no-alternative title

កំពូលកុំព្យូទ័រយួរដៃប្រភេទ Gaming Laptop ដែលល្អបំផុតទាំង 10 គ្រឿងប្រចាំឆ្នាំ 2018

នៅក្នុងឆ្នាំ 2018 នេះទីផ្សារម៉ាស៊ីនកុំព្យូទ័រហ្គេមីង (Gaming Laptop) បានហក់ឡើងខ្លាំងគួរអោយកត់សំគាល់ ហើយក្រុមហ៊ុនផលិតកុំព្យូទ័រយួរដៃល្បីៗបានផលិត និងប្រកាសចេញម៉ាស៊ីនកុំព្យូទ័រយួរដៃប្រភេទនេះថ្មីៗជាបន្តបន្ទាប់

ប្រជែងដណ្តើមទីផ្សារពីអ្នកប្រើប្រាស់ដែលម៉ាស៊ីនទាំងនោះសុទ្ធតែមានសមត្ថភាពប្រើការខ្លាំងកំពូល បំពាក់នូវបច្ចេកវិទ្យាប្រើប្រាស់ទំនើបៗចុងក្រោយបំផុត និងមានការរចនារូបរាងដ៏អស្ចារ្យបំផុតជាមួយតម្លៃដ៏មិនធម្មតា។ ដូច្នោះខាងក្រោមនេះគឺជាកំពូលកុំព្យូទ័រយួរដៃប្រភេទ Gaming Laptop ដែលមានលក្ខណះសម្បត្តិ និងគុណសម្បត្តិខ្លាំងកំពូលដាច់គេទាំង 10 ប្រចាំឆ្នាំ 2018។

រូបភាពពាណិជ្ជកម្ម
no-alternative title

1- MSI GS65 Stealth

ទីផ្សារកុំព្យូទ័រយួរដៃក្រុមហ៊ុន MIS ដែលមាននិមិត្តសញ្ញារូបរាគរាជគឺកំពុងមានទីផ្សារល្អខ្លាំងក្នុងពេលបច្ចុប្បន្នពិសេសម៉ាស៊ីនដែលពេញនិយមសម្រាប់ប្រើប្រាស់បំផុតនោះជាប្រភេទ Gaming Laptop តែម្តង។ ស្រឡាញហ្គេមីងកុំព្យូទ័ររបស់ MSI មានច្រើនម៉ាកប៉ុន្តែម៉ាស៊ីនដែលមានសមត្ថភាពខ្លាំងដាច់គេប្រចាំឆ្នាំ 2018 នេះគឺ MSI GS65 Stealth។ ម៉ាស៊ីនមួយនេះវាត្រូវបានក្រុមហ៊ុន MIS ធ្វើការរចនាឡើងយ៉ាងប្រណិតជាមួយតួរខ្លួនស្រោបដោយសារធាតុលោហៈជាមួយក្តារចុចរំលេចដោយភ្លើង LED ប្រដេញចម្រុះពណ៌ និងមានអេក្រង់ធំទំហំ 15.6 អ៊ីងកម្រិត 144Hz ជាមួយគែមអេក្រង់កាត់ស្តើងដែលធ្វើអោយផ្ទៃអេក្រង់របស់វាមើលឃើញបានលាតទូលាយល្អ។ កំលាំងម៉ាស៊ីនរបស់ MSI GS65 Stealth អូសដោយអង្គគណនា (CPU) Intel-Corei7-8750H Quad-Core មាន 9MB Cache រត់ក្នុងល្បឿន 3.9GHz និងអាច boost បានដល់ 4.2GHz។ ល្បឿនរបស់វាទ្រទ្រង់ដោយ RAM ប្រភេទ DDR4-2400Hz ទំហំ 16GB ជាមួយអង្គក្រាហ្វិច(GPU) Nvidia GeForce GTX 1070-8GB GDDR5, Max-Q។ GS65 Stealth ប្រើប្រាស់អង្គផ្ទុកទិន្នន័យប្រភេទ M.2 SSD មានទំហំ 512GB និងទ្រទ្រង់ប្រតិបត្តិការ  Microsoft Windows 10 Home/Pro។ MSI GS65 Stealth មានតម្លៃប្រហែល $1,699 អាមេរិក។

2- Asus ROG Zephyrus GX501

ROG ឬ Republic Of Games ដែលមាននិមិត្តសញ្ញាសំគាល់រូបភ្នែកគឺជានិមិត្តសញ្ញាម៉ាស៊ីនកុំព្យូទ័រហ្គេមីងដ៏ល្បីល្បាញមួយរបស់ក្រុមហ៊ុន Asus។ ម៉ាស៊ីនកុំព្យូទ័រម៉ាកនេះទទួលបានការគំាទ្រខ្លាំងពី Gamers ក៏ដោយសារតែការរចនារូបរាងដ៏រឹងមាំ និងសមត្ថភាពម៉ាស៊ីនដ៏ខ្លាំងក្លារបស់វាដែលមានលទ្ធភាពអូសជាមួយហ្គេមម៉ាស៊ីនល្បីៗបានយ៉ាងរលូនបំផុត។ Asus ROG Zephyrus GX501 គឺជាម៉ូដែលជំនាន់ថ្មីមួយក្នុងស្រឡាយ ROG របស់វា ហើយវាក៏ចាត់ចូលក្នុងម៉ាស៊ីនកុំព្យូទ័រ Gaming ដ៏ល្អបំផុតប្រចាំឆ្នាំ 2018 នេះផងដែរ។ ម៉ាស៊ីនជំនាន់ថ្មីនេះមានការរចនារូបរាងយ៉ាងប្រណិតបំផុតជាមួយកញ្ចក់អេក្រង់ទំហំ 15.6 អ៊ីងប្រភេទ anti-glare, wide-view panel ជាមួយបច្ចេកវិទ្យា G-Sync កម្រិតល្បឿន 120Hz និងបំពាក់ក្តារចុចប្រភេទ Full-Key board ដែលរំលេចដោយភ្លើង LED ចម្រុះពណ៌យ៉ាងស្រស់ស្អាត។ កំលាំងរបស់វាអូសដោយ Intel Core i7-7700HQ quad-core, 6MB cache ល្បឿន 2.8GHz និងអាច boost បង្កើនល្បឿនដល់ 3.8GHz ជាមួយអង្គក្រាហ្វិច (GPU) Nvidia GeForce GTX 1080 8GB GDDR5X VRAM  ឬ Intel HD Graphics 630 និងមានអង្គគណនាបណ្ណោះអាសន្នទំហំ 16GB ប្រភេទ DDR4-2400MHz និងអាចបង្កើនទំហំដល់ 32GB។ ម៉ាស៊ីននេះប្រើប្រាស់អង្គផ្ទុកទិន្នន័យប្រភេទ M.2 PCIe  ទំហំ 512 GB ចំនួន 4 គ្រាប់, ទ្រទ្រង់ដោយ Microsoft Windows 10 Home/Pro និងមានទំងន់សរុប 2.2 គីឡូក្រាមជាមួយកម្រិតសរុប 1.79cm។ Asus ROG Zephyrus GX501 មានតម្លៃប្រហែលខ្ទង់ $1949 អាមេរិក។

3- Asus ROG G703GI

ROG មួយនេះក៏មិនធម្មតាដែរវាមានរូបរាងសាមញ្ញតែមើលទៅមានភាពរឹងមាំធន់ និងពោរពេញដោយអំនាច។ ម៉ាស៊ីនកុំព្យូទ័រមួយនេះមានទំងន់ធ្ងន់គ្រាន់បើដែររហូតដល់ទៅ 4.7 គីឡូក្រាម និងមានកម្រាស់រុប 51 មីលីម៉ែត្រ។ កំលាំងម៉ាស៊ីនរបស់ ROG G703GI អូសដោយ Intel Core i9-8950HK hex-core, 12MB cache ល្បឿន 2.9GHz និងអាច boost បង្កើនល្បឿនដល់ 4.8GHz ទ្រទ្រង់ដោយរ៉េមទំហំដល់ទៅ 64GB ប្រភេទ DDR4-2666MHz និងប្រើអង្គក្រាហ្វិចកាតស៊េរី  Nvidia GeForce GTX 1080-8GB GDDR5X។ Gaming Laptop ដ៏មហិមាមួយនេះបំពាក់អេក្រង់ធំទូលាយទំហំ 17.3 អ៊ីងកម្រិងបង្ហាញ Full-HD ជាមួយកម្រិតល្បឿន 144Hz វាប្រើប្រាស់អង្គផ្ទុកទិន្នន័យប្រភេទ SSD M.2 ទំហំ 512GB ចំនួន 3 គ្រាប់ និង HDD SATA-RAID0 ទំហំ 1TB។ Asus ROG G703GI មានតម្លៃថ្លៃមិនធម្មតាគឺប្រហែលខ្ទង់ជិត $4,000 អាមេរិក ប៉ុន្តែវានូវមានម៉ូដែលប្រើអង្គគណនា  Intel Core i7-8750H  ដែលតម្លៃប្រហែលខ្ទង់ 3,149 អាមេរិកផងដែរ។

4- Razer Blade 15

ថ្មីៗនេះក្រុមហ៊ុន Razer បានបញ្ចេញស្រឡាយម៉ាស៊ីនកុំព្យូទ័រយួរដៃហ្គេមីងជំនាន់ថ្មីចុងក្រោយបំផុតក្នុងស្រឡាយ Blade គឺ Blade 15 Series។ ស្រឡាយថ្មីនេះបានក្លាយជាម៉ាស៊ីនកុំព្យូទ័រយួរដៃហ្គេមីងអេក្រង់ទំហំ 15.0 អ៊ីងដែលមានរូបរាងតូចស្លីមជាងគេក្នុងលោក។ Blade 15 មានរូបរាង និងការរចនាខាងក្រៅមានប្រណីតបំផុតជាមួយបន្ទះអេក្រង់ធំទំហំ 15.6 អ៊ីងប្រភេទអេក្រង់ Matte Display កម្រិត 144Hz និងទ្រទ្រង់ការបង្ហាញចេញកម្រិត Full-HD និងក្តារចុចរំចេញដោយភ្លើង LED ចម្រុះដ៏ស្រស់ស្អាត។ វាមានកម្រាស់ត្រឹមតែ 1.73mm ជាមួយទំងន់សរុប 2.1 គីឡូក្រាម។  ម៉ាស៊ីនជំនាន់ថ្មីមួយនេះអូសដោយ Intel Core i7-8750H hexa-core-CPU ល្បឿន 2.2GHz និងអាចបង្កើនល្បឿនដល់ 4.1GHz ដោយប្រើបច្ចេកវិទ្យា Turbo boost។ ល្បឿនម៉ាស៊ីនរបស់វាទ្រទ្រង់ដោយរ៉េមទំហំ 16GB ប្រភេទ DDR4 Dual Channel-2667MHz និងប្រើក្រាហ្វិចកាត Nvidia GeForce GTX 1070-8GB GDDR5 VRAM; Max-Q ឬ Intel UHD 630។ ហើយសម្រាប់អង្គផ្ទុកទិន្នន័យវិញគឺប្រើពពួក M.2 SSD-NVMe PCIe 3.0 ទំហំ 512GB ចំនួន 4 គ្រាប់ និងទ្រទ្រង់ជាមួយ Microsoft Windows 10 Home/Pro-64bit។ Razer Blade 15 មានតម្លៃប្រហែលខ្ទង់ $2,000 អាមេរិក។

5- Dell XSP15 2-in-1

រូបរាងខាងក្រៅរបស់ម៉ាស៊ីនកុំព្យូទ័រហ្គេមីង Dell XPS15 ពិតជាធ្វើអោយអ្នកប្រើប្រាស់មិនថាតែ Gamers នោះទេអ្នកដែលប្រើប្រាស់ធម្មតាក៏បាក់ចិត្តលើវាដែរ។ វាមានការរចនារូបរាងស្រស់ស្អាតប្រកបដោយភាពប្រណិតជាមួយអេក្រង់ធំទូលាយទំហំ 15.6 អ៊ីងដែលមានគែមអេក្រង់តូចស្តើងបំផុតប្រភេទអេក្រង់ Infinity Edge anti-reflective touch display និងទ្រទ្រង់ការបង្ហាញចេញក្នុងកម្រិត 4K Ultra HD (3840 x 2160px)។ ហើយក្នុងតួរខ្លួនដ៏ប្រណិតរបស់វាត្រូវបានផ្សំឡើងដោយគ្រឿងបន្លាស់ខ្លាំងៗមិនធម្មតាដូចជាអង្គគណនា Intel-Core i7-8705G quad-core, 8MB cache, រ៉េមប្រភេទ DDR4-2400MHz ទំហំ 16GB, អង្គក្រាហ្វិចកាត Radeon RX Vega M GL graphics ជាមួយ Intel HD Graphics 630, អង្គផ្ទុកទិន្នន័យប្រភេទ PCIe SSD ទំហំ 512GB រួមនឹងចំនុចខពិសេសៗដ៏សម្បូរបែបជាច្រើនទៀតបំពេញបានតាមតម្រូវការប្រើប្រាស់។ Dell XSP15 2-in-1 មានតម្លៃប្រហែលខ្ទង់ $ 1,499 អាមេរិក។

6- Asus ROG Strix GL502

សម្រាប់ម៉ាស៊ីនកុំព្យូទ័រយួរដៃហ្គេមីងមួយនេះអាចនឹងមិនធ្វើអោយអ្នកប្រើប្រាស់បេតីខ្លាំងទៅលើរូបរាង និងការរចនាផ្នែកខាងក្រៅរបស់វាឡើង ប៉ុន្តែចំនុចដែលធ្វើអោយអ្នកប្រើប្រាស់បេតីអាចដកចិត្តមិនរួចគឺគ្រឿងផ្សំខាងក្នុងខ្លួនដ៏សាមញ្ញរបស់វាឯណេះវិញ។ វាមានទំងន់សរុប 2.22 គីឡូក្រាមជាមួយកម្រាស់ 2.34cm។ ROG Strix GL502 បំពាក់នូវអេក្រង់ទំហំ  15.6 អ៊ីងកម្រិត Full-HD ជាមួយគែមស៊ុមជុំវិញមានកម្រាស់ក្រាស់បន្តិច។ ម៉ាស៊ីនហ្គេមីងមួយនេះអូសល្បឿនដោយ Intel Core i7-6700HQ quad-core, 6MB cache កំលាំង 2.6GHz និងអាចបង្កើនល្បឿនឡើងដល់ 3.5GHz ដោយប្រើបច្ចេកវិទ្យា Turbo boost។ បន្ថែមពីនេះវានៅមានភ្ជាប់ដោយរ៉េមទំហំ 16 GB ប្រភេទ DDR4-2133MHz, អង្គក្រាហ្វិច Nvidia GeForce GTX 1070-8GB GDDR5 RAM ឬ Intel HD Graphics 530 និងប្រើអង្គផ្ទុកទិន្នន័យប្រភេទ NVMe PCIe SSD ទំហំ 256GB និង SATA-7200rpm ទំហំ 1TB។ Asus ROG Strix GL502 មានតម្លៃប្រហែលខ្ទង់ $1,599 អាមេរិក។

7- Acer Predator Helios 300

ជាមួយនឹងម៉ាស៊ីនកុំព្យូទ័រយួរដៃហ្គេម Acer Predator Helios 300 មួយនេះលោកអ្នកនឹងទទួលបានភាពសប្បាយរីករាយក្នុងការលេងហ្គេមកម្សាន្តនៅលើអេក្រង់ដ៏ស្រឡះរបស់វាទំហំ 15.6 អ៊ីងប្រភេទអេក្រង់ Full-HD ComfyView IPS កម្រិត 144Hz ដែលមានគែមអេក្រង់តូចស្តើងបំផុត។ ម៉ាស៊ីនកុំព្យូទ័រហ្គេមីងមួយនេះមានល្បឿនប្រតិបត្តិការអូសដោយ Intel Core i7-8750H hexa-core, 9MB cache ល្បឿន 2.2GHz និងអាច boost  បង្កើនល្បឿនឡើងដល់ 4.1GHz។ Predator Helios 300 ប្រើប្រាស់រ៉េមប្រភេទ DDR4-2666MHz ទំហំ 16GB, អង្គក្រាហ្វិចពពួក Intel UHD Graphics 630 ឬ Nvidia GeForce GTX 1060-6GB GDDR5, អង្គផ្ទុកទិន្នន័យប្រភេទ  PCIe SSD ទំហំ 256GB+HDD SATA ទំហំ 1TB និងដំណើរការដោយ Microsoft Windows 10 Home/ Pro-64bit។ Acer Predator Helios 300 មានទំងន់សរុប 2.7 គីឡូក្រាម និងកម្រាស់តួរ 2.8cm។ Acer Predator Helios 300 មានតម្លៃប្រហែលខ្ទង់ $1,149 អាមេរិក។

8- Gigabyte Aero 15

ម៉ាស៊ីនកុំព្យូទ័រហ្គេមីងរបស់ Gigabyte មួយនេះក៏មានសមត្ថភាពប្រើការខ្លាំងមិនធម្មតានោះដែរ។ ជាមួយការរចនារូបរាងបែបប្លែកទាក់ភ្នែកជាមួយអេក្រង់ទំហំ15.6 អ៊ីងប្រភេទអេក្រង់ Full-HD IPS LED ជាមួយកម្រិតល្បឿន 144Hz ជាមួយបច្ចេកវិទ្យា G-Sync Adobe RGB 100%។ Gigabyte Aero 15 បំពាក់កំលាំងម៉ាស៊ីន Intel Core i7-8750H hecta-core មានល្បឿន 2.2GHz និងអាច boost  ឡើងដល់ 4.1GHz ជាមួយកំលាំងរ៉េមប្រភេទ DDR4-2666MHz និងប្រើអង្គក្រាហ្វិច Nvidia GeForce GXT 1060-6GB GDDR5 RAM។ ម៉ាស៊ីនកុំព្យូទ័រយួរដៃមួយនេះប្រើប្រាស់អង្គផ្ទុកទិន្នន័យប្រភេទ Crucial SATA 3 SSD  ឬ PCIe NVMe Gen 3x4 SSD ទំហំ 512GB និងទ្រទ្រង់ដំណើរការដោយ Microsoft Windows 10 Pro-64bit។ ម៉ាស៊ីនមួយនេះមានទំងន់សរុប 2 គីឡូក្រាម និងកម្រាស់ 1.8 cm។ Gigabyte Aero 15 មានតម្លៃប្រហែលខ្ទង់ US-$2,000។

9- Alienware 17R5

ក្រៅតែពីមានការរចនារូបរាងខាងក្រៅដ៏រឹងមំា និងបំពាក់ដោយកញ្ចក់អេក្រង់ធំទូលាយទំហំ 17.3 អ៊ីងដែលមានកម្រិត refresh rate 120Hz ទៅ Alienware 17R5 ត្រូវបានបំពាក់មកជាមួយគ្រឿងបន្សំខាងក្នុងខ្លាំងៗសម្រាប់ប្រើការផងដែរ។ ម៉ាស៊ីនកុំព្យូទ័រពាក់ស្លាកក្បាលមនុស្សក្រៅភពមួយនេះមានកំលាំងអូសដោយ Intel Core i9-8950HK hexa-core, 12MB cache មានល្បឿន 2.9GHz និងបង្កើន boost ឡើងដល់ 4.8GHz ទ្រទ្រង់ល្បឿនប្រតិបត្តិការដោយរ៉េមទំហំ 32GB ប្រភេទ DDR4-2666MHz, ប្រើអង្គក្រាហ្វិចកាតស៊េរី Nvidia GeForce GTX 1080 OC-8GB GDDR5X និងប្រតិបត្តិការដោយ Microsoft Windows 10 Home/Pro 64bit។ សម្រាប់អង្គផ្ទុកទិន្នន័យវិញគឺប្រើពពួក PCIe SSD ទំហំ 512GB+ HDD SATA-7200rpm ទំហំ 1TB។ Alienware 17R5 មានទំងន់សរុប 4.42 គីឡូក្រាមជាមួយកម្រាស់ 2.99cm។ សម្រាប់តម្លៃរបស់វាវិញគឺប្រហែលខ្ទង់ $1839 អាមេរិក។

10- Alienware 13R3

សម្រាប់ម៉ាស៊ីនកុំព្យូទ័រហ្គេមីងម៉ាក Alienware ចុងក្រោយមួយនេះវិញវាគឺជាម៉ាស៊ីនហ្គេមីងដំបូងគេដែលប្រើប្រាស់បន្ទះអេក្រង់ប្រភេទ Anti-glare OLED Touch Display។ អេក្រង់ OLED ដែលបំពាក់នៅលើ Alienware 13R3 នេះមានទំហំ 13.3 អ៊ីងទ្រទ្រង់ការបង្ហាញចេញកម្រិត UHD  (2,560 x 1,440px)។ នៅក្នុងតួរខ្លួនរបស់វាបំពាក់នៅគ្រឿងបន្លាស់ខ្លាំងៗដូចជាអង្គគណនា Intel Core i7-6700HQ quad-core, 6MB Cache ល្បឿន 2.6GHz និងអាច boost ឡើងដល់ 3.5GHz ជាមួយបច្ចេកវិទ្យា Turbo boost។ កំលាំងម៉ាស៊ីនរបស់វាទ្រទ្រង់ល្បឿនដោយរ៉េមទំហំ 16GB ប្រភេទ DDR4-2400MHz និងប្រើអង្គក្រាហ្វិចកាតស៊េរី Nvidia GeForce GTX 1060 with 6GB GDDR5 ឬ Intel HD graphics 530។  ម៉ាស៊ីនកុំព្យូទ័រ Alienware មួយនេះប្រើប្រាស់អង្គផ្ទុកទិន្នន័យប្រភេទ  PCIe SSD ទំហំ 512GB និង HDD SATA ទំហំ 1TB បន្ថែមទៀត។ សម្រាប់ទំងន់របស់វាវិញគឺ 2.6 គីឡូក្រាម និងកម្រាស់សរុប 0.22cm។ Alienware 13R3 មានតម្លៃប្រហែលខ្ទង់ $1,399 អាមេរិក៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន