កាលពីថ្ងៃទី 25 ខែធ្នូ ឆ្នាំ 2018 ក្រុមហ៊ុន ASUS បានរៀបចំកម្មវិធីជួបជុំដៃគូពាណិជ្ជកម្មរបស់ខ្លួនប្រចាំព្រះរាជាណាចក្រកម្ពុជានៅ NagaWorld1 ដែលមានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តយសដែលជាម្ចាស់អាជីវកម្មគ្រឿងអេឡិចត្រូនិចជាច្រើន ដែលមកពីទូទាំង25 ខេត្តក្រុង ដែលសរុបមានហាងចំនួន 74 ហាង។
លោក Spark TSAI និង លោក Lawrence LIU ដែលជាអ្នកគ្រប់គ្រងផលិតផល ASUS ប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃនេះលោកទាំង 2 ពិតជាមានក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែល មានឲកាសជួបជុំរាល់ដៃគូពាណិជ្ជកម្មទាំងអស់ក្នុងពេលតែមួយ និងកន្លែងតែមួយ។ លោកបានបន្ថែមទៀតថា៖ ASUS អាចឈរជើងចាប់ទីផ្សារដ៏មានសក្តានុពុលមួយនេះ បានដូចសព្វថ្ងៃនេះ គឺដោយសារពួកយើងមានដៃគូពាណិជ្ជកម្មដ៏ល្អដូចអ្នកទាំងអស់គ្នា ហើយមានការសហការណ៍យ៉ាងខ្ជាប់ខ្ជួននៅក្នុងទីផ្សារដ៏ក្តៅគគុកមួយនេះ។
ពួកយើងប្តេជ្ញាចិត្តថា នឹងនាំចូលនូវផលិតផលដែលមានបច្ចេកវិទ្យាដ៏ល្អ គុណភាពខ្ពស់អោយសមទៅនឹងតម្លៃ ក៏ដូចជាសេវាកម្មគ្រប់ផ្នែកសំរាប់បន្តបំរើអតិថិជនគ្រប់រូបបន្ថែមទៀត។ នៅក្នុងថ្ងៃនេះផងដែរ យើងឃើញមានការដាក់តាំងកុំព្យូទ័រសេរ៊ីចុងក្រោយចំនួន 10 គ្រឿងដែលក្នុងនោះសុទ្ធតែជាប្រភេទកុំព្យូទ័រដែលមានទីផ្សារកក្រើកបំផុតប្រចាំឆ្នាំ 2018 នេះ។ នៅក្នុងនោះ រួមមាន សេរ៊ីកុំព្យូទ័រប្រើប្រាស់ប្រចាំការទូទៅ X507UA, កុំព្យូទ័រដែលពេញនិយមសំរាប់យុវវ័យនិងទាន់សម័យ S530UN, កុំព្យូទ័រកំពូលស្តើងហើយស្រាលបំផុត UX433FN, សេរ៊ីហ្គេមធុនមធ្យម FX505GE, និងចុងក្រោយនោះគឺពពួកក្រុមហ្គេមកំណាចសេរ៊ីROGជាដើម។
ក្រៅពីមានការបរិភោគអាហារជុំគ្នា យើងក៏ឃើញមានការសំដែងរបាំភ្លើង និងក្រុមរាំ OMG ក៏ដូចជាការច្រៀងកំដរដែលញាំងបរិយាកាសអោយកាន់តែសប្បាយរីករាយផងដែរ។ អ្វីដែលអស្ចារ្យជាងនេះទៅទៀតនោះ យើងឃើញមានការចែកពានរង្វាន់សំរាប់ម្ចាស់អាជីវកម្មដែលបំបែកកំណត់ត្រាក្នុងការលក់ផលិផលអេស៊ូសបានច្រើនជាងគេបំផុត ការផ្តល់រង្វាន់ជូនដល់ដៃគូពាណិជ្ជកម្មផ្នែកចែកចាយ និងមានប័ណ្ណសរសើរសំរាប់រាល់ដៃគូពាណិជ្ជកម្មអេស៊ូសផងដែរ។ តើនារដូវកាលបន្ទាប់ អេស៊ូសនឹងមានអ្វីប្លែកបន្តទៅទៀតនោះ ក្រុមការងារនឹងផ្តិតយកទិដ្ឋភាពល្អៗសំរាប់ប្រិយមិត្តគ្រប់រូបជាបន្តបន្ទាប់ទៀត។