no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

LG Electronics បញ្ជាក់ថា ឧបករណ៍បំពងសម្លេង XBOOM ជំនាន់ថ្មីរបស់ខ្លួន គឺជាអាវុធថ្មីមួយមានអានុភាពអស្ចារ្យជាងឧបករណ៍ដ៏ទៃ

នៅក្នុងព្រឹត្តិការណ៍ IFA 2018 នៅទីក្រុងប៊ែកឡាំង ក្រុមហ៊ុន LG Electronics បានបង្ហាញផលិតផលដែលមានលក្ខណៈពិសេស បន្ថែមទៀតរបស់ខ្លួនដូចជា ផលិតផលបំពងសម្លេងចល័តប៊្លូធូ XBOOM និងឧបករណ៍បំពងសម្លេង XBOOM AI ThinQ ឆ្លាតវ័យជាដើម។  XBOOM តែងតែឈានមុខនិងមានសំឡេងពិរោះដ៏អស្ចារ្យ ដែលបានរួមចំណែកដល់ចំណែកទីផ្សារលើពិភពលោក 35% ក្នុងចំណោមផលិតផលខ្នាតតូចនិងឧបករណ៍បំពងសម្លេង។ 

នៅខួបលើកទី 60 របស់ខ្លួនក្រុមហ៊ុន LG កំពុងជំរុញយុទ្ធសាស្រ្តផ្នែកឧបករណ៍ សម្លេងរបស់ខ្លួនដោយផ្តោតជាចម្បងទៅលើគុណភាពសម្លេង។ ដោយផ្ដោតលើការផ្តួចផ្តើមផ្នែកស្រាវ ជ្រាវនិងអភិវឌ្ឍដ៏ធំ។ កិច្ចខិតខំប្រឹងប្រែងមួយក្នុងចំណោម កិច្ចខិតខំប្រឹងប្រែងទាំងនេះ គឺភាពជាដៃគូជាមួយក្រុមហ៊ុន Meridian Audio ដែលបច្ចេកវិទ្យារបស់វាត្រូវបាន អនុវត្តនៅក្នុងផលិតផល LG XBOOM ។ 

នៅក្នុងនាមជាក្រុមហ៊ុនដែលឈរនៅពីក្រោយ ឧបករណ៍បំពងសម្លេងឌីជីថលដំបូងគេបង្អស់របស់ពិភពលោក និងម៉ាស៊ីនឌីសតូចឌីជីថលដំបូងគេ។ បច្ចេកវិទ្យា របស់ក្រុមហ៊ន Meridian បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍និងការអនុវត្តការវិវត្តន៍    បច្ចេកវិទ្យាសម្លេង ដូចជា MQA ហើយក៏ប្រើប្រាស់សម្រាប់រថយន្តទំនើបៗដូចជា Land Rover, McLaren និង Jaguar  ជាដើម។ ឧបករណ៍បំពងសម្លេង XBOOM ស៊េរីតូច(ម៉ូដែល CK99) និង (ម៉ូដែល OK99) គឺពិតជាលាន់ សម្លេងខ្លាំងអស្ចារ្យ បញ្ចេញថាមពលពី 1800 វ៉ាត់រហូតដល់ 5,000 វ៉ាត់ សម្រាប់ក្នុងបរិយាកាសពិធីជប់លៀងដ៏រីករាយ។ 

ការបន្ថែមនៃឧបករណ៍បំពងសម្លេង XBOOM Go (ម៉ូដែល PK3 / PK5 / PK7) អនុញ្ញាតឱ្យអ្នកស្រលាញ់តន្ត្រីកាន់តែច្រើនថែមទៀត ដើម្បីរីករាយជាមួយអត្ថប្រយោជន៍នៃជំនាញសម្លេងរបស់ក្រុមហ៊ុន LG ។ ឧបករណ៍បំពងសម្លេង XBOOM Go ជាម៉ាកសញ្ញាកេរ្ត៍ដំណែលនៃឧបករណ៍បំពងសម្លេងនិងពិធីជប់លៀងដ៏អស្ចារ្យរបស់យើង។ វាត្រូវបានរចនាឡើងដើម្បីទាក់ទាញអ្នកស្តាប់ដែលមានគុណភាពខ្ពស់ និងភាពងាយស្រួលដល់អ្នកប្រើប្រាស់ផងដែរ។ ជាមួយនឹងបច្ចេកវិទ្យាសម្លេងកម្រិតខ្ពស់របស់ក្រុមហ៊ុន Meridian ឧបករណ៍បំពងសម្លេង XBOOM Go ផ្តល់ជូននូវគុណភាពខ្ពស់រហូតដល់បីដងយ៉ាងច្បាស់ល្អព្រមទាំងមានសំលេងដ៏ពរោះទោះ បីជាមានទំហំតូចក៏ដោយ។ 

 XBOOM Go គឺជាឧបករណ៍បំពងសំឡេងឥតខ្សែលើកដំបូងដែល Support ជាមួយ aptX HD ពីក្រុមហ៊ុន Qualcomm សម្រាប់ការចាក់សម្លេងឌីជីថលកម្រិតខ្ពស់ 24bit / 576kbps ដែលបំពេញតាមតម្រូវការខ្ពស់នៃសម្លេងដែលងាយនឹងបាត់បង់តាមប៊្លូធូស។  ក្រុមហ៊ុន LG គឺជាក្រុមហ៊ុនដំបូងគេដែលរួមបញ្ចូលនូវបច្ចេកវិទ្យា aptX HD នៅក្នុងស្មាតហ្វូន G5 ហើយបច្ចេកវិទ្យាសម្លេងកម្រិតខ្ពស់ត្រូវបានរកឃើញនៅថ្ងៃនេះក្នុង LG G7 ThinQ។ ឧបករណ៍បំពងសម្លេងម៉ូឌែល XBOOM Go ក៏មានភ្លើងបំភ្លឺច្រើនពណ៌ផងដែរព្រមទាំងចំណុចទាញ Grab-N-Go និង X-grip សម្រាប់បំលាស់ទីនិងការរក្សាលំនឹង។ ថ្មកាន់បានយូរនិងភាពធន់ទៅនឹងទឹកធ្វើឱ្យឧបករណ៍បំពងសម្លេង XBOOM Go ល្អឥតខ្ចោះសម្រាប់សកម្មភាពនៅខាងក្រៅ។

ឧបករណ៍បំពងសម្លេង LG XBOOM AI ThinQ មានម៉ូដែល WK7 និងម៉ូដែល WK9 មានកម្មវិធី Google Assistant ដើម្បីជួយឱ្យអ្វីៗដំណើរការបាន ដោយគ្រាន់តែបញ្ចាដោយសំឡេង ប៉ុណ្ណោះ។ ភាពជាដៃគូរបស់ក្រុមហ៊ុន LG ជាមួយក្រុមហ៊ុន Meridian នាំមកនូវសក្តានុពលពេញលេញនៃជំនាញសម្លេងរបស់ក្រុមហ៊ុនទាំងពីរ, ផ្តល់នូវសំឡេងគុណភាពខ្ពស់, សំលេង ពិរោះ។

គុណភាពសម្លេងខ្ពស់មិនបែកនៅក្នុង LG XBOOM AI ThinQ អាចផលិតនូវសម្លេងដែលថតនៅក្នុងស្ទូឌីយោបាន។ ក្រុមហ៊ុន LG បានសហការជាមួយ Google ដើម្បីបញ្ចូលកម្មវិធី Google Assistant ដោយផ្ទាល់ទៅក្នុងផលិតផលជាមជ្ឈមណ្ឌលផ្ទះ ដែលអនុញ្ញាតឱ្យឧបករណ៍បំពងសម្លេងម៉ូឌែល WK7 និង WK9 គ្រប់គ្រងឧបករណ៍ផ្ទះឆ្លាតវៃដែលអាចប្រើបានជាមួយ Google ដែលអាចប្រើបានជាមួយ LG ThinQ ។ ឧបករណ៍បំពងសម្លេង XBOOM AI ThinQ WK7  ដែលបច្ចុប្បន្នកំពុងដាក់លក់នៅទីផ្សារសំខាន់ៗ នឹងមកដល់នៅចុងឆ្នាំនេះ ដោយ ឧបករណ៍បំពងសម្លេងម៉ូឌែល WK9 ជាមួយនឹងអេក្រង់ Smart Display ទំហំ 8 អ៊ីញរបស់ខ្លួនសម្រាប់បទពិសោធន៏ដ៏ទាក់ទាញ។ 

លោក Seo Young-jae ប្រធានផ្នែកសម្លេងនិងវីដេអូនៅក្រុមហ៊ុន LG បាននិយាយថា តាមរយៈការពង្រីកម៉ាកយីហោ XBOOM  របស់យើងដើម្បីបញ្ចូលឧបករណ៍បំពងសម្លេងឥតខ្សែ និងឆ្លាតវៃក្រុមហ៊ុន LG កំពុងបើកលទ្ធភាពថ្មីៗជាមួយ XBOOM ដែលឈានមុខក្នុង ការងារផ្នែក សម្លេងនៅក្នុងផ្ទះយើងទាំងមូល។ ជាមួយនឹងក្រុមហ៊ុន Meridian ដែលជាដៃគូបច្ចេកវិទ្យាសម្លេងយើងជឿជាក់យ៉ាងមុតមាំថា XBOOM នឹងទទួលបានភាពជោគជ័យដ៏ត្រចេះត្រចង់នៅក្នុងទ្វីបអឺរ៉ុបក៏ដូចជានៅតំបន់ផ្សេងទៀតនៅជុំវិញពិភពលោក»។

no-alternative title
ព័ត៌មានពាណិជ្ជកម្ម