no-alternative title

កាបូបស្ពាយ 2 ម៉ូដែលដ៏ស្រស់ស្អាតរបស់ MSI មកដល់ហើយ ធានាថាពិតជាពិសេសសម្រាប់អ្នកស្នេហាហ្គេម!

MSI ដែលជាក្រុមហ៊ុនឈានមុខគេនៅក្នុងផ្នែក Gaming Hardware នៅថ្ងៃនេះ បាននាំមកនូវកាបូបស្ពាយលេងហ្គេមដ៏ស្រស់ស្អាតចំនួន 2 ស៊េរីម៉ូដែលគឺ Mystic Knight និង Urban Raider។ កាបូបស្ពាយលេងហ្គេមថ្មីទាំងពីរនេះ

គឺប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបកម្រិតខ្ពស់ ដែលមានទំហំធំទូលាយសម្រាប់ទុកដាក់កុំព្យូទ័រ ឧបករណ៍លេងហ្គេម និងវត្ថុសំខាន់ៗជាច្រើនទៀតសម្រាប់ការធ្វើដំណើរប្រចាំថ្ងៃ និងលំហូរនៃការងាររបស់ពួកគេ។

រូបភាពពាណិជ្ជកម្ម
no-alternative title

1.កាបូបស្ពាយ MYSTIC KNIGHT

កាបូបស្ពាយ MSI Mystic Knight នេះ បំពាក់នូវអ្វីគ្រប់យ៉ាងដែលអ្នកធ្វើដំណើរចង់បានចេញពីកាបូបស្ពាយមួយនេះ ជាពិសេសកាបូបស្ពាយនេះ មានពូកសម្រាប់ការពារទៅលើឧបករណ៍ដែលអ្នកដាក់នៅក្នុងកាបូបនេះ បន្ទះខ្សែកាបូបដែលងាយស្រួលក្នុងការស្ពាយពេញមួយថ្ងៃ និងផ្ទៃខាងលើដែលមិនជ្រាបទឹកភ្លៀងថែមទៀតមិនថាអាកាសធាតុភ្លៀងខ្លាំងកម្រិតណានោះទេ។ វាងាយស្រួលក្នុងការរួចស្ពាយចំហៀងនៅស្មាថែមទៀតផង។ ផ្នែកខាងក្រោយនៃកាបូបស្ពាយនេះក៏មានដៃកាន់ងាយស្រួលសម្រាប់ការធ្វើដំណើរផងដែរ។

កាបូបនេះ មានទម្ងន់ស្រាលដោយសារតែវាផលិតពីជ័រស្វិត ហើយវាការពារដោយ IPX-2 ដែលមិនជ្រាបទឹកនោះទេ។ សម្រាប់ផ្នែកខាងក្នុងរបស់កាបូបស្ពាយខាងក្រោយនេះគឺមានភាពធំទូលាយសម្រាប់ដាក់នូវកុំព្យូទ័រទំហំ 17 អ៊ីង ជាមួយនឹងកន្លែងសម្រាប់បន្ថែមនូវឧបករណ៍ជំនួយ និងវត្ថុជាច្រើនទៀតទៅតាមតម្រូវការ។ សម្រាប់កាបូប 25L នេះ ត្រូវបានប្រើប្រាស់សម្រាប់ពង្រីកទៅលើទំហំនៃការផ្ទុកនៅក្នុងក្នុងផងដែរ។ បើនិយាយអំពីការរចនាផ្នែកខាងក្រៅរបស់កាបូបស្ពាយនេះវិញ វាមានឆ្នូតពណ៌ក្រហមសម្រាប់ជួយទៅលើសុត្ថិភាពសម្រាប់អ្នកធ្វើដំណើរតាមកង់ រួតរឹងមាំប្រើប្រាស់បានយូរជាមួយនឹងឡួហ្គោ MSI dragon ហើយនៅពេលដែលអ្នកស្ពាយកាបូបនេះទៅមិនមានអារម្មណ៍ក្តៅស្អុះ ឬធប់ដណ្តើមនោះទេ។

2.កាបូបស្ពាយ URBAN RAIDER

សម្រាប់កាបូបស្ពាយ MSI Urban Raider នេះ វិញគឺជាកាបូបដែលរចនាឡើងសម្រាប់ការធ្វើដំណើរក្នុងទីក្រុង។ ការរចនាទៅលើកាបូបនេះគឺសក្តិសមបំផុតសម្រាប់ប្រើប្រាស់នៅការិយាល័យ ប៉ុន្តែវាក៏ជួយអ្នកធ្វើដំណើរសម្រាប់ការស្ពាយនៅក្នុងដំណើរកម្សាន្តរបស់ពួកគេផងដែរ។ សម្រាប់កាបូប 25L នេះមានផ្ទៃខាងក្នុងធំទូលាយដែលងាយស្រួលក្នុងការដាក់កុំព្យូទ័រទំហំ 17-inch ហើយវាថែមទាំងប្រើប្រាស់នូវជ័រស្វិតសម្រាប់ការពារទៅលើការជ្រាបទឹកថែមទៀត។ សម្រាប់ផ្នែកខាងក្នុងរបស់វាមានថតជាច្រើនសម្រាប់ដាក់ថេប្លេត Mouse និងឆ្នាំងសាក ហើយវាក៏មានកន្លែងសម្រាប់ដាក់កាសផងដែរ។

កាបូបស្ពាយ Urban Raider នេះមានមុខងារជាច្រើនដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងកាបូបស្ពាយ Mystic Knight ដែលរួមមានប្រព័ន្ធ IPX-2 ការពារការជ្រាបទឹក រួតដែលមានភាពរឹងមាំ ដៃកាន់កាបូប ខ្សែឆ្នូតពណ៌ក្រហមសម្រាប់សុវត្ថិភាពក្នុងការធ្វើដំណើរតាមផ្លូវ ងាយស្រួលក្នុងការដាក់វត្ថុតូចៗ និងមានផ្នែកធំទូលាយផ្សេងទៀតសម្រាប់រក្សាទុកនូវអាវភ្លៀងជាដើម។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន