ថ្មីៗនេះ ក្រុមហ៊ុន MSI បានបង្ហាញនូវក្រាហ្វិកកាតជាច្រើនស៊េរី ដែលប្រើប្រាស់នូវរចនាសម្ព័ន្ធរបស់ Turing GPU ថ្មីរបស់ក្រុមហ៊ុន NVIDIA នៅក្នុងការចែកចាយនូវល្បឿនដ៏ខ្លាំងក្លាបំផុត។ ការបំពាក់ជាមួយនឹងរន្ធបំភាយកម្តៅថ្មី ក្រាហ្វិកកាតស៊េរី MSI GeForce® RTX 2070 Series នេះផ្តល់នូវអង្គគណនាកម្រិតខ្ពស់ និងល្បឿន Memory Clocks ខ្លាំងក្លាជាងមុននៅក្នុងការលេងហ្គេមកាន់តែអស្ចារ្យ។
ក្រាហ្វិកកាតស៊េរី GAMING Z និង DUKE Series របស់ក្រុមហ៊ុន MSI នឹងផ្តល់នូវល្បឿនដ៏ខ្លាំងក្លានៅក្នុងការបំភាយកំដៅបានលឿន ដែលនេះ គឺជាអ្វីដែលអ្នកលេងហ្គេមចង់បានពីក្រុមហ៊ុន MSI។ សម្រាប់ការរចនារូបរាងស្រស់ស្អាត និងរឹងមាំបំផុតនោះ ARMOR ប្រើប្រាស់នូវប្រព័ន្ធកង្ហារភ្លោះជាមួយនឹងសមត្ថភាពដ៏ល្អឥតខ្ចោះក្នុងការប្រើប្រាស់។
1.ក្រាហ្វិកកាត GEFORCE® RTX 2070 GAMING Z
ក្រុមហ៊ុន MSI បាននាំយកនូវ GAMING ទៅកាន់ RTX 2070 ជាមួយនឹង iconic TWIN FROZR series ជំនាន់ទី 7។ នៅក្នុងការពង្រឹងទៅលើការរចនារបស់ TWIN FROZR 7 នៅលើក្រាហ្វិកកាត GeForce® RTX 2070 GAMING Z ជាមួយនឹងការប្រើប្រាស់នូវកង្ហារភ្លោះ 10cm TORX 3.0 fans ចំនួនពីរដែលបំភាពកំដៅបានយ៉ាងល្អបំផុត។ សម្រាប់កង្ហារនេះកាត់បន្ថយទៅលើសំឡេង និងសម្ពាធខ្យល់ផងដែរ។ សម្រាប់រន្ធបំភាយនេះប្រើប្រាស់នូវប្រព័ន្ធ aero- និងបច្ចេកវិទ្យា thermodynamic technologiesដែលធ្វើឱ្យសីតុណ្ហភាពទាប និងកម្លាំងម៉ាស៊ីនខ្លាំង។ បន្ថែមពីនេះទៀតនោះ វាក៏មានការអាប់ដេត និងការពង្រឹងទៅលើកម្មវិធី MSI Mystic Light software សម្រាប់ធ្វើការគ្រប់គ្រងទៅលើសមាសភាគ និងការ Sync ទៅលើ LED-lit របស់ Mystic Light RGB កាន់តែមានភាពងាយស្រួលបំផុត។
2.ក្រាហ្វិកកាត GEFORCE® RTX 2070 DUKE 8G OC
ដំណោះស្រាយថ្មីជាមួយនឹងប្រព័ន្ធត្រជាក់ជាមួយនឹងកង្ហារ 3 នោះ DUKE គឺជាជម្រើសល្អបំផុតសម្រាប់អ្នកលេងហ្គេមដែលធ្វើការគ្រប់គ្រងទៅលើលំហូរនៃខ្យល់ក្នុងការធ្វើឱ្យកាតនេះមានភាពត្រជាក់ជានិច្ច។ វាក៏ឈ្នះនូវពានរង្វាន់ award-winning TORX Fan 2.0 ថែមទៀត។ វាក៏មានការប្រើប្រាស់នូវប្រព័ន្ធ aero- និង thermodynamic advancements ថែមទៀតដូចជា GAMING cards, DUKE ផ្តល់នូវប្រព័ន្ធត្រជាក់ជាមួយនឹងល្បឿនដំណើរការដ៏ខ្លាំងក្លាបំផុតគ្មានគូប្រៀបនោះទេ។
3.ក្រាហ្វិកកាត GEFORCE® RTX 2070 ARMOR 8G OC
ក្រាហ្វិកកាត GEFORCE® RTX 2070 ARMOR 8G OC គឺមានកេរ្ត៍ឈ្មោះល្បីល្បាញដោយសារតែវាប្រើប្រាស់នូវប្រព័ន្ធកង្ហារភ្លោះ។ សម្រាប់ការរចនា ARMOR ថ្មីជាមួយនឹងការប្រើប្រាស់នូវ ARMOR 2X Thermal ដែលប្រើប្រាស់នូវកង្ហារ TORX Fan 2.0 ក្ននុងការផ្តល់នូវការគ្រប់គ្រងទៅលើលំហូរនៃខ្យល់ និងសម្ពាធខ្យល់ក្នុងការផ្តល់នូវប្រសិទ្ធិភាពក្នុងការធ្វើឱ្យម៉ាស៊ីនហ្គេមរបស់អ្នកត្រជាក់ជានិច្ច។ វាក៏មានការប្រើប្រាស់នូវ Nickel-plated Copper ផ្អែកទៅលើ Heat Pipes Transfer ដ៏មានប្រសិទ្ធិភាពកាន់តែល្អសម្រាប់ក្រាហ្វិកកាត GPU នេះ។ បច្ចេកវិទ្យា MSI's Zero Froze នឹងធ្វើការពង្រឹងទៅលើម៉ាស៊ីននេះអោយស្ងាត់ជានិច្ច ក្នុងនោះ ក៏មានការប្រើប្រាស់នូវប្រព័ន្ធ Mystic Light RGB LEDs ដែលទ្រទ្រង់ដោយកម្មវិធី Mystic Light software នៅក្នុងការគ្រប់គ្រងទៅលើ RGB settings រាប់លានពណ៌ក្នុងការប្រើប្រាស់។
4.ក្រាហ្វិកកាត GEFORCE® RTX 2070 AERO
នៅក្នុងការរចនារូបរាងស្តើង និងកាបូនដែលមានភាពរលោងនោះ ក្រាហ្វិកកាត GEFORCE® RTX 2070 AERO នេះ មើលទៅពិតជាអស្ចារ្យមែនទែន។ ក្រាហ្វិកកាត AERO Graphics Cards ថ្មីនេះ បានធ្វើការជម្រុញទៅលើកម្លាំងរបស់កង្ហារ និងការរុញកំដៅចេញពី PC បានយ៉ាងល្អបំផុតក្នុងការប្រើប្រាស់នោះ។
5.កម្មវិធី MSI DRAGON CENTER
MSI DRAGON CENTER គឺជាកម្មវិធី Software ដែលមានគោលដៅក្នុងការកែប្រែទៅលើកម្មវិធី MSI software ទៅលើសមាសភាគ ប្រព័ន្ធ Desktop និងឧបករណ៍សម្រាប់តភ្ជាប់ខាងក្រៅ។ សម្រាប់ក្រាហ្វិកកាត MSI GAMING & SEA HAWK graphics cards នេះ កម្មវិធី MSI Dragon Center អនុញ្ញាតឱ្យអ្នកលេងហ្គេមធ្វើការផ្លាស់ប្តូរទៅលើ OC និង Silent performance modes ។ សម្រាប់កម្មវិធីនេះមានភ្ជាប់ជាមួយនឹង Gaming Mode សម្រាប់ធ្វើការគ្រប់គ្រងទៅលើ Hardware ជាមួយនឹងសមត្ថភាពយ៉ាងខ្លាំងក្លាក្នុងការគ្រប់គ្រងទៅលើការលេងហ្គេមដូចជា SSD, monitor និង network settings ។ សម្រាប់កម្មវិធី software platform ថ្មីនេះនឹងបន្តនូវការពង្រឹងមុខងារជាច្រើនទៀតសម្រាប់អ្នកលេងហ្គេមរបស់ក្រុមហ៊ុន MSI ។
កាលបរិច្ឆេទនៃការដាក់លក់
សម្រាប់ក្រាហ្វិកកាតទាំងអស់នៃ MSI GeForce® RTX 2070 ត្រូវគេរំពឹងថានឹងដាក់លក់នៅថ្ងៃទី 17 ខែវិច្ឆិកា ឆ្នាំ 2018 នេះ។ សម្រាប់ម៉ូដែលទាំងនេះនឹងដាក់លក់នៅក្នុងតំបន់ផ្សេងៗគ្នា៕