no-alternative title

ក្រុមហ៊ុន Canon បានធ្វើអោយអ្នកថតរូបអាជីព ហើយនឹង Fans មានភាពរីករាយបំផុតជាមួយនឹងសេវាកម្មរបស់ខ្លួននៅព្រឹត្តិការណ៍ Asian Games 2018

នៅថ្ងៃនេះ ក្រុមហ៊ុន Canon បានបង្ហាញអំពីលទ្ធផលដ៏ត្រចះត្រចង់ជាមួយនឹងការឧបត្ថម្ភ ហើយនឹងការចូលរួមរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ 18th Asian Games 2018 ដែលរៀបចំឡើងដោយក្រុមប្រឹក្សាអូឡាំពិកអាស៊ី កាលពីពេលថ្មីៗនេះ។ សកម្មភាពនៃការឧបត្ថម្ភរបស់ក្រុមហ៊ុន Canon ត្រូវបានបង្កើតឡើងជាមួយនឹងគំនិតជម្រុញអោយអ្នកគាំទ្រ និងអ្នកជំនាញអាជីពធ្វើការនៅពីក្រោយឈុតឆាកជាច្រើនជាមួយនឹងការផ្តិតយកនូវរូបភាពដ៏សប្បាយរីករាយ និងការទទួលនូវជ័យជំនះនៅក្នុងព្រឹត្តិការណ៍ Asian Games 2018 នោះ។

ការផ្តិតយកនូវព្រឹត្តិការណ៍នៃការទទួលបានជ័យជំនះជាមួយនឹងសេវាកម្មជំនាញរបស់ក្រុមហ៊ុន Canon

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងការផ្តិតរូបភាពដ៏ស្រស់ស្អាតនៃអត្តពលិកលំដាប់ថ្នាក់កំពូលនៅក្នុងការប្រកួតរបស់ពួកគេនោះ ក្រុមហ៊ុន Canon គឺស្ថិតនៅក្នុងជ្រុងម្ខាងក្នុងការផ្តល់នូវការទ្រទ្រង់ផ្នែកបច្ចេកទេសនៅពីក្រោយឆាក ការផ្តល់នូវដំបូន្មាន និងសេវាកម្មក្នុងការថែទាំងកាមេរ៉ា និង Lenses ទៅកាន់សមាជិក ដែលចូលរួមនៅក្នុងព្រឹត្តិការណ៍ Asian Games 2018 នេះ។

សេវាកម្មរបស់អ្នកជំនាញរបស់ក្រុមហ៊ុន Canon ត្រូវបានដាក់ពង្រាយនៅខាងក្នុង និងស្ថិតនៅក្នុងចំណុចកណ្តាលនៃមជ្ឈមណ្ឌល Jakarta Convention Center នៅក្នុងការផ្តល់នូវការទ្រទ្រង់ផ្នែកបច្ចេកទេស និងការថែទាំងទៅលើផ្នែកសម្ភារៈទៅកាន់អ្នកថតរូបច្រើនជាង 600 នាក់នៅក្នុងព្រឹត្តិការណ៍ Asian Games នេះ។

ក្រុមហ៊ុន Canon នាំយកនូវភាពរីករាយសម្រាប់អ្នកគាំទ្រជាច្រើន

នៅក្នុងព្រឹត្តិការណ៍ Asian Games នេះ ក្រុមហ៊ុន Canon ក៏បានចូលរូមជាមួយនឹងអ្នកទស្សនាច្រើនជាង 20,000 នាក់ ជាមួយនឹងការប្រើប្រាស់នូវ #bringingyoucloser និង #CanonAsianGames18។ នៅក្នុងស្តង់របស់ក្រុមហ៊ុន Canon នៅក្នុង Kaka Zone គឺមានការពេញនិយមខ្លាំង ហើយវាមានអ្នកចូលរួមច្រើនជាង 9,000 នាក់ចូលទៅក្នុងស្តង់របស់ Canon នៅក្នុងព្រឹត្តិការណ៍ Asian Games នេះ។ 

នៅក្នុងស្តង់របស់ Canon Touch និង Trial Booths នៅក្នុង Istora (badminton), Aquatic និង Basketball Venue សម្រាប់អ្នកគាំទ្រ និងអ្នកចូលរួមក្នុងការមើលឃើញកាន់តែច្បាស់អំពីការប្រកួតប្រជែងនេះ។ អ្នកចូលរួមនៅក្នុង Istora (Badminton) គឺមានការភ្ញាក់ផ្អើលជាមួយនឹងការប្រើប្រាស់នូវផលិតផល Canon។ នៅក្នុងកម្មវិធី Canon Day Program ពិតជាផ្តល់នូវភាពរីករាយបំផុត។

ការចូលរួមក្នុងការប្រកួតប្រជែងការថតរូប

សម្រាប់អ្នកគាំទ្រ ដែលមិនអាចចូលរួមនៅក្នុងកម្មវិធីប្រកួត Games នេះ ក៏នឹងទទួលបាននូវរូបភាព និងវីដេអូដ៏អស្ចារ្យគួរអោយរីករាយបំផុត។ ដើម្បីធ្វើការអបអរក្នុងស្មារតីជាអ្នកកីឡានៅក្នុងព្រឹត្តិការណ៍ 18th Asian Games ក្រុមហ៊ុន Canon ក៏បានអញ្ជើញអ្នកគ្រប់គ្នាអោយចូលរួមនៅក្នុងសកម្មភាពនេះ ជាមួយនឹងការប្រកួតប្រជែងនៅក្នុងកម្មវិធី Instagram ជាមួយនឹងការប្រើប្រាស់នូវ #CanonAsianGames18 ដែលរៀបចំឡើងដោយ @CanonAsia នោះផងដែរ។

សម្រាប់រង្វាន់រួមមាន Canon EOS 80D kit, Canon EOS M50 kit និង PowerShot G7 X Mark II ។ សម្រាប់រូបភាព ដែលមានការពេញនិយមបំផុតនឹងទទួលបាននូវម៉ាស៊ីនព្រីន Canon SELPHY CP1300 printer ផងដែរ៕

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន