LP-E6N battery ដូចថ្មរបស់ 5D Mark IV DSLR ដែលអាចកាន់ក្នុងការថតរូបសន្លឹកបាន 370 ប៉ុស្តិ៍ ហើយវាមិនមានរន្ធសម្រាប់ដាក់មេម៉ូរីកាតនោះទេ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់លទ្ធភាពថតវីដេអូវិញគឺវាអាចថតបានដល់កម្រិត 4K ក្នុងល្បឿន 30fps ជាមួយទំហំ bitrate-480Mbps និងកម្រិត 1080px ក្នុងល្បឿន 60fps ជាមួយទំហំ bitrate- 180Mbps។ វាក៏អាចថតវីដេអូយឺត Slow motion បានក្នុងកម្រិត 720px ក្នុងល្បឿន 120fps ផងដែរ។ EOS R ប្រើប្រាស់កែវលែនប្រភេទថ្មី RF mount ខ្នាត 54mm។ កាមេរ៉ានេះមានកញ្ចក់អេក្រង់ថាច់ស្រ្គីនប្រភេទ LCD Viewfinder ទំហំ 3.2 អ៊ីងមានកម្រិតពន្លឺ 3.69M dot សម្រាប់ប្រើប្រាស់បញ្ជាមុខងារទូទៅនៅលើកាមេរ៉ាបានរហ័ស។ 

មិនត្រឹមតែបានប្រកាសចេញកាមេរ៉ាស៊េរីថ្មីប្រភេទ  Mirrorless full frame ដំបូងរបស់ខ្លួននោះទេ Canon ក៏បានប្រកាសចេញកែវលែនតស៊េរីថ្មីចំនួន 4 ស៊េរីផងដែរក្នុងនោះមានដូចជាស៊េរី RF 28-70mm F2L USM, RF 24-105mm F4L IS USM, RF 35mm F1.8 Macro IS STM, និង RF 50mm F1.2L USM ដែលមានសមត្ថភាព និងមុខងារប្រើការទូទៅខ្លាំងរៀងៗខ្លួនបម្រើអោយវិស័យថតរូបកាន់តែមានភាពទំនើបទ្វេរឡើង។ សម្រាប់តម្លៃវិញក៏មិនធម្មតាដែរដោយស៊េរី RF 28-70mm F2L USM មានតម្លៃថ្លៃជាងគេគឺខ្ទង់ $2,999 រីឯស៊េរី  RF 24-105mm F4L IS USM មានតម្លៃខ្ទង់ $1,099 អាមេរិកហើយកែវលែនស៊េរីថ្មីទាំងពីរនេះនឹងត្រូវចេញលក់នាខែធ្នូចុងឆ្នាំនេះ។ 

ហើយសម្រាប់ស៊េរី  RF 50mm F1.2L USM មានតម្លៃខ្ទង់ $2,299 នឹងចេញលក់នៅខែក្រោយនេះ និងស៊េរី  RF 35mm F1.8 Macro IS STM ដែលមានតម្លៃធូរថ្លៃជាងគេខ្ទង់ $499 នឹងត្រូវចេញលក់នៅខែធ្នូនាចុងឆ្នាំ 2018 នេះផងដែរ។ ចំនែកកាមេរ៉ា Canon EOS R វិញមានតម្លៃខ្ទង់ $2,299 សម្រាប់តែតួរម៉ាស៊ីនកាមេរ៉ា និងតម្លៃខ្ទង់ $3,399 មានបន្ថែមនូវកែវលែនតស៊េរី RF 24-105mm F4L IS USM kit lens។ កាមេរ៉ាស៊េរីថ្មីនេះ Canon EOS R នឹងចេញលក់ផ្លូវការណ៍នូវខែក្រោយនេះ (ខែតុលា)៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន