no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

ពិភពអេឡិចត្រូនិក៖ ចង់ដឹងទេថា MSI បាននាំយកនូវផលិតផលថ្មីអ្វីខ្លះ ទៅបង្ហាញនៅក្នុងព្រឹត្តិការណ៍ IFA 2018?

នៅក្នុងឆ្នាំ 1924 ព្រឹត្តិការណ៍ IFA 2018 គឺជាកន្លែងសម្រាប់ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកជាច្រើន និងពាណិជ្ជករធ្វើការប្រមូលផ្តុំគ្នាក្នុងការបង្ហាញចេញនូវផលិតផលថ្មីៗ និងរបកគំហើញជាច្រើនរបស់ពួកគេ។ ហើយនេះគឺជាព្រឹត្តិការ៍ដែលមានការបង្ហាញនូវគ្រឿងអេឡិចត្រូនិកសម្រាប់ប្រើប្រាស់ដ៏អស្ចារ្យ និងឧបករណ៍ប្រើប្រាស់នៅក្នុងផ្ទះដើម្បីធ្វើការទាក់ទាញទៅលើអ្នកទិញ អ្នកចែកចាយ និងអ្នកលក់រាយផងដែរ។ ខុសប្លែកពីអាជីវកម្ម B2B mode ក្រុមហ៊ុន MSI គឺជាម៉ាកយីហោលេងហ្គេមធំបំផុតរបស់ពិភពលោក ដែលបានបែងចែកនូវស្តង់របស់ខ្លួនជា 3 តំបន់គឺ SOHO Business, Content Creator និង Gaming។

លោក Sam Chern អនុប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន MSI បាននិយាយថា “នៅក្នុងនាមជាក្រុមហ៊ុននាំមុខគេនៅក្នុងការលេងហ្គេម MSI គឺជាម៉ាកយីហោ ដែលគួរអោយទុកចិត្តបាននៅក្នុងការលេងហ្គេម និងហ្គេម eSports។ ក្រុមហ៊ុន MSI ទទួលបាននូវការច្នៃប្រឌិតសម្រាប់ការលេងហ្គេម និងផលិតផលដែលមានសមត្ថភាពខ្លាំងក្លាផងដែរ។ នៅក្នុងការពង្រីកអាជីវកម្មលក់រាយរបស់ខ្លួននោះ ក្រុមហ៊ុន MSI ស្វាគមន៍ក្រុមហ៊ុនជាច្រើនដើម្បីអោយចូលរួមជាមួយនឹងក្រុមហ៊ុន MSI និងការបង្កើតនូវអនាគតកាន់តែប្រសើរជាមួយនឹងពួកយើង។

បទពិសោធន៍ពិតប្រាកដនៅក្នុងអាជីវកម្ម SOHO Business, Content Creator និង Gaming

នៅក្នុងវិស័យសំខាន់ៗទាំង 3 របស់ក្រុមហ៊ុន MSI អាជីវកម្មនៃការតាំងពិពរណ៍ SOHO Business និង Content Creator ក្រុមហ៊ុន MSI បានធ្វើការដាក់បង្ហាញនូវ Content ឌីជីថលដែលមានឥទ្ធិពលខ្លាំងក្លាបំផុត។ សម្រាប់អ្នកជំនាញដែលបង្កើតនូវ Content នេះ នឹងបង្ហាញនូវការងារដ៏អស្ចារ្យសម្រាប់អ្នកទស្សនាទាំងអស់តាមរយៈការបញ្ចេញនូវកុំព្យូទ័រ MSI P65 Creator និង PS42 laptop PCs ដែលធ្វើការបំពាក់នូវបន្ទះឈីប Intel® សម្រាប់ធ្វើការកែរូបភាព តន្ត្រី និងកម្មវិធីសម្រាប់គូជាច្រើនទៀតផងដែរ។ កុំព្យូទ័រនេះ ត្រូវបានក្រុមហ៊ុន MSI ប្រើប្រាស់នូវបន្ទះឈីប Intel® CoreTM i7 និង Core i9 ជំនាន់ទី 8 សម្រាប់ពង្រឹងការងារអោយមានប្រសិទ្ធិភាពបំផុត។

នៅក្នុងព្រឹត្តិការណ៍ IFA នេះ ក្រុមហ៊ុន MSI បានធ្វើការបង្ហាញនូវកុំព្យូទ័រលេងហ្គេម GS65 gaming laptop PC ដែលប្រើប្រាស់នូវ Alexa ដែលជាជំនួយការឆ្លាតវៃ intelligent voice service របស់ក្រុមហ៊ុន Amazon ផងដែរ។ អតិថិជនអាចធ្វើការមើលទៅលើអាកាសធាតុ ការឆែកទៅលើប្រតិទិន ការបង្កើតនូវបញ្ជី ការចាក់តន្ត្រី ការគ្រប់គ្រងទៅលើឧបករណ៍នៅក្នុងផ្ទះ និងជាច្រើនទៀត។ Alexa នឹងអាចរកបាននៅលើកុំព្យូទ័រ MSI GS65 និង PS42 laptop PCs នៅឆ្នាំនេះ។ MSI App Player សម្រាប់ធ្វើការផ្តល់នូវ Signature RGB keyboard Lighting សម្រាប់ហ្គេមនៅលើស្មាតហ្វូនរួមមាន MOBA និង FPS shooting games និងជាច្រើនទៀត។ សម្រាប់កុំព្យូទ័រ MSI GE73 Raider RGB Gaming Laptop នឹងប្រើប្រាស់នូវ MSI App Player នេះផងដែរ។

1.MSI P65 Creator Laptop: ភាពស្រស់ស្អាតជាមួយនឹងការប្រើប្រាស់ថាមពលថ្មបានយូរ

ក្រៅពីការរចនារូបរាងកាន់តែស្រស់ស្អាតនោះ កុំព្យូទ័រ P65 មានពីរប្រភេទ គឺជាអាលុយមីញ៉ូម ដែលមានពណ៌ទឹកប្រាក់ និងមួយទៀតជាប្រភេទ Limited Edition ដែលមានពណ៌គុជខ្យង។ P65 មានគែមស្តើងត្រឹមតែ ultra-slim ត្រឹមតែ 17.9mm និងទំងន់ 1.88kg ព្រមទាំងប្រើប្រាស់នូវបច្ចេកវិទ្យា MSI Exclusive True Color Technology ដែលមានពណ៌ 100% sRGB ផងដែ។ បន្ថែមពីនេះទៀត កុំព្យូទ័រ P65 t នេះ គឺប្រើប្រាស់នូវបន្ទះឈីប Intel® 8th Core i7 processor ជំនាន់ទី 8 និងមានក្រាហ្វិកកាត NVIDIA® GeForce® GTX 1070 Discrete Graphics និងប្រព័ន្ធត្រជាក់ Cooling System Cooler Boost Trinity ដែលធ្វើឱ្យកុំព្យូទ័រ P65 នេះ មានសមត្ថភាពខ្លាំងក្លា នៅក្នុងការប្រើប្រាស់ ជាពិសេសនោះ គឺមានថាមពលថ្មប្រើប្រាស់បានដល់ទៅ 8 ម៉ោង។

2.MSI PS42 Laptop: សមត្ថភាពខ្លាំងក្លាជាមួយនឹងការប្រើប្រាស់ថាមពលថ្មបាន 10 ម៉ោង

សម្រាប់កុំព្យូទ័រត្រកូល Prestige Series កុំព្យូទ័រស៊េរីថ្មី PS42 គឺមានកម្រាស់ស្តើងត្រមតែ 15.9 mm និងមានទំងន់ 1.19 kg ប្រើប្រាស់នូវបន្ទះឈីប Intel® 8th Core i7 processors និងមានពីជំរើសក្រាហ្វិកកាតជាប់ និងក្រាហ្វិកកាតដាច់ NVIDIA® GeForce® Discrete graphics ជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃ fingerprint sensor ផងដែរ។កុំព្យូទ័រត្រកូល Prestige Series កុំព្យូទ័រស៊េរីថ្មី PS42 មានថាមពលថ្មបាន 10 ម៉ោង។ 

3.MSI GE73 Raider RGB Gaming Laptop កុំព្យូទ័រឈ្នះពានរង្វាន់ COMPUTEX 2018 Best Choice Category Award Winner

GE73 Raider RGB នេះក៏ជាជំនាន់ថ្មីផងដែរ វាត្រូវប្រើប្រាស់នូវភ្លើង RGB LED backlight LED និងក្តារចុច Per-Key RGB gaming keyboard សម្រាប់ធ្វើការគ្រប់គ្រងហ្គេមកាន់តែងាយស្រួល។ GE73 Raider RGB ប្រើប្រាស់នូវបន្ទះឈីប Intel® Core™ i7 processor ជំនាន់ទី 8 ក្រាហ្វិកកាត GeForce® GTX 1070/1060 GPU និងអេក្រង់ 120Hz 3ms display ដែលមានល្បឿនលឿន ការដំណើរការកាន់តែលឿនជាងមុនមិនធម្មតានោះទេ។ GE73 Raider RGB ប្រើប្រាស់នូវប្រព័ន្ធត្រជាក់ MSI Cooler Boost 5 និង dual Whirlwind Blade fans ជាមួយនឹងរន្ធ 7 និងមុខងារសម្រាប់ពង្រឹងនូវហ្គេមជាច្រើនទៀតដូចជា Killer Doubles hot Pro gaming network, Giant Speaker, Nahimic 3, Hi-Res Audio, Dragon Center 2.0 និង True Color 2.0 ដែលធ្វើអោយកុំព្យូទ័រ GE73 Raider RGB នេះខ្លាំងក្លាក្នុងការលេងហ្គេមនោះ។

4.MSI GT75 Titan 8RG Gaming Laptop កុំព្យូទ័រលេងហ្គេមដ៏អស្ចារ្យ

នៅក្នុងការភ្ជាប់ជាមួយនឹងកម្លាំងដ៏ខ្លាំងក្លា កុំព្យូទ័រ GT75 Titan 8RG គឺជាកុំព្យូទ័រលេងហ្គេមដំបូងបំផុតដែលប្រើប្រាស់នូវបន្ទះឈីប Intel® Core™ i9  Processors ជាមួយនឹងអង្គគណនា hexa-core។ ជាមួយនឹងការប្រើប្រាស់នូវ MSI exclusive Cooler Boost Titan cooling ក្រាហ្វិកកាត GeForce® GTX 1080 Graphics ធ្វើអោយកុំព្យូទ័រ GT75 Titan 8RG មានសមត្ថភាពខ្លាំងក្លា លើសពីការស្មានរបស់អ្នក។ នៅក្នុងនោះ ក៏មានការប្រើប្រាស់ភ្ជាប់ជាមួយនឹង Aquantia 10Gb Ethernet និង Killer Wireless-AC 1550 ដែលមានល្បឿនលឿនជាង 802.11ac Wi-Fi ទ្វេដងថែមទៀតផង។ 

5. MSI GS65 Stealth Thin កុំព្យូទ័រដំបូងបំផុតក្នុងពិភពលោក ប្រភទេ Thin Bezel Gaming Laptop 144Hz 

នៅក្នុងការរចនាស្រោបដោយមាសភ្លឺចែងចាំងនោះ កុំព្យូទ័រស៊េរីថ្មី GS65 Stealth Thin គឺជាកុំព្យូទ័រលេងហ្គេម ដែលមានគែមពេញជាមួយនឹងកម្រាស់ស្តើងត្រឹមតែ 4.9mm ultra-thin និងអេក្រង់ដែលមានកម្រិត 82% បើធៀបទៅនឹងតួខ្លួនរបស់វាខណៈពេលដែលវាមានកម្រិតភាពច្បាស់  144Hz, 7ms IPS-level display ថែមទៀតផង។ នៅក្នុងការរចនាជាមួយនឹងរូបរាងយ៉ាងប្រណិតបែបនេះ កុំព្យូទ័រដែលមានកម្រាស់ស្តើងនេះ  គឺអាចប្រើប្រាស់បានរយៈពេលច្រើនជាង 8 ម៉ោង ហើយសមត្ថភាពរបស់វាពិតជាខ្លាំងក្លាមិនធម្មតានោះទេដោយសារតែវាប្រើប្រាស់នូវបន្ទះឈីប Intel® Core™ i7 Processor ជំនាន់ទី 8 ក្រាហ្វិកកាតប្រភេទ GeForce® GTX 1070 GPU ម៉េមូរី DDR4-2400 memory និងប្រព័ន្ធត្រជាក់ MSI Cooler Boost Trinity Cooling ជាមួយនឹងប្រព័ន្ធសំឡេងពិរោះបំផុត នៅក្នុងលោក Dynaudio sound system។ MSI GS65 Stealth Thin ក៏បំពាក់នូវមុខងារសំខាន់ៗជាច្រើនសម្រាប់អ្នកលេងហ្គេមដូចជា Killer DoubleShot Pro lag-free gaming network, Per-Key RGB keyboard របស់ SteelSeries និងការ Upgrade ទៅលើ  Dragon Center 2.0 និងជាច្រើនទៀត។

6.MSI GF63: ការនាំយកនូវកុំព្យូទ័រលេងហ្គេមដ៏ស្តើង និងស្រាលបំផុតសម្រាប់អ្នកប្រើប្រាស់

នៅក្នុងការពង្រឹងទៅលើសមត្ថភាពនៃការលេងហ្គេមនោះ កុំព្យូទ័រ GF63 របស់ក្រុមហ៊ុន MSI ក៏មានការប្រកាសបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ COMPUTEX។ កុំព្យូទ័រដែលមានអេក្រង់ទំហំ 15.6 អ៊ីង ជាមួយនឹងគែមស្តើងដែលមានទំងន់តិចជាង 2kg ជាមួយនឹងការប្រើប្រាស់នូវបន្ទះឈីប Intel® CoreTM i7 processor ជំនាន់ទី 8 ក្រាហ្វិកកាត NVIDIA® GeForce® GTX 1050 Ti graphics និងការកាន់ថាមពលថ្មច្រើនជាង 8 ម៉ោងផងដែរ។ កុំព្យូទ័រ GF63 ធ្វើអោយអ្នកលេងហ្គេមទទួលបាននូវអារម្មណ៍អស្ចារ្យបំផុតនៅក្នុងការលេងហ្គេម។ GF63 គឺជាកុំព្យូទ័រដែលស្រោបដោយអាលុយមីញ៉ូមដែលត្រូវបានតុបតែងដោយក្រុមហ៊ុន MSI ជាមួយនឹងម៉ាករូបនាគយ៉ាងស្រស់ស្អាត។ GF63 មានការ Update ទៅលើ MSI Dragon Center 2.0 ស្របពេលដែលកុំព្យូទ័រ GF63 ផ្តល់នូវបទពិសោធន៍នៃការលេងហ្គេមដ៏អស្ចារ្យបំផុតដែលអ្នកនឹកស្មានមិនដល់នោះទេ។

7.WS65 Workstation Laptop Ultra-Thin Mobile Workstation សម្រាប់ភាពច្នៃប្រឌិត និងអ្នកអាជីព

សម្រាប់ WS65 mobile workstationរបស់ក្រុមហ៊ុន MSI គឺមានលក្ខណៈស្រដៀងគ្នាទៅនឹងកុំព្យូទ័រ GS65 Stealth Thin ជាមួយនឹងការរចនារូបរាងកាន់តែទាក់ទាញ អេក្រង់ដែលមានគែមស្តើងបំផុត។ វាក៏មានការប្រើប្រាស់នូវបន្ទះឈីប  Intel processor ជំនាន់ទី 8 និងក្រាហ្វិកកាត Quadro P4200 graphics ដែលកុំព្យូទ័រ WS65 មានល្បឿនលឿនជាងមុនដល់ទៅ 40% បើធៀបទៅនឹងជំនាន់មុននេះ។ ថាមពលថ្មី WS65 អាចប្រើប្រាស់នូវបានរយៈពេលដល់ទៅ 8 ម៉ោង។ ជាមួយនឹងការប្រកាសបង្ហាញវត្តមានរបស់កុំព្យូទ័រ WS65 នេះ ក្រុមហ៊ុន MSI ក៏ប្រកាសបង្ហាញនូវឡូហ្គោ workstation ថ្មីផងដែរ ដែលនេះ គឺជាឡួហ្គោពណ៌ស្ពាន់ថ្មីដែលផ្តល់នូវភាពប្រណិតបំផុតក្នុងការប្រើប្រាស់។

8.Trident X series: បង្ហាញនូវថាមពលនៃការលេងហ្គេមគ្មានដែនកំណត់របស់អ្នក

នៅក្នុងការបំពាក់នូវក្រាហ្វិកកាតប្រភេទ  Intel® Core™ K series processors ម៉ាស៊ីនកុំព្យូទ័រ MSI Trident X series គឺជាប្រភេទ Compact Desktop PC ដំបូងបំផុតដែលប្រើប្រាស់នូវ SFX Power Supply និងក្រាហ្វិកកាត Full Size MSI GeForce Graphics Cards នៅក្នុង 10-Liter Case នេះ។ សម្រាប់កញ្ចក់នៅផ្នែកខាងរបស់ម៉ាស៊ីននេះ បានបង្ហាញអំពីអានុភាពខ្លាំងក្លានៅក្នុងការលេងហ្គេម និងស្ទាយ៍នៃការលេងហ្គេមរបស់អ្នក។ ក្នុងនោះក៏មានការប្រើប្រាស់នូវប្រព័ន្ធ "Silent Storm Cooling" Thermal System សម្រាប់លំហូរនៃចរន្តកំដៅចំនួន 3 នៅក្នុងការលេងហ្គេម។ សម្រាប់ម៉ាស៊ីន Trident X series នេះ នឹងប្រើប្រាស់នូវបច្ចេកវិទ្យាកម្រិតខ្ពស់ និងការរចនារូបរាងសារជាថ្មីឡើងវិញសម្រាប់អ្នកលេងហ្គេមគ្មានដែនកំណត់។

9.Optix MAG271CR/ MAG241CR Series Curved Gaming Monitor ទទួលបានជ័យជំនះជានិច្ចជាមួយនឹងអេក្រង់ម៉ូនីទ័រកោង 

Optix MAG271CR/ MAG241CR Series គឺជាមុខងារនៃ Gaming Echo ស៊េរីថ្មីរបស់ក្រុមហ៊ុន MSI ស្របពេលដែល RGB Zone ក៏បានផ្តល់នូវប្រព័ន្ធសំឡេងដ៏ល្អឥតខ្ចោះ និងការប្រើប្រាស់ជាមួយនឹង Lighting Effects ផងដែរ។ ម៉ូនីទ័រនេះ ភ្ជាប់ជាមួយនឹងអេក្រង់ 144Hz Display និងមានកម្រិតនៃការឆ្លើយតប 1ms response time VA LED panel ដែលធ្វើឱ្យអេក្រង់ម៉ូនីទ័រ Optix MAG series នេះផ្តល់នូវបទពិសោធន៍នៃការលេងហ្គេមកម្រិតខ្ពស់បំផុត។ បន្ថែមពីនេះទៀត អេក្រង់នេះគឺប្រើប្រាស់នូវកម្មវិធី Gaming OSD (on screen display) software ដែលអនុញ្ញាតឱ្យអ្នកធ្វើការគ្រប់គ្រងទៅលើ Settings នៃអេក្រង់ម៉ូនីទ័រនេះរួមមានកម្រិត  contrast ratio កម្រិតពន្លឺ និងភាពខ្មៅចេញពី Windows desktop ។ អ្នកអាចធ្វើការ Switch ទៅលើ Profiles រវាងហ្គេមជាច្រើនផងដែរ។

10.MSI Optix MPG27 Series Gaming Monitor អេក្រង់ម៉ូនីទ័រដែលឈ្នះពានរង្វាន់ Best Design Award & Category Award Winner:

នៅក្នុងការទទួលស្គាល់ថា ជាផលិតផលមួយដែលទទួលបាននូវពានរង្វាន់ CES 2018 Innovation Award និង COMPUTEX 2018 Best Design Award & Category Award នោះ អេក្រង់ម៉ូនីទ័រ MSI Optix MPG27 Series គឺជាអេក្រង់ម៉ូនីទ័រគែមកោង Curved Gaming Monitor ដំបូងបំផុតដែលភ្ជាប់ជាមួយនឹង SteelSeries GameSense និងកម្រិត 144Hz, 1ms anti-glare VA LED panel។ ការប្រើប្រាស់នូវ RGB zones នៅផ្នែកខាងមុខរបស់អេក្រង់ម៉ូនីទ័រនេះ បានធ្វើអោយអ្នកលេងហ្គេមជាច្រើន អាចប្រើប្រាស់នូវ lighting effects នៅក្នុង SteelSeries Engine សម្រាប់ធ្វើការជូនដំណឹងអំពីព័ត៌មានជាច្រើន។ ជាមួយនឹងកម្រិតលំងាក 178 ដឺក្រេនោះ អេក្រង់ម៉ូនីទ័រ MPG27 Series នេះ ផ្តល់នូវបទពិសោធន៍អស្ចារ្យដែលអ្នកមិនអាចបំភ្លេចបាននៅក្នុងការលេងហ្គេម៕

 

 

 

 

 

 

 

 

no-alternative title
ព័ត៌មានពាណិជ្ជកម្ម