no-alternative title

MSI PS42 កុំព្យូទ័រយួដៃ ដែលមានកម្រ៉ាស់ស្តើងស្អាត ស្តើងទំនើប និងជាជម្រើសដែលសាកសម្យបំផុតសម្រាប់គ្រប់គ្នា

PS42 គឺជាកុំព្យូទ័រយូរដៃប្រភេទ Ultra-book ដំបូងបំផុតរបស់ក្រុមហ៊ុន MSI ដែលមានកម្រាស់ស្តើង និងទំងន់ស្រាលបំផុត។ កុំព្យូទ័រស៊េរីថ្មីមួយនេះមានកម្រាស់ត្រឹមតែ 15.9mm និងមានទំងន់ត្រឹមតែ 1.19 គីឡូក្រាមតែប៉ុណ្ណោះ។ មិនត្រឹមតែមានកមា្រស់ស្តើង និងទំងន់ស្រាលប៉ុណ្ណោះទេ ចំនែកផ្នែករឹងដែលមាននៅក្នុងខ្លួនរបស់វាក៏ខ្លាំងមិនធម្មតាដែរ។ ដូច្នេះកុំអោយទន្ទឹងរងចាំយូរតោះមកដឹងពីសមត្ថភាពដែលកុំព្យូទ័រ MSI PS42 អាចធ្វើបានទាំងអស់គ្នា។

រូបភាពពាណិជ្ជកម្ម
no-alternative title

រូបរាង និងការរចនាបថស្អាតបំផុត

បើនិយាយដល់កុំព្យទូរយូរដៃដែលមានកម្រាស់ស្តើង និងស្រាលជាងគេបំផុតក្នុងលោកនោះប្រាកដជា Macbook Air របស់ Apple ហើយ។ ប៉ុន្តែបច្ចុប្បន្ន Macbook Air លែងជាកុំព្យូទ័រដែលមានកម្រាស់ស្តើង និងទំងន់ស្រាលជាងគេទៀតហើយ ព្រោះក្រុមហ៊ុននាគរាជរបស់តៃវ៉ាន់ MSI បានបង្ហាញចេញកុំព្យូទ័រស៊េរីថ្មីដែលមានកម្រាស់ស្តើង និងទំងន់ស្រាលមិនចាញ់ Macbook Air ឡើយ។ MSI PS42 មានកម្រាស់ស្តើងត្រឹមតែ 15.9mm និងទំងន់ស្រាលត្រឹមតែ 1.18 គីឡូក្រាមប៉ុណ្ណោះ។ តួរខ្លួនរបស់ PS42 ទាំងមូលត្រូវបានស្រោបដោយលោហៈពណ៌ទឹកប្រាក់ប្រភេទ Brushed Aluminum Chassis ដែលមានការដុសខាតបានយ៉ាងភ្លឺរលោងមើលទៅពិតជាមានសោភ័ណ្ឌភាពស្រស់ស្អាតមែនទែន។ MSI PS4 ប្រើប្រាស់បន្ទះអេក្រង់បង្ហាញប្រភេទ IPS LCD ទំហំ 14 អ៊ីញ ទ្រទ្រង់ការបង្ហាញចេញបានក្នុងកម្រិត Full-HD ទំហំ 1080x1920px។ 

អេក្រង់របស់វាមើលឃើញបានទូលាយល្អក្នុងកម្រិត  80% ព្រោះស៊ុមផ្នែកខាងលើ ខាងឆ្វេង និងស្តាំអេក្រង់មានកម្រាស់ស្តើង។ ហើយការបង្ហាញចេញនៅលើអេក្រង់របស់វាក៏មានគុណភាពច្បាស់គ្រប់ជ្រុងផងដែរព្រោះអេក្រង់ IPS LCD នេះបានស្រោបពីលើដោយកញ្ចក់ការពារ Anti-Glare Display។ ក្រឡេកមកមើលលើក្តារចុចវិញគឺវាពិតជាផ្តល់នូវភាពងាយស្រួលក្នុងការវាយអត្ថបទ និងគ្រប់គ្រងលើមុខងារលេងហ្គេមបំផុតដោយវាមានទំហំទាលធំជាមួយគំលាតល្មមសមស្របទៅនឹងការដាក់ម្រាមដៃចុចហើយវាក៏មានល្បឿនឆ្លើយតបនឹងការចុចរបស់យើងបានរហ័ស និងមានសំឡេងស្ងាត់ល្អផងដែរ។ នៅផ្ទៃស្ថិតនៅខាងលើក្តារចុចយើងឃើញមានប៊ូតុង Power អមដោយរន្ធ Speaker ពីគ្រាប់នៅសងខាង។

ការតភ្ជាប់មានច្រើនជម្រើសផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់

ដោយសារតែ MSI PS42 ជាប្រភេទកុំព្យូទ័រ Ultra-book ដូចនេះវាមិនមានថតសម្រាប់ចាក់ឌីវីឌី និងរន្ធដោតណែតវ៉ើក Ethernet port នោះទេ។ PS42 មានរន្ធដោត USB ចំនួនបួនដោយពីរជា USB-C3.1 និងពីរទៀតជា USB-A3.1, រន្ធដោត  SD Card ទ្រទ្រង់ប្រភេទ XC/HC, រន្ធ HDMI ដែលទ្រទ្រង់ការបញ្ចូនរូបភាពវីដេអូកម្រិត 4K ក្នុងល្បឿន 30fps និងរន្ធដោតកាសខ្នាត 3.5mm ប្រភេទ Combo Jack។ បន្ថែមពីនេះ PS42 ក៏អាចអោយយើងធ្វើការភ្ជាប់ទៅកាន់បណ្តាញអ៊ីនធ័រណិតតាមរយះប្រព័ន្ធឥតខ្សែក្នុងល្បឿនលឿនកម្រិត 802.11 ac Wi-Fi និងការផ្ទេរទិន្នន័យតាមរយះបច្ចេកវិទ្យាប្លូធូសជំនាន់ 4.1 ក្នុងល្បឿនលឿន។

ការប្រើប្រាស់កាន់តែមានសុវត្ថិភាពខ្ពស់

ការប្រើប្រាស់ និងការការពារទិន្នន័យដែលមាននៅលើកុំព្យូទ័រ MSI PS42 កាន់តែមានសុវត្ថិភាពខ្ពស់បំផុតដោយសារតែ MSI បានបំពាក់នូវប្រព័ន្ធដោះសោរដោយការស្តែនក្រយ៉ៅម្រាមដៃ (fingerprint Scanner) បន្ថែមពីលើការដោះសោរចូល Windows តាមរយះការវាយលេខកូដសំងាត់។ ប្រព័ន្ធដោះសោរ Windows ដោយការស្កែនក្រយ៉ៅម្រាមដៃនៅលើ PS42 គឺមានល្បឿនលឿនរហ័សមិនចាញ់នៅលើស្មាតហ្វូនឡើង ហើយការដាក់ម្រាមដៃស្កែនក៏មានភាពងាយស្រួលដោយបន្ទះស្កែនរបស់វាស្ថិតនៅលើត្រនាប់ Touch Pad ខាងមុខតែម្តង។

ប្រព័ន្ធសំឡេង Nahimic 3 Audio 7.1 និងកាមេរ៉ា HD Webcam

សម្រាប់ការកម្សាន្តដូចជាការចាក់តន្ត្រីស្តាប់ ការទស្សនាខ្សែភាពយន្ត និងការលេងហ្គេមជាដើមនៅលើម៉ាស៊ីន Ultra-book របស់ MSI មួយនេះយើងពិតជាទទួលបាននូវសំឡេងដ៏ពិរោះរណ្តំចេញពី Speaker ទាំងពីរគ្រាប់ដែលស្ថិតនៅខាងលើក្តារចុចរបស់វា។ វាមានសមត្ថភាពជះសំឡេងចេញបានល្អកម្រិត Virtual surround sound ក្នុងកម្រិតសំឡេង 2W ជាមួយនូវបច្ចេកវិទ្យាសំឡេង Nahimic 3 Audio 7.1 ដោយកម្រិតបាហ្វបុកបានរងំល្មមអាចទទួលយកបានក្នុងការស្តាប់កម្សាន្ត។ មួយវិញទៀត MSI PS42 ត្រូវបានក្រុមហ៊ុនធ្វើការបំពាក់មកជាមួយកាមេរ៉ា Webcam កម្រិត HD Camera មួយគ្រាប់ស្ថិតនៅគែមខាងក្រោមកញ្ចក់អេក្រង់ក្រោមនិមិត្តសញ្ញា MSI សម្រាប់ថតរូប និងសែលហ្វីទុកកម្សាន្ត និងការប្រើជាមួយវីដេអូខលជជែងកម្សាន្តតាមរយះបណ្តាញសង្គមផ្សេងៗជាដើម។

កំលាំងម៉ាស៊ីនខ្លាំងអាចប្រជែងកុំព្យូទ័រ Ultra-book ក្រុមហ៊ុនផ្សេងបាន

យើងដឹងហើយថាក្រុមហ៊ុននាគរាជរបស់តៃវ៉ាន់មួយនេះមានឈ្មោះបោះសំឡេងខ្លាំងក្នុងទីផ្សារម៉ាស៊ីនកុំព្យូទ័រប្រភេទ Gaming Laptop ដែលមានកំលាំងល្បឿនប្រើប្រាស់ខ្លាំង និងបំពាក់នូវបច្ចេកវិទ្យាប្រើប្រាស់ទំនើបចុងក្រោយ។ ចុះសម្រាប់ម៉ាស៊ីន Ultra-book ដ៏ស្តើងស៊េរីថ្មីនេះវិញតើវាមានកំលាំងម៉ាស៊ីនរបស់ខ្លាំងបានដល់កម្រិតណាទៅ។ ជាការពិតណាស់សម្រាប់ម៉ាស៊ីនកុំព្យូទ័រប្រភេទ Ultra-book ដែលមានកំលាំងម៉ាស៊ីនខ្លាំងហើយកំពុងតែមានទីផ្សារល្អនាពេលបច្ចុប្បន្នគឺ Dell XPS 13 និង HP Spectre 13។ ចឹង MSI P42  Ultra-book ស៊េរីថ្មីនេះវិញក៏មានកំលាំងម៉ាស៊ីនខ្លាំងមិនចាញ់ម៉ាកទាំងពីរនេះប៉ុន្មានដែរគឺអាចប្រកូតប្រជែងគ្នាបាន។ MSI P42 ត្រូវបានក្រុមហ៊ុនបំពាក់នូវកំលាំងម៉ាស៊ីនជំនាន់ទី 8 របស់ Intel គឺ Intel ® Core™ i7 U-Processor ជំនាន់ Kaby Lake-R ភ្ជាប់ដោយអង្គគណនាបណ្តោះអាសន្នទំហំ 8GB ប្រភេទ DDR4-2400 RAM និងអាចបន្ថែមបានដល់ទំហំ 16GB នៅលើរន្ធ DIMM Slot។ 

ម៉ាស៊ីនរបស់វាប្រើប្រាស់នូវដែកត្រជាក់ភ្ជាប់នូវបច្ចេកវិទ្យា Cooling Boost 3 អមមកជាមួយកង្ហាលបំភាយកំដៅចំនួនពីរជួយកាត់បន្ថយការឡើងកំដៅខ្លាំងរបស់ម៉ាស៊ីន និងរក្សាតុល្យភាពភាពត្រជាក់ទោះបីជាប្រើប្រាស់យូរក៏ដោយ។ PS42 ប្រើប្រាស់បន្ទះក្រាហ្វិចក្រុមហ៊ុន NVIDIA® GeForce® ស៊េរី MX150 ដែលមានកំលាំងល្បឿន 2GB ប្រភេទ GDDR5 និងជាក្រាហិ្វចដ៏ខ្លាំងព្រមទាំងជួយបង្កើនល្បឿនរបស់ម៉ាស៊ីនអោយប្រើប្រាស់កាន់តែលឿន និងជាពិសេសវាមានភ្ជាប់មកជាមួយនូវមុខងារ MSI Shift ដែលធ្វើអោយប្រព័ន្ធដំណើរការរបស់ម៉ាស៊ីនកុំព្យូទ័រមួយនេះរក្សានូវស្ថិរភាពល្បឿនកាន់តែប្រសើរ និងជួយសន្សំសំចៃថាមពលរបស់ថ្មបានកាន់តែប្រសើរបំផុតបានមួយកម្រិតទៀត។ សម្រាប់ថាសរឹងសម្រាប់ទុកដាក់ឯកសារវិញគឺប្រើប្រភេទ M.2 SSD combo និង SATA HDD ដែលទ្រទ្រង់នូវប្រព័ន្ធផ្ទុក NVMe PCIe Gen3 ដែលមានល្បឿនលឿនក្នុងការផ្លាស់ប្តូរទិន្នន័យចេញចូល។ MSI PS42 មានថ្មប្រភេទ lithium-polymer កំលាំង 4-cell  អាចផ្ទុកថាមពលបានក្នុងកម្រិត 50Whr និងកាន់សម្រាប់ប្រើប្រាស់ទូទៅបានជិត 10 ម៉ោង។ ចំពោះប្រព័ន្ធប្រតិបត្តិការវិញវាទ្រទ្រង់បានទំាង Windows 10 Pro និង Home ដែលភ្ជាប់មកជាមួយនូវមុខងារ Windows Hello ដែលធ្វើអោយការប្រើប្រាស់កាន់តែមានភាពទំនើប។

សរុបសេចក្តី

សម្រាប់ការរចនារូបរាងផ្នែកខាងក្រៅរបស់ MSI PS42 គឺយើងទទួលយកបានហើយទាំងមានភាពប្រណិត ភាពរឹងមាំដោយលោហៈធាតុ និងកម្រាស់ដ៏ស្តើងរបស់វា។ រីឯផ្នែករឹងខាងក្នុងរបស់វាក៏អាចទទួលយកបានដែរទោះបីជាវាមិនស្ថិតលើកំលាំងល្បឿនលឿនកំពូលក៏ដោយតែការប្រើប្រាស់ទូទៅរួមទាំងការលេងហ្គេមដែលមានក្រាហ្វិចធ្ងន់នៅលើអង្គគណនា Intel  ជំនាន់ទី 8 Kaby Lake-R កម្រិតល្បឿន Core-i7 processor គូបផ្សំជាមួយកំលាំងរ៉េមទំហំ 8GB DRR4-2400 និងក្រាហ្វិចកាត NVIDIA® GeForce® ស៊េរី MX150 ពិតជាធ្វើអោយយើងមិនអាចប្រកែកបានក្នុងការជ្រើសរើសប្រើជាមួយម៉ាស៊ីនកុំព្យូទ័រដ៏ស្តើងស៊េរីថ្មីនេះបានឡើង។ ជាងនេះទៅទៀតសម្រាប់ការប្រើប្រាស់ក៏មានភាពទំនើប និងសុវត្ថិភាពខ្ពស់ផងដែរជាមួយប្រព័ន្ធដោះសោរ Windows ដោយការស្កែនក្រយ៉ៅម្រាមដៃ, ការថតរូបវីដេអូជាមួយកាមេរ៉ាសែលហ្វី (HD Webcam camera) និងមុខងារឆ្លាតវៃ Windows Hello ជាដើម៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន