no-alternative title

MSI បង្ហាញនូវកុំព្យូទ័រ GE75 RAIDER បំពាក់នូវអេក្រង់ 17 អ៊ីងដំបូងបំផុត

ដើម្បីផ្តល់អោយអ្នកលេងហ្គេមនូវកុំព្យូទ័រលេងហ្គេមដែលមានសមត្ថភាព និងមានអនុភាពដ៏ល្អបំផុតនោះ នៅថ្ងៃនេះ ក្រុមហ៊ុន MSI បានបង្ហាញនូវកុំព្យូទ័រស៊េរីថ្មីរបស់ខ្លួន ដែលបំពាក់នូវអេក្រង់ទំហំ 17 អ៊ីង ដែលមានលេខកូដ GE75 Raider ដែលជាជំនាន់ថ្មីមួយទៀតនៃអធិរាជហ្គេមនេះ។ កុំព្យូទ័រលេងហ្គេមនេះ មានគែមព័ទ្ធ អេក្រង់ស្តើង និងការរចនារូបរាងកាន់តែស្រស់ស្អាតទាក់ទាញបំផុតក្នុងការប្រើប្រាស់។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមប្រសាសន៍របស់ លោក Eric Kuo ដែលជាអនុប្រធានផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន MSI បាននិយាយថា “កុំព្យូទ័រ GE series ត្រូវបានរចនាឡើងសម្រាប់អ្នកលេងហ្គេមជាច្រើន ដែលមានចំណង់នៅក្នុងការលេងហ្គេមពិតៗ។ កុំព្យូទ័រនេះ គឺមានសមត្ថភាពខ្លាំងក្លា និងជាអាវុធមួយក្នុងការលេងហ្គេមរបស់ពួកគេ។” សម្រាប់ការរចនាទៅលើកុំព្យូទ័រលេងហ្គេមនេះ គឺនឹងផ្តល់អោយអ្នកលេងហ្គេមជាច្រើនពេញចិត្តនៅក្នុងការជ្រើសរើស ដោយសារតែ GE 75 Raider នេះ គឺមានការបំផុសគំនិត ច្នៃប្រឌិតយ៉ាងស្រស់ស្អាតជាមួយនឹងឡូហ្គោរូបនាគថ្មី។

 

ការរចនាគែមព័ទ្ធអេក្រង់ស្តើងជាមួយនឹងអេក្រង់ IPS-LEVEL PANEL 

បើនិយាយអំពីអេក្រង់របស់កុំព្យូទ័រ GE75 Raider គឺមានការរចនាជាមួយនឹងគែមព័ទ្ធអេក្រង់ស្តើងដែលធ្វើឱ្យអ្នកលេងហ្គេមទទួលបាននូវបទពិសោធន៍នៃការទស្សនាកាន់តែអស្ចារ្យ។ អេក្រង់នេះ គឺមានទំហំ 17 អ៊ីងជាមួយនឹងកម្រិត Refresh Rate 144Hz ហើយនិងមានកម្រិតពន្លឺ 3ms Overclockable Response Time ដែលនឹងផ្តល់នូវភាពរលូនក្នុងការលេងហ្គេមដែលមិនធ្លាប់ទទួលបានពីមុនមកនោះទេ។

ប្រព័ន្ធត្រជាក់ COOLING SYSTEM ក្នុងការទ្រទ្រង់នូវក្រាហ្វិកកាត NVDIA® GEFORCE® GTX 1070

នៅក្នុងនាមជាអ្នកខ្លាំងក្លានៅក្នុងផ្នែក True Gaming កុំព្យូទ័រ MSI GE75 Raider ត្រូវបានដំឡើងមកជាមួយនូវសមត្ថភាពខ្លាំងក្លា និងមានមុខងារថ្មីៗជាច្រើន អ្វីដែលអស្ចារ្យបំផុតនោះ គឺការភ្ជាប់នូវក្រាហ្វិកកាត NVIDIA® GeForce® GTX 1070 តែម្តង។ ជាមួយនឹងការប្រើប្រាស់នូវ Cooler Boost 5 Technology កុំព្យូទ័រ MSI នឹងធានាថា ការលេងហ្គេមនេះ គឺមានភាពស្ងប់ស្ងាត់បំផុតនៅក្នុងខណៈពេលលេងហ្គេម។

MSI APP PLAYER សម្រាប់លេងហ្គេមទូរស័ព្ទនៅលើកុំព្យូទ័រ

ក្រៅពីរបកគំហើញនៅក្នុងផ្នែក Hardware នេះ កម្មវិធី MSI APP Player នេះ គឺជា Simulator ដែលអនុញ្ញាតឱ្យអ្នកលេងហ្គេមជាច្រើនរីករាយក្នុងការលេងហ្គេមស្មាតហ្វូនជាច្រើននៅលើកុំព្យូទ័ររបស់ពួកគេបាន។ សម្រាប់ Keyboards របស់វាភ្ជាប់ជាមួយនឹងភ្លើង lighting keycaps ផ្អែកទៅលើការជ្រើសរើសរបស់អ្នកលេងហ្គេមផ្សេងៗគ្នានោះ។ កុំព្យូទ័រ GE75 Raider ត្រូវគេរំពឹងថា នឹងអាចបំពេញនូវតម្រូវការរបស់អ្នកលេងហ្គេមជាមួយនឹងការរចនារូបរាងយ៉ាងស្រស់ស្អាត ការពង្រឹងទៅលើសមត្ថភាពនៃប្រព័ន្ធ Hardware និងការប្រើប្រាស់កម្មវិធី Software ផ្តាច់មុខដែលធ្វើឱ្យអ្នកលេងហ្គេមគ្រប់រូបពេញចិត្ត និងទទួលបានជោគជ័យជានិច្ច៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន