no-alternative title

ក្រុមហ៊ុន Borofone ចាប់ដៃគ្នាជាមួយក្រុមហ៊ុន លី សេង បើកសម្ពោធជាផ្លូវការនូវ Showroom របស់ខ្លួននៅកម្ពុជា

កាលពីថ្ងៃទី 11 ខែវិច្ឆិកានេះ ក្រុមហ៊ុន Borofone ដែលជាក្រុមហ៊ុនផលិតសម្ភារៈប្រើប្រាស់ជាមួយនឹងស្មាតហ្វូន ហើយនឹងផលិតផលអេឡិចត្រូនិកជាច្រើនទៀត បានចាប់ដៃគ្នាជាមួយនឹងក្រុមហ៊ុន លី សេង ដែលជាតំណាងចែកចាយរបស់ខ្លួន រៀបចំពិធីបើកសម្ពោធជាផ្លូវការនូវ Showroom តាំងបង្ហាញផលិតផល Borofone នៅប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅអគារលេខ 804A ផ្លូវ 128 (មហាវិថីកម្ពុជាក្រោម ក្បែរស្ថានីយ៍ប្រេង Total កម្ពុជាក្រោម។

រូបភាពពាណិជ្ជកម្ម
no-alternative title

ព្រឹត្តិការណ៍សម្ពោធនេះ គឺមានការអញ្ជើញចូលរួមពីសំណាក់នាយកគ្រប់គ្រងក្រុមហ៊ុន លី សេង និងអ្នកតំណាងក្រុមហ៊ុន Borofone មកពីប្រទេសចិន ភ្ញៀវកត្តិយស ដែលជាអ្នកចែកចាយបន្ត រួមជាមួយនឹងបុគ្គលិក និងអ្នកសារព័ត៌មានជាច្រើនរូប។ នៅក្នុងពិធីនេះ ក្រៅពីការកាត់ខ្សែរបូរណ៍ ក្រុមហ៊ុនទាំងពីរបានរៀបចំនូវការដើរបង្ហាញម៉ូតយ៉ាងពិសេស ដែលមានការចូលរួមពីតារាម៉ូតល្បីៗ និងមានការលក់បញ្ចុះតម្លៃជូនអតិថិជនផងដែរ។ 

អ្នកស្រី ញ៉យ ស្រីពៅ ដែលជានាយិការគ្រប់គ្រងក្រុមហ៊ុន លី សេង បានមានប្រសាសន៍ថា តាងនាមអោយក្រុមហ៊ុន លី សេង អ្នកស្រីសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន Borofone ដែលបានផ្តល់នូវទំនុកចិត្តខ្ពស់ ដល់ក្រុមហ៊ុន លី សេង នៅក្នុងការធ្វើជាតំណាងចែកចាយផ្តាច់មុខនៅកម្ពុជានៅពេលនេះ។ អ្នកស្រីបន្តថា Borofone គឺជាក្រុមហ៊ុនផលិតសម្ភារះ និងគ្រឿងបរិក្ខាទូរស័ព្ទ អស់រយៈពេល 7 ឆ្នាំមកហើយ បន្ទាប់ពីបានមកដល់ទីផ្សារប្រទេសកម្ពុជា កាលពីពេលថ្មីៗនេះ ផលិតផលរបស់ក្រុមហ៊ុន Borofone គឺមានការគាំទ្រជាច្រើនពីសំណាក់អ្នកប្រើប្រាស់ ដែលបានធ្វើអោយ Borofone អាចសម្រេចបាននូវលទ្ធផលដ៏គាប់ប្រសើរបំផុត។

ក្រុមហ៊ុន Borofone បានចុះបញ្ជីពាណិជ្ជសញ្ញានៅក្នុងបណ្តាប្រទេសជាង 100 នៅជុំវិញពិភពលោក ហើយថ្ងៃនេះ គឺពិតជាពិសេសខ្លាំងណាស់ដែលក្រុមហ៊ុន លី សេង បានចាប់ដៃគូរជាមួយនឹង Borofone បានសម្ពោធជាផ្លូវការនូវមជ្ឈមណ្ឌលតាំងបង្ហាញផលិតផលរបស់ខ្លួននៅកម្ពុជា។ 

តាមការបញ្ជាក់របស់លោក Band Go ដែលជានាយកគ្រប់គ្រងក្រុមហ៊ុន Borofone ក៏បានមានប្រសាសន៍អោយដឹងផងដែរថា ផលិតផល Borofone ត្រូវបានធ្វើការវិវត្តន៍ផលិតផលការពារពីស្បែក ដែលមានគុណភាពល្អបំផុតមកគ្រឿងបរិក្ខាប្រើប្រាស់កម្រិតមធ្យមសម្រាប់ស្មាតហ្វូន ដែលមានដូចជាឧបករណ៍សំឡេង (កាស), ឆ្នាំងសាក, ឆ្នាំងសាកក្នុងរថយន្ត, ខ្សែចម្លង, ឧបករណ៍ Power Bank និងស្រោមការពារជាដើម។ រាល់ផលិតផលរបស់ Borofone គឺមានការរចនាឡើងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ មានភាពទំនើប និងមានគុណភាពខ្ពស់ ហើយតម្លៃទៀតសោធក៏សមរម្យអាចទទួលយកបាន។ 

ម៉ាកផលិតផលរបស់ Borofone ទទួលបាននូវការគាំទ្រខ្លាំងបំផុតពីសំណាក់អតិថិជន នៅក្នុងទីផ្សារមជ្ឍឹមប្រទេស និងអឺរ៉ុបខាងកើត ហើយនិងអាស៊ីអាគ្នេយ៍យើងនេះ។ ជាមួយនឹងការបង្កើតឡើងនៃម៉ាកសញ្ញាផលិតផលដែលទទួលបានការគាំទ្រ និងការកោតសរសើរដ៏ច្រើនលើសលប់ពីអតិថិជនក្រុមហ៊ុន Borofone មានការជឿជាក់យ៉ាងខ្លាំងថានៅពេលអនាគតដ៏ខ្លីនេះ ទីផ្សារគ្រឿងបរិក្ខា 3C Digital របស់ Borofone នឹងមានកើនឡើងឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ហើយនឹងក្លាយជាម៉ាកយីហោគ្រឿងបរិក្ខាឈានមុខគេនៅលើទីផ្សារ។

សំរាប់ព័ត៍មានលំអិតសូមទំនងទំនង Showroom Borofone ដែលមានអសយដ្ឋាន៖ #804A St.128 (មហាវិថីកម្ពុជាក្រោម ជាប់ស្ថានីយ៍ប្រេង Total), រាជធានីភ្នំពេញ Tel: 010307071 និង 012307071៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន