no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

ក្រុមហ៊ុន Asus រៀបចំនូវព្រឹត្តិការណ៍ជួបជុំអ្នកគាំទ្រផលិតផល ROG របស់ខ្លួនជាង 200 នាក់

កាលពីថ្ងៃទី 15  ខែធ្នូ ឆ្នាំ 2018 កន្លងទៅនេះ ក្រុមហ៊ុន ASUS ប្រចាំនៅក្នុងប្រទេសកម្ពុជា បានរៀបចំកម្មវិធីជួបជុំប្រិយមិត្តរបស់ខ្លួននៅអគារ Raintree ដែលមានការចចូលរួមពីសំណាក់ប្រិយមិត្ត ASUS យ៉ាងច្រើនកុះករ នៅក្នុងនោះក្រុមហ៊ុន ASUS បានធ្វើការដាក់តាំងបង្ហាញនូវផលិផលចុងក្រោយជាច្រើនរួមមាន៖ FX505 ដែលជាម៉ូដែលអាចធ្វើការឌីស៉្សាញ និងលេងហ្គេមធុនមធ្យមដែលមានតម្លៃសមរម្យបំផុត រួមទាំងម៉ូដែលកំពូលផ្សេងទៀតដូចជា GL704, GX501 និង GM501 ជាដើម។ 

no-alternative title

តាមប្រសាសន៍របស់លោក Lawrence LIU ដែលជាប្រធានគ្រប់គ្រងផលិតផល ASUS ប្រចាំនៅប្រទេសកម្ពុជា បានបញ្ជាក់អោយដឹងថា គោលបំណងសំខាន់នៃការរៀបចំអោយមាននូវព្រឹត្តិការណ៍នេះឡើង គឺដើម្បីជាការថ្លែងអំណរគុណដល់ប្រិយមិត្តទាំងអស់ ដែលគាំទ្រនូវផលិតផល ASUS នាពេលកន្លងមក។ ព្រឹត្តការណ៍នេះ គឺនឹងមានចែករំលែកនូវការយល់ដឹង និងបទពិសោធន៍ជាច្រើនទាក់ទងជាមួយផលិផល ROG សំរាប់ជាចំណេះដឹងទៅកាន់អ្នកចូលរួមទាំងឡាយ។ លោកបានបន្តប្តេជ្ញាចិត្តថា ASUS នឹងបន្តនាំយកបច្ចេកវិទ្យាទំនើបៗចុងក្រោយបង្អស់សំរាប់ទីផ្សារមួយនេះរួមទាំងមានតម្លៃសមរម្យទៅ នឹងគុណភាព ដើម្បីអោយសាកសមទៅនឹងទីផ្សារដែលមានសក្តានុពលភាពមួយនេះ។

នៅក្នុងព្រឹត្តិការណ៍នេះ គឺមានការអញ្ជើញចូលរួមពីសំណាក់ក្រុមហ៊ុន អាយ ធី កុំព្យូទ័រ ដែលជាតំណាងចែកចាយផលិតផល ASUS ប្រចាំនៅកម្ពុជា រួមជាមួយនឹងវត្តមានរបស់តារាល្បីៗប្រចាំ Youtube កម្ពុជា រួមទាំងក្រុម Never ផងដែរ។ លើសពីនេះទៅទៀតកម្មវិធីនេះ ក៏មានរៀបចំអោយមានការចាប់រង្វាន់សំរាប់ភ្ញៀវកិត្តិយសគ្រប់រូប ដែលបានចូលរួម ថែមទាំងមានការប្រកួតហ្គេម Dota2 លក្ខណៈមិត្តភាពដែលកាន់តែញ៉ាំងបរិយាកាសអោយកាន់តែមានភាពសប្បាយរីករាយថែមមួយកំរិតទៀត។

បើយោងទៅតាមក្រុមការងារ ASUS បានបញ្ជាក់ថាវត្តមានភ្ញៀវដែលបានមកចូលរួមមានលើសពីអ្វីដែលក្រុមការងារបានរំពឹងទុក ហើយយ៉ាងហោចណាស់ 200 នាក់ដែលបានចូលរួមធ្វើការគាំទ្រ និងចូលរួមយ៉ាងសកម្មនៅក្នុងកម្មវិធីនេះ។

 

no-alternative title

no-alternative title
ព័ត៌មានពាណិជ្ជកម្ម