no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

Asus ROG Strix SCAR II កុំព្យូទ័រស៊េរីថ្មី សមត្ថភាពដ៏អស្ចារ្យជាមួយបច្ចេវិទ្យាទំនើបគ្មានដែនកំណត់

ROG Strix SCAR II គឺជាកុំព្យូទ័រស៊េរីថ្មី នាំយកនូវថាមពលកាន់តែអស្ចារ្យ និងការរចនារូបរាងស្ទាយ៍គ្មានគូរប្រៀបនោះទេ។ កុំព្យូទ័រដ៏ប្រណិតនេះ ត្រូវបង្កើតឡើងសម្រាប់ការលេងហ្គេម FPS esports gaming របស់អ្នកជាមួយនឹងភាពអស្ចារ្យជាទីបំផុតនោះ។ កុំព្យូទ័រនេះប្រើប្រាស់នូវអេក្រង់ដែលមានគែមពេញជាមួយនឹងកម្រិត 144Hz ដំបូងបំផុតនៅក្នុងលោកជាមួយនឹងល្បឿននៃការឆ្លើយតប ultrafast 3ms gray-to-gray (GTG) response time និងមានពីរទំហំសម្រាប់ធ្វើការជ្រើសរើសគឺទំហំ 15 អ៊ីង និង17 អ៊ីង។ 

កុំព្យូទ័រដ៏ទំនើបនេះក៏មានភ្ជាប់ជាមួយនឹងក្តារចុច Over stroke Technology ដែលធានាទៅលើការគ្រប់គ្រងហ្គេមរបស់អ្នកជាមួយនឹងប្រព័ន្ធ RangeBoost multi-antenna system ដែលផ្តល់នូវទំនុកចិត្តបំផុតក្នុងការប្រើប្រាស់ ហើយវាពិសេសវាក៏មានការពង្រឹងទៅលើប្រព័ន្ធ Wi-Fi កាន់តែខ្លាំងជាងមុនថែមទៀត។  កុំព្យូទ័រដ៏ប្រណិតនេះប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Windows 10 Pro gaming laptop ភ្ជាប់ជាមួយនឹងប្រព័ន្ធត្រជាក់ HyperCool Pro thermal system និងការពង្រឹងកម្លាំងម៉ាស៊ីនជាមួយនឹងបន្ទះឈីប Intel® Core™ i7 processor ជំនាន់ទី ៨ និងការប្រើប្រាស់នូវក្រាហ្វិកកាត NVIDIA® GeForce® GTX 10-Series graphics ។ កុំព្យូទ័រ Strix SCAR II គឺជាអាវុធដ៏អស្ចារ្យសម្រាប់ការលេងហ្គេមរបស់អ្នក។

ការរចនារូបរាងស្រស់ស្អាតគ្មានគូរប្រៀបជាមួយនឹងអេក្រង់គែមពេញ និងកម្រិតឆ្លើយតបលឿនបំផុត

ដើម្បីបង្កើនល្បឿនអប្បបរិមានៅក្នុងការប្រកួតរបស់អ្នកនោះ កុំព្យូទ័រដ៏ប្រណិត Strix SCAR II បំពាក់នូវអេក្រង់គែមពេញដែលមានកម្រិតល្បឿន 144Hz ដំបូងបំផុតនៅក្នុងពិភពលោកជាមួយនឹងកម្រិតនៃការឆ្លើយតបនៅក្នុងល្បឿន 3ms gray-to-gray (GTG) response time — ដែលពិតជាអស្ចារ្យបំផុតសម្រាប់ការលេងហ្គេមរបស់អ្នក។ សម្រាប់ការរចនានៅលើកុំព្យូទ័រនេះគឺភ្ជាប់ជាមួយនឹងគែមកម្រាស់ស្តើងបំផុត និងទម្ងន់ស្រាលជាងម៉ូដែលជំនាន់មុនរបស់វាផងដែរ។

បន្ថែមពន្លឺកាន់តែអស្ចារ្យជាមួយនឹងភ្លើង AURA LIGHTING

ការប្រើប្រាស់នូវភ្លើង AURA LIGHTING គឺពិតជាអស្ចារ្យបំផុតជាមួយនឹងការរចនាសម្រាប់កុំព្យូទ័រដ៏ប្រណិតនេះ ហើយវាក៏មានការរចនានូវឡូហ្គោ ROG នៅគម្របផ្នែកខាងលើជាមួយនឹងភ្លើងដ៏អស្ចារ្យ និងការប្រើប្រាស់នូវ WASD keycaps ដែលអាចបញ្ចេញនូវពន្លឺស្រស់ស្អាតគ្មានគូប្រៀបនោះទេសម្រាប់តួខ្លួនរបស់វានោះ។ នេះពិតជាបង្ហាញអំពីស្ទាយ៍នៃការលេងហ្គេមដ៏អស្ចារ្យរបស់អ្នក។

កម្លាំងម៉ាស៊ីនខ្លាំងក្លាគ្មានគូរប្រៀប

Strix SCAR II គឺជាកុំព្យូទ័រលេងហ្គេមដ៏អស្ចារ្យដែលប្រើប្រាស់នូវបន្ទះឈីប Intel® Core™ processor ជំនាន់ទី ៨ ភ្ជាប់ជាមួយនឹងម៉េមូរីប្រភេទ 32GB DDR4 2666MHz និងក្រាហ្វិកកាតប្រភេទ NVIDIA® GeForce® GTX 1060 ឬ GTX 1070 graphics ។ បន្ថែមពីនេះទៀតនោះ កុំព្យូទ័រដ៏ប្រណិតនេះក៏មានការប្រើប្រាស់ជាមួយនឹងថាសរឹងទំហំ 512GB M.2 NVMe PCIe® 3.0 SSD និង 1TB Seagate® FireCuda™ SSHD ផងដែរ។លើសពីនេះទៀតនោះ កុំព្យូទ័រលេងហ្គេមដ៏ប្រណិតនេះប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ WINDOWS 10 PRO ថែមទៀតផង។

ការបំពាក់នូវប្រព័ន្ធត្រជាក់ធានាថាគ្មានការកើនឡើងកម្តៅ

សម្រាប់ប្រព័ន្ធត្រជាក់ HyperCool Pro thermal system គឺមានផ្តល់ជូននូវមុខងារជាច្រើនដែលធ្វើឱ្យកុំព្យូទ័រ Strix SCAR II មានសមត្ថភាពខ្លាំងក្លាទៅលើប្រព័ន្ធ GPU និង CPU ។ វាក៏មានការពង្រឹងទៅលើប្រព័ន្ធត្រជាក់ដែលមានកម្លាំងខ្លាំងដល់ទៅ 12V ដែលមានការចែកចាយនូវល្បឿននៃការបញ្ចេញខ្យល់ខ្លាំងបំផុតដែលមិនធ្វើអោយមានការកើនឡើងកម្តៅនោះទេ។ សម្រាប់ប្រព័ន្ធត្រជាក់ HyperCool Pro នេះក៏មានភ្ចាប់ជាមួយនឹងប្រព័ន្ធ Anti-Dust Cooling system ដែលធានាទៅលើភាពជឿជាក់ និងភាពរឹងមាំរបស់ប្រព័ន្ធនេះ។ 

អេក្រង់ភ្លឺច្បាស់ពេញគែម ពេញចិត្ត

កុំព្យូទ័រស៊េរីថ្មី Strix SCAR II ប្រើប្រាស់នូវអេក្រង់ប្រភេទ IPS-level display ជាមួយនឹងកម្រិត 144Hz refresh rate និងល្បឿននៃការឆ្លើយតប 3ms GTG response time ដែលមិនមានភាពព្រិលនៃការបញ្ចូនរូបភាពនោះទេ។ អេក្រង់នេះមានកម្រិតពន្លឺ 300cd/m² panel ដែលធានាទៅលើភាពច្បាស់ជាងមុនដល់ទៅ 20% ថែមទៀតផង។

ភាពអស្ចារ្យជាមួយនឹងបច្ចេកវិទ្យា VIRTUAL REALITY/MIXED REALITY

តើអ្នកត្រៀមខ្លួនហើយឬនៅក្នុងការលេងហ្គេមជាមួយនឹងបច្ចេកវិទ្យា VR-ready NVIDIA GeForce GTX 1060 និង 1070 Series graphics នៅពេលដែលអ្នកចាប់ផ្តើមប្រកួតលេងហ្គេមនោះ? បច្ចេកវិទ្យានេះធ្វើឱ្យប្រព័ន្ធនេះមានល្បឿនលឿន និងបច្ចេកវិទ្យា VR ថែមទៀត។ កុំព្យូទ័រ Strix SCAR II នេះក៏មានការទទួលស្គាល់គុណភាពពីក្រុមហ៊ុនបច្ចេកវិទ្យា Microsoft សម្រាប់ការប្រើប្រាស់កម្មវិធី Windows Mixed Reality applications ផងដែរ។

ល្បឿននៃការតភ្ជាប់ប្រព័ន្ធ Wi-Fi ខ្លាំងក្លា

ROG Strix gaming laptops គឺជាកុំព្យូទ័រលេងហ្គេមដ៏អស្ចារ្យដំបូងបំផុតនៅក្នុងពិភពលោកដែលមានការពង្រឹងទៅលើល្បឿននៃប្រព័ន្ធ Wi-Fi ខ្លាំងជាងមុនដល់ទៅ 30% ។ វាក៏មានការប្រើប្រាស់ជាមួយនឹងប៉ាតង់នៃបច្ចេកវិទ្យា ROG RangeBoost technology ដែលប្រើប្រាស់នូវអង់តែនចំនួន ៤ ដែលស្ថិតនៅផ្នែកខាងមុខ និងខាងក្រោយរបស់ម៉ាស៊ីន។ កុំព្យូទ័រនេះប្រើប្រាស់នូវការតភ្ជាប់ប្រព័ន្ធ 802.11ac Wave 2 Wi-Fi standard ដែលមានល្បឿន 1.7Gbps ខ្លាំងជាងមុនពីរដងបើធៀបជាមួយនឹង 802.11ac 2x2 និង 12 ដងបើធៀបជាមួយនឹងប្រព័ន្ធ 802.11b/g/n ។

ក្តារចុច KEYBOARD ដែលប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យា HYPERSTRIKE PRO TECHNOLOGY

សម្រាប់ក្តារចុច Keyboard របស់កុំព្យូទ័រនេះមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា HyperStrike Pro technology និងការរៀបចំជាមួយនឹងភ្លើង RGB backlighting នៅក្នុង 4 Zones ។ បន្ថែមពីនេះទៀតនោះ សម្រាប់គ្រាប់ចុចនីមួយៗគឺអាចចុចដល់ទៅ 20 លានដងដែលធ្វើឱ្យក្តារចុចនេះគឺរឹងមាំបំផុតសម្រាប់ប្រើប្រាស់នៅលើកុំព្យូទ័រ SCAR II នេះ។ ក្តារចុចនេះក៏មានការប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យា ROG Overstroke technology ដែលធានាទៅលើល្បឿនលឿនបំផុតនៅក្នុងការប្រើប្រាស់ថែមទៀតផង។ 

បច្ចេកវិទ្យានៃការប្រើប្រាស់ពន្លឺ AURA SYNC និងប្រព័ន្ធសំឡេងដ៏អស្ចារ្យ

បច្ចេកវិទ្យា Aura Sync technology ធ្វើឱ្យកុំព្យូទ័ររបស់អ្នកកាន់តែអស្ចារ្យជាមួយនឹងការប្រើប្រាស់នូវពណ៌ដែលស៊ីគ្នាជាមួយនឹងឡូហ្គោ ROG, Keyboard និង Bar នៅលើកុំព្យូទ័រ Strix SCAR II ដែលភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Aura Sync- ដែលអាចប្រើប្រាស់បានជាមួយនឹង Gaming Mice, Headsets និងការតភ្ជាប់ជាច្រើនទៀត។ កុំព្យូទ័រ Strix SCAR II ផ្តល់នូវប្រព័ន្ធសំឡេងច្បាស់ជាងមុន ខ្លាំងជាងមុន និងពិរោះជាងមុនជាមួយនឹងការពង្រឹងសមត្ថភាពខ្លាំងក្លាជាងមុនដល់ទៅ 200% ហើយវាក៏មានការផ្តល់នូវសំឡេងនៃការលេងហ្គេមជាមួយនឹងបច្ចេកវិទ្យា Sonic Studio III ថែមទៀត។ 

ការគ្រប់គ្រងជាមួយនឹងកម្មវិធី SOFTWARE ARMOURY CRATE និងរន្ធដោត I/O PORTS

ដើម្បីធ្វើការធានាទៅលើបទពិសោធន៍នៃការលេងហ្គេមដ៏អស្ចារ្យបំផុតនោះ ក្រុមហ៊ុននេះក៏ធ្វើការរចនាឡើងវិញទៅលើ Gaming Center control panel ។ វាមានការប្រើប្រាស់ជាមួយនឹងកម្មវិធី Armoury Crate ដើម្បីធ្វើការគ្រប់គ្រងទៅលើ System Setting និងល្បឿនប្រតិបត្តិការរបស់វា។ អ្នគអាចធ្វើការប្រើប្រាស់កម្មវិធី Armoury Crate នេះសម្រាប់ធ្វើការស្កេនទៅលើ QR code ផងដែរ។  កុំព្យូទ័រនេះ ប្រើប្រាស់នូវរន្ធដោត USB 3.1 Gen 2 Type-C™ (USB-C™) x1, USB 3.1 Gen 2 Type-A x1 និង USB 3.1 Gen 1 Type-A ports x3 ។ វាក៏មានការប្រើប្រាស់ជាមួយនឹងរន្ធដោត HDMI 2.0 ទ្រទ្រង់នូវកម្រិតភាពច្បាស់ 4K UHD ដែលមានល្បឿនដល់ទៅ 60Hz និងការទ្រទ្រង់នូវ 4K UHD content ចេញពី Netflix ឬ Amazon Prime នៅលើទូរទស្សន៍អេក្រង់ធំរបស់អ្នកថែមទៀតផង។ វាក៏មានការទ្រទ្រង់នូវរន្ធដោត Mini DisplayPort 1.2 ជាមួយនឹង 4K UHD នៅក្នុងល្បឿន 75Hz និងប្រព័ន្ធ G-SYNC ថែមទៀត៕

ទស្សនារូបភាពខាងក្រោម៖


 

 

 

 

 

 

 

 

 

 

no-alternative title
ព័ត៌មានពាណិជ្ជកម្ម