no-alternative title

មិនធម្មតាកីឡាករវិស័យកីឡាអេឡិចត្រូនិច នឹងតំណាងឲកម្ពុជា ប្រកួតនៅប្រទេសចិន

កាលពីថ្ងៃទី 22 ខែ ធ្នូរ ឆ្នាំ 2018 នេះ មានការប្រកួតកីឡាអេឡិចត្រូនិចវិញ្ញាសារ PLAYERUNKNOWN’S BATTLEGROUNDS  (PUBG) ដើម្បីស្វែងរក ជើងខ្លាំងមួយក្រុមដើម្បីតំណាងអោយប្រទេសកម្ពុជា ទៅប្រកួតនៅប្រទេសចិន។ ការប្រកួតបានប្រព្រឹត្តទៅ ចំនួន 2 លើកដើម្បីស្វែងរកក្រុមខ្លាំង ទាំង 16 ក្រុម មកលេងវគ្គផ្តាច់ព្រាត់កាលពី ថ្ងៃទី 22 ខែធ្នូរ ទីតាំង Icafe MCT-Esport Center។ 

MCT-Esport Center គឺជា Icafe ធំនឹងមានការទទួលស្កាល់ដោយបំពាក់ជាមួយ GTX 2080 ដែលជា VGA ជំនាន់ចុងក្រោយខ្លាំងបំផុត នឹងមានដៃគូរសហការដោយ NVIDIA ផ្ទាល់ផងដែរ។ MCT-Esport Center មិនត្រឹមតែមានសេវាកំសាន្តបែបកីឡាអេឡិចត្រូនិចនោះទេ ថែមទាំងមានជាភោជនីអាហារ នឹងការហ្វេឆ្ញាញ់ទៀតផង។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ការប្រកួតខាងលើប្រពឹត្តបានទៅដោយការដឹកនាំដោយ MCT-Esport Center ដែលជា Icafe ធំជាងគេនៅកម្ពុជាផងដែរ នឹងបានការជ្រុមជ្រែង គាំទ្រដោយ NVIDIA នឹង COLORFUL ទើបមានការប្រកួតនេះឡើង ថ្វីថ្បិតតែមានកំហុសបន្តិចបន្តួចក៍ពិតមែន ប៉ុន្តែការប្រកួតនៅតែអាចបញ្ចប់ដោយបានស្វែងរក ក្រុមខ្លាំងទាំង 3 គឺ

- ម្ខាស់ជើងឯក ក្រុម Lung Vek ទទួលរង្វាន់ 300$

- ចំណាត់ថ្នាក់លេខ 2 ក្រុម Gaming Room ទទួលរង្វាន់ 200$

- ចំណាត់ថ្នាក់លេខ 3 ក្រុម 2222 ទទួលរង្វាន់ 100$

ដូច្នេះក្រុមដែលជាម្ខាស់ជើងឯក នឹងតំណាងអោយកម្ពុជាទៅប្រកួតនាឯ ប្រទេសចិន។ កម្ពុជានឹងធ្វើការចេញតំណើដើម្បីទៅប្រកួត នៅថ្ងៃទី 3 ខែមករា ឆ្នាំ 2019 នេះ NVIDIA នឹងជាអ្នកតំណាងដើម្បីដឹកនាំក្រុមកម្ពុជា ធ្វើការហោះហើរទៅប្រទេសចិន។ សង្ឃឹមថាក្រុមកម្ពុជានឹងនាំនៅ ភាពជោគជ័យ បទពិសោទថ្មីៗត្រលប់មកកម្ពុជាវិញ។ 

ចំណែកអ្នកតំណាង MCT-Esport Center ក៍សង្ឃឹមថាមានការគាំទ្របន្ថែមនៅលើ Icafe កាន់តែច្រើន ដើម្បីជាកំលាំងចិត្ត នាំនៅការប្រកួតច្រើន នឹងគ្រប់វិញ្ញាសារ ព្រោះវិស័យកីឡាអេឡិចត្រូនិច កំពុងតែរីកចំរើននឹងលូតលាស់ឈានទៅមុខ  នឹងផ្តល់ឱកាសឲ កីឡាករបានទៅប្រកួតក្រៅប្រទេសបន្ថែមទៀត។

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន