no-alternative title

MSI បង្ហាញនូវកុំព្យូទ័រស៊េរីថ្មី GF75 THIN ចុងក្រោយបំផុតរបស់ខ្លួន ដែលមានការរចនារូបរាងពីលោហធាតុដ៏ល្អប្រណិត

ថ្មីៗនេះ ក្រុមហ៊ុន MSI ទើបតែបង្ហាញនូវកុំព្យូទ័រលេងហ្គេម 17-inch gaming notebook ដំបូងបំផុតរបស់ខ្លួន ដែលមានការរចនារូបរាងយ៉ាងស្រស់ស្អាតបំផុត។ ជាមួយនឹងការប្រើប្រាស់នូវតួខ្លួនពីលោហធាតុអាលុយមីញ៉ូមជាមួយនឹងការប្រើប្រាស់នូវ Texture យ៉ាងស្រស់ស្អាតសម្រាប់គំរប និង Keyboard របស់វាពិតជាស្រស់ស្អាតទាក់ភ្នែកបំផុត។

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Derek Chen ដែលជាប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន MSI សម្រាប់ Notebook នេះនិយាយថា “ សម្រាប់អ្នកលេងហ្គេមជាច្រើនចង់បាននូវម៉ាស៊ីនកុំព្យូទ័រដែលមានអេក្រង់ធំ ប៉ុន្តែមិនមែនចង់បានទម្ងន់ធ្ងន់នោះទេ។ នេះគឺជាហេតុផលដែលក្រុមហ៊ុន MSI ក៏ផ្តល់នូវដំណោះស្រាយល្អបំផុតជាមួយនឹងវត្តមាននៃកុំព្យូទ័រ GF75 Thin ផងដែរ។ វាគឺជាអ្វីដែលជាការចង់បានរបស់អ្នកលេងហ្គេមជាច្រើន។”

ម៉ាស៊ីនកុំព្យូទ័រនេះមានទម្ងន់ 2.2Kg ហើយវាមានកម្រាស់ស្តើងត្រឹមតែ 22mm ។ ម៉ាស៊ីនកុំព្យូទ័រ MSI GF75 Thin នេះគឺជាប្រភេទ 17” laptop ដ៏ស្រស់ស្អាត។ បន្ថែមពីនេះទៀតនោះ ជាមួយនឹងការរចនាអេក្រង់ដែលមានគែមស្តើងព័ទ្ធនៅជុំវិញអេក្រង់នោះ វាមានកម្រិតអេក្រង់ដល់ទៅ 88% បើធៀបជាមួយនឹងតួខ្លួនរបស់វានោះ។ សម្រាប់កុំព្យូទ័រលេងហ្គេមគែមពេញដែលមានទំហំ 17-inch thin bezel gaming laptop នេះគឺពិតជាផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យសម្រាប់ការលេងហ្គេមមិនធម្មតានោះទេ។ វាគឺមានការរចនារូបរាងយ៉ាងប្រណិតជាមួយនឹងអេក្រង់ full-frame thin display ហើយវាក៏ផ្តល់នូវ Keyboard ដ៏ល្អបំផុតសម្រាប់អ្នកលេងហ្គេមជាច្រើនថែមទៀត។

កម្លាំងម៉ាស៊ីនខ្លាំង ស្ងាត់បំផុត

កុំព្យូទ័រលេងហ្គេមនេះ មានកង្ហារ 2 គ្រាប់ និងរន្ធបំភាយកម្តៅដល់ទៅ 4 ជាមួយនឹងបច្ចេកវិទ្យា Cooler Boost 3 technology ដែលធ្វើឱ្យកុំព្យូទ័រស៊េរីថ្មី MSI GF75 Thin នេះ ដំណើរការការងារជាច្រើននៅលើ CPU និងGPU ដោយគ្មានការរំខាននោះទេ។ វាក៏មាន Options ជាច្រើនសម្រាប់ធ្វើការផ្លាស់ប្តូរទៅលើល្បឿននៃកង្ហារតាមរយៈការចូលទៅកាន់ MSI Dragon Center ។

ការលេងហ្គេមយ៉ាងរលូន

ជាមួយនឹងការប្រើប្រាស់នូវក្រាហ្វិកកាតប្រភេទ NVDIA® GeForce® GTX 1050 Ti និងបន្ទះឈីប Intel® Core™ i7-8750H processor នោះ កុំព្យូទ័រស៊េរីថ្មី MSI GF75 Thin មានល្បឿនលឿន និងបទពិសោធន៍នៃការលេងហ្គេមយ៉ាងរលូនបំផុត។វាមិនត្រឹមតែមានកម្លាំងម៉ាស៊ីនខ្លាំងក្លានោះទេ ប៉ុន្តែថាមពលថ្មរបស់វាក៏អាចបំពេញនូវតម្រូវការជាទីពេញចិត្តសម្រាប់អ្នកលេងហ្គេមជាច្រើន។

អ្នកលេងហ្គេមនឹងទទួលបាននូវអារម្មណ៍រីករាយជាមួយនឹងថាមពលថ្មដែលប្រើប្រាស់បានរហូតដល់ទៅ 7 ម៉ោងសម្រាប់ការងារ និងការកម្សាន្តរបស់អ្នក។ នេះគឺជាកុំព្យូទ័រលេងហ្គេមដ៏ល្អបំផុត 17" inches gaming laptop ដែលមានការរចនារូបរាងយ៉ាងប្រណិត ហើយកុំព្យូទ័រ MSI GF75 Thin នេះគឺមានទម្ងន់ស្រាល ហើយវាផ្តល់នូវជម្រើសល្អបំផុតសម្រាប់អ្នកដែលកំពុងតែស្វែងរកនូវកុំព្យូទ័រលេងហ្គេមថែមទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន