no-alternative title

Game Monitor នឹងមានការកើនឡើងនៅក្នុងឆ្នាំ 2018 នេះបើយោងតាមការបញ្ជាក់ពីក្រុមហ៊ុន Acer

ក្រុមហ៊ុន Acer បានរំពឹងថា ប្រាក់ចំណូលរបស់ខ្លួន ដែលបានមកពីអេក្រង់ Game Monitor នឹងមានការកើនឡើងនៅក្នុងឆ្នាំ 2018 នេះ ដោយសារតែការលក់យ៉ាងរឹងមាំរបស់ម៉ូដែលជាច្រើន ជាមួយនឹងកម្រិតភាពច្បាស់ Ultra HD នាពេលកន្លងមក។ ក្រុមហ៊ុន Acer បានរំពឹងថា អេក្រង់កម្រិតភាពច្បាស់ Ultra HD នេះ នឹងក្លាយជាម៉ូនីទ័រលេងហ្គេមដ៏ពិសេសមួយសម្រាប់ឆមាសទី 2 ឆ្នាំ 2018 ហើយនឹងពេញមួយឆ្នាំ 2019 ខាងមុខនេះ។

នៅក្នុងព្រឹត្តិការណ៍ IFA 2018 កន្លងមក ក្រុមហ៊ុន Acer បានបង្ហាញចេញនូវអេក្រង់ម៉ូនីទ័រលេងហ្គេមថ្មីនេះ នៅក្រោមឈ្មោះថា Predator និង Nitro series ហើយការលក់ម៉ូនីទ័រលេងហ្គេមនៅក្នុងប្រទេសអាល្លឺម៉ង់ ត្រូវបានគេរំពឹងថា នឹងមានការកើនឡើងដល់ទៅ 20% នៅក្នុងឆ្នាំ 2018 នេះ។ តាមការបញ្ជាក់របស់លោក Victor Chien ដែលជាអគ្គនាយករបស់ក្រុមហ៊ុន Digital Display របស់ក្រុមហ៊ុន Acer បាននិយាយថា ក្រុមហ៊ុននេះ ទើបតែបញ្ចេញនូវអេក្រង់ម៉ូនីទ័រ លេងហ្គេមកម្រិត Ultra HD រួមមានម៉ូដែល Predator XB273K និង Nitro XV273K សម្រាប់ឆមាសទី 2 ឆ្នាំនេះ។ អេក្រង់ Predator X27 របស់ក្រុមហ៊ុន Acer បញ្ចេញនៅក្នុងឆមាសទី 1 ឆ្នាំ 2018 មានតម្លៃដល់ទៅ US$2,199 ដែលមានគោលដៅសម្រាប់វិស័យកម្រិតខ្ពស់ ហើយអេក្រង់ម៉ូនីទ័រ Ultra HD ស៊េរីថ្មីសម្រាប់ឆមាសទី 2 នេះនឹងមានតម្លៃពី US$1,299-1,499 និង US$899 ផងដែរ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

អេក្រង់ Predator XB273K ថ្មីនេះ មានភ្ជាប់ជាមួយនឹងកម្រិតភាពច្បាស់ 3840x2160px ដែលទ្រទ្រង់នូវកម្រិត 144Hz Refresh Rate និងបច្ចេកវិទ្យា Nvidia's G-Sync Technology។ Nitro XV273K គឺជាអេក្រង់ម៉ូនីទ័រ 27 អ៊ីង Ultra HD ដែលប្រើប្រាស់នូវបច្ចេកវិទ្យា AMD's Radeon FreeSync Technology រួមទាំងបច្ចេកវិទ្យា Visual Response Boost និងកម្រិត 144Hz Refresh Rate។

ជាមួយនឹងការបង្ហាញនូវអេក្រង់ម៉ូនីទ័រ Nitro ថ្មីនេះ ថ្មីៗនេះក្រុមហ៊ុន Acer ក៏ បានបញ្ចេញនូវផលិតផលចំនួន 3 ម៉ូដែលប្រភេទ Nitro series: Nitro XV273K P ដែលភ្ជាប់ជាមួយនឹងអេក្រង់ Ultra HD IPS panel អេក្រង់ Nitro XV272U P និងប្រើប្រាស់អេក្រង់ WQHD IPS Panel និងអេក្រង់ Nitro XF272U P ជាមួយ នឹងបន្ទះ TN WQHD Panel។ អេក្រង់ម៉ូនីទ័រនេះគឺមានទំហំ 27 អ៊ីង។

លោក Chien បានកត់សម្គាល់ថា ទីផ្សារនៃអេក្រង់ម៉ូនីទ័រនេះ គឺមានការធ្លាក់ចុះ ប៉ុន្តែក្រុមហ៊ុន Acer ក៏នឹងមានការកើនឡើងទៅលើប្រាក់ចំណេញរបស់ខ្លួន និងកំណើននៃការនាំចេញនៅក្នុងឆមាសទី 1 ឆ្នាំ 2018 នេះ ហើយនឹងមានសន្ទុះខ្លាំងក្លាថែមទៀតនៅក្នុងឆមាសទី 2 នេះ។ ទោះជាយ៉ាងណាក៏ដោយ ភាពតានតឹងរបស់សហរដ្ឋអាមេរិក និងចិន គឺមានការព្រួយបារម្ភធំបំផុតសម្រាប់ឧស្សាហកម្មម៉ូនីទ័រនេះ។ គួរបញ្ជាក់ថា ការនាំចេញប្រចាំឆ្នាំនេះ គឺមានការកើនឡើងដល់ទៅ 3 ទៅ 4 លានគ្រឿង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន