no-alternative title

MSI P65 Creator កុំព្យូទ័រជំនាន់ថ្មី ស្តើង មានអានុភាពខ្លាំងក្លាបំផុតអាចការប្រើប្រាស់កម្មវិធីច្រើននៅក្នុងពេលតែមួយ

ថ្មីៗនេះ ក្រុមហ៊ុន MSI ទើបតែនាំយកនូវកុំព្យូទ័រស៊េរីថ្មីរបស់ខ្លួនម៉ូដែល P65 Creators ដែលរចនាឡើងយ៉ាងពិសេសសម្រាប់ការដំណើរការច្រើន (Multitask) នៅក្នុងពេលតែមួយ។ កុំព្យុទ័រស៊េរីថ្មីនេះបំពាក់នូវបន្ទះឈីប Intel CoreTM i7 Processor ជំនាន់ទី 8 ដែលមានល្បឿនលឿនក្នុងការ Renders និង Multitasking យ៉ាងមានប្រសិទ្ធិភាពបំផុត។ កាន់តែពិសេសអស្ចារ្យជាងនេះទៀតនោះ កុំព្យូទ័រស៊េរីថ្មីនេះបំពាក់នូវក្រាហ្វិកកាតចុងក្រោយ NVIDIA GeForce GTX 1070 ដែលមានល្បឿនលឿនក្នុងការធ្វើការងារ និងការកម្សាន្តរបស់អ្នកប្រើប្រាស់ ជាពិសេសម្រាប់ការងារកាត់តរូបភាពជាមួយនឹងកម្មវិធី Adobe Lightroom និងវីដេអូជាមួយកម្មវិធី Premiere Pro ពិតជាអស្ចារ្យបំផុត។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

រូបរាងកាលីបទាន់សម័យ ស្តើងងាយស្រួលទុកដាក់គ្រប់ទីកន្លែង

ក្រុមហ៊ុន MSI មានរូបរាងស្តើងទាន់សម័យ និងបំពាក់នូវបច្ចេកវិទ្យាទំនើបជាមួយនឹងក្រាហ្វិកកាត NVIDIA GeForce GPUs Max-Q ថែមទៀត។ វាត្រូវគេចាត់ទុកថានេះគឺជាកុំព្យូទ័រយួរដៃស្តើងបំផុត ម៉ាស៊ីនស្ងាត់បំផុត និងល្បឿនលឿនបំផុតនៅលើពិភពលោក។ MSI P65 នេះមានតួខ្លួនស្រោបដោយអាលុយមីញ៉ូមធន់ក្នុងការប្រើប្រាស់ជាមួយនឹងកម្រាស់ស្តើង 17.9mm និងទម្ងន់ស្រាលត្រឹមតែ 1.8Kg ថែមទៀត។

អេក្រង់ល្អបំផុតសម្រាប់ការទស្សនា

MSI P65 នេះមានកម្រិតពណ៌អេក្រង់ភ្លឺច្បាស់ត្រជាក់ភ្នែក និងបទពិសោធន៍ថ្មីនៃការទស្សនានៅលើអេក្រង់ស្តើងដ៏ល្អឥតខ្ចោះនេះប្រភេទ IPS Level Display ទំហំ 15.6” ហើយវាមានគែមស្តើងព័ទ្ធជុំវិញអេក្រង់ 4.9mm ថែមទៀត។ កម្រិតអេក្រង់ពណ៌នេះគឺដល់ទៅ 100% sRGB Color Gamut ហើយវាថែមទាំងមានកម្រិត Refresh Rate 144Hz ។ ក្រុមហ៊ុនបច្ចេកវិទ្យា MSI ក៏ប្រើប្រាស់នូវបច្ចេកវិទ្យាផ្តាច់មុខ True Color Technology ដែលផ្តល់នូវទម្រង់ Modes ជាច្រើនផ្សេងគ្នាដូចជា sRGB, ការងារឌីស្សាញ (Designer), ការងារការិយាល័យ (Office), ការទស្សនាខ្សែភាពយន្ត (Movie), ការចាំងពន្លឺនៃអេក្រង់ (Anti-Blue), ការលេងហ្គេម (Gamer) ដែលពិតជាសក្តិសមទៅនឹងការប្រើប្រាស់ជាក់ស្តែងរបស់អ្នក។ 

បច្ចេកវិទ្យា Matrix Display អាចភ្ជាប់ទៅកាន់អេក្រង់ម៉ូនីទ័រចំនួន 3

កាន់តែអស្ចារ្យជាមួយនឹងកុំព្យូទ័រ P65 Creator នេះដែលអាចភ្ជាប់ទៅកាន់អេក្រង់ច្រើននៅក្នុងពេលតែមួយតាមរយៈការប្រើប្រាស់រន្ធដោត HDMI, Mini DisplayPort និង Thunderbolt 3 ហើយវាមានកម្រិតភាពច្បាស់ដល់ទៅ  4K (3840x2160) ដែលពិតជានាំយកនូវទស្សនីយភាពកម្សាន្តដ៏អស្ចារ្យ និងរីករាយជាទីបំផុត។

កម្លាំងម៉ាស៊ីនខ្លាំងក្លា ប្រព័ន្ធសុវត្ថិភាពខ្ពស់

កាន់តែពិសេសជាងនេះទៀតនោះ កុំព្យូទ័រស៊េរីថ្មីនេះអាចប្រើប្រាស់បានរយៈពេលដល់ទៅ 8ម៉ោងថែមទៀត (នេះបើតាមការធ្វើតេស្តស្តង់ដាររបស់ MobileMark 2014) ដូចនេះអ្នកនៅតែអាចបំពេញការងារបានពេញមួយថ្ងៃ។ MSI P65 នេះភ្ជាប់ជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃ Fingerprint Scanner ដែលមានសុវត្ថិភាពខ្ពស់ក្នុងការការពារទៅលើឯកសាររបស់អ្នកអោយមានសុវត្ថិភាពបំផុត។ អ្នកអាចចូលទៅប្រើប្រាស់ម៉ាស៊ីនកុំព្យូទ័ររបស់អ្នកដោយគ្រាន់តែចុចប៉ះម្រាមដៃរបស់អ្នកជាការស្រេច។ 

រឹតតែអស្ចារ្យជាងនេះទៀតនោះ កុំព្យូទ័រយួរដៃដ៏ស្រស់ស្អាតនេះភ្ជាប់ជាមួយនងបច្ចេកវិទ្យា Cooler Boost Trinity ផ្តាច់មុខភ្ជាប់ជាមួយនឹងកង្ហារ Whirlwind Blade ចំនួន 3 ដែលពង្រឹងទៅលើភាពត្រជាក់នៃម៉ាស៊ីននេះ រួមជាមួយនឹងបំពង់បំភាយកំដៅចំនួន ៤ រន្ធផ្សេងទៀតដែលធ្វើឱ្យម៉ាស៊ីនកុំព្យូទ័ររបស់អ្នកស្ងាត់ និងត្រជាក់បំផុតក្នុងការប្រើប្រាស់។ សម្រាប់រន្ធ Thunderbolt 3 គឺអាចធ្វើការបញ្ជូនទិន្នន័យបានលឿនបំផុតកម្រិត Ultra-Fast Data Transfer 40Gbps និងការបញ្ចេញរូបភាពកម្រិតដល់ទៅ 4K Display ថែមទៀត។ 

P65 ក៏ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Nahimic 3 Hi-Res Audio ដែលនាំយកនូវគុណភាពសំលេងដ៏ល្អឥតខ្ចោះកម្រិត Surround Sound ដ៏ជក់ចិត្តសម្រាប់ការកម្សាន្តរបស់អ្នកថែមទៀត។ 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន