no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

ASUS ZenBook 14 គឺជាកុំព្យូទ័រស៊េរីថ្មី មានទំហំតូច ដែលមានភ្ជាប់ជាមួយនូវភាពច្នៃប្រឌិតដ៏អស្ចារ្យបំផុត

ZenBook 14 គឺកុំព្យូទ័រយួរដៃស៊េរីថ្មីនេះ ដែលមានភាពច្នៃប្រឌិតខ្ពស់ ស្ទាយ៍ទាន់សម័យខ្ពស់ ដែលមានទំហំតូចជាងគេបំផុតនៅលើពិភពលោក។ ZenBook 14 រចនាឡើងយ៉ាងពិសេស សម្រាប់លោកអ្នកក្នុងការផ្តល់នូវសេរីភាពក្នុងការបង្កើតនូវភាពច្នៃប្រឌិតរបស់អ្នក ជាពិសេសអេក្រង់ NanoEdge ពេញគែមដែលមិនគួរអោយជឿនេះ។ កុំព្យូទ័រស៊េរីថ្មី ZenBook 14 នេះមានពណ៌យ៉ាងស្រស់ស្អាត គឺ Royal Blue ឬ Icicle Silver លាយជាមួយនឹងបន្ទះរបារពណ៌ផ្កាឈូក Rose Gold ថែមទៀត។

ការរចនារូបរាងតូចស្រស់ស្អាតបំផុត ៖ ZenBook 14 គឺជាកុំព្យូទ័រសម័យថ្មីដែលមានការរចនារូបរាងយ៉ាងពិសេសតូចច្រឡឹងយ៉ាងស្រស់ស្អាត ហើយមានទម្ងន់ស្រាលថែមទៀត។ វាប្រើប្រាស់នូវអេក្រង់ពេញគែម NanoEdge display ដែលធ្វើឱ្យ ZenBook 14 នេះក្លាយជាកុំព្យូទ័រ 14-inch laptop តូចបំផុតនៅលើពិភពលោក និងមានទំហំ 13% តូចជាងកុំព្យូទ័រ ZenBook 14 (UX430) ជំនាន់មុន។ ZenBook 14 មានកម្រាស់ 15.9mm ទម្ងន់ 1.09kg និងមានទំហំប៉ុនក្រដាស A4 តែប៉ុណ្ណោះ។

អេក្រង់ NanoEdge Display ពេញគែមដ៏ស្រស់ស្អាត៖ កុំព្យូទ័រនេះត្រូវរចនាឡើងយ៉ាងពិសេសជាមួយនឹងអេក្រង់ NanoEdge ពេញគែមទាំងជ្រុង ៤ របស់វាដែលធ្វើឱ្យកុំព្យូទ័រ ZenBook 14 នេះមានគែមស្តើងសងខាងអេក្រង់ត្រឹមតែ 2.9mm ផ្នែកខាងលើមានកម្រាស់គែម 6.1mm ភ្ជាប់ជាមួយនឹងកាមេរ៉ា ហើយគែមស្តើងផ្នែកខាងក្រោមគឺមានទំហំ 2.9mm ។ ZenBook 14 មានទំហំប៉ុនក្រដាស A4 ដែលពិតជាតូចជាងកុំព្យូទ័រ 13.3-inch ជាច្រើនទៀតដែលមានវត្តមាននៅលើទីផ្សារនេះ។ ZenBook 14 មានអេក្រង់ទំហំ 14” FHD display ជាមួយនឹងកម្រិតអេក្រង់ទំហំ 92% បើធៀបជាមួយនឹងតួខ្លួនរបស់វា និងគែមព័ទ្ធអេក្រង់ស្តើងបំផុត។

អេក្រង់ភ្លឺច្បាស់ស្រស់ស្អាតក្នុងការទស្សនាទស្សនីយភាពដ៏អស្ចារ្យ ៖ នៅក្នុងការបំពាក់នូវអេក្រង់ដ៏អស្ចារ្យនោះ ដូចនេះកុំព្យូទ័រ ZenBook 14 ផ្តល់នូវការទស្សនាច្បាស់ជាមួយនឹងកម្រិតនៃការទស្សនាល្អបំផុតដែលធ្វើអោយការទស្សនាជក់ចិត្តបំផុត។ អេក្រង់របស់កុំព្យូទ័រនេះអាចមើលបានគ្រប់ជ្រុងមុំច្រើន និងពណ៌ល្អស្រស់ឆើតឆាយដូចធម្មជាតិពិតៗ។ កុំព្យូទ័រនេះបំពាក់នូវបច្ចេកវិទ្យា ASUS technologies ផ្តាច់មុខរួមមានបច្ចេកវិទ្យា ASUS Splendid និង ASUS Tru2Life Video ។ អេក្រង់របស់កុំព្យូទ័រនេះមានកម្រិតភាពច្បាស់ 1920X1080 ពណ៌កូល័រ sRGB 100% និងបច្ចេកវិទ្យានៃការទស្សនាដល់ទៅ 178° ។ កុំព្យូទ័រ ZenBook 14 មានភាពងាយស្រួលក្នុងការប្រើប្រាស់ងាយបត់ ការពង្រឹងទៅលើប្រព័ន្ធត្រជាក់ និងការពង្រឹងទៅលើប្រព័ន្ធសំលេងកាន់តែអស្ចារ្យថែមទៀត។

កម្លាំងម៉ាស៊ីនខ្លាំងក្លាគ្មានដែនកំណត់ ៖ ZenBook 14 មិនមែនមានរូបរាងតូចហើយកម្លាំងម៉ាស៊ីនតូចនោះទេ។ កុំព្យូទ័រនេះបំពាក់នូវបន្ទះឈីបចុងក្រោយបំផុត Intel Core i7 ជំនាន់ទី 8 ដែលមានល្បឿន 4.6GHz Turbo Boost លឿនជាងបន្ទះឈីបមុនដល់ទៅ 2 ដង និងបំពាក់នូវសមាសភាគជាមួយនឹងកម្រិតភាពច្បាស់ខ្ពស់ និងកម្លាំងម៉ាស៊ីនខ្លាំងថែមទៀតដែលអ្នកមិនចាំបាច់រង់ចាំយូរនោះទេ។ អ្នកអាចធ្វើការនៅលើឯកសារជាច្រើន ការកែប្រែ Retouch រូបភាព ការកាត់តវីដេអូ ឬការលេងហ្គេមយ៉ាងអស្ចារ្យ។ ZenBook 14 ប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Windows 10 Pro ក្រាហ្វិកកាត MX150 NVIDIA® GPU ម៉េមូរីទំហំ 16GB និងថាសផ្ទុកទិន្នន័យទំហំ 1TB PCIe® SSD ថែមទៀត។

ការភ្ជាប់ទំនាក់ទំនងគ្មានដែនកំណត់ ៖ សម្រាប់ល្បឿនដំណើរការរបស់កុំព្យូទ័រ ZenBook 14 គឺលឿនបំផុតដោយសារតែវាប្រើប្រាស់នូវ gigabit-class Wi-Fi និងបច្ចេកវិទ្យា ASUS Wi-Fi Master technology 1734Mbps Wi-Fi speed4 ដែលលឿនជាងបច្ចេកវិទ្យា 802.11n4 ដល់ទៅ 12 ដង ដូចនេះអ្នកពិតជាមានភាពរីករាយក្នុងការដោនឡូតជាមួយនឹងល្បឿនលឿន និងការដំណើរការយ៉ាងរលូនសម្រាប់ការ Streaming និងរក្សានូវស្ថេរភាព Networks Connections ជាមួយនឹងបច្ចេកវិទ្យា Bluetooth® 5.0 ថែមទៀត។ 

ថាមពលថ្មប្រើប្រាស់បានពេញមួយថ្ងៃ ៖ ZenBook 14 នេះបំពាក់នូវថាមពលថ្មខ្លាំងដែលអ្នកអាចប្រើប្រាស់បានរយៈពេលវែង និងបានយូរពេញមួយថ្ងៃទៅតាមតម្រូវការងាររបស់អ្នក។ ZenBook 14 នេះបំពាក់នូវថាមពលថ្មប្រភេទ 50Wh Li-polymer ដែលអាចប្រើប្រាស់បានដល់ទៅ 13 ម៉ោង។

Keyboard និង Touchpad ងាយស្រួលក្នុងការប្រើប្រាស់៖ ZenBook 14 គឺជាកុំព្យូទ័រស៊េរីថ្មីដែលជាប្រភេទ full-size backlit keyboard ដែលផ្តល់នូវភាពងាយស្រួលក្នុងការវាយអត្ថបទ។ សម្រាប់ការបត់កុំព្យូទ័រនេះគឺប្រើប្រាស់នូវ ErgoLift ។ ZenBook 14 នេះគឹប្រើប្រាស់នូវ NumberPad ថ្មីផ្តាច់មុខ និង Keypad ដែលមានល្បឿនលឿនក្នុងការវាយបញ្ចូលទិន្នន័យបានលឿន។ សម្រាប់ NumberPad នេះមានគម្លាត Key 1.4mm និង backlit keyboard ។

កុំព្យូទ័រដែលស្គាល់អ្នក៖ ZenBook 14 និងប្រព័ន្ធប្រតិបត្តិការ Windows 10 អាចធ្វើការគ្រប់គ្រងទៅលើកុំព្យូទ័រយួរដៃរបស់អ្នក។ កុំព្យូទ័នេះប្រើប្រាស់នូវ biometric hardware កម្រិតខ្ពស់ដែលធ្វើការជាមួយនឹង Windows Hello និង Cortana ដូចនេះអ្នកអាចធ្វើការដាស់កុំព្យូទ័រយួរដៃ Laptop និងការ Login ដោយប្រើប្រាស់នូវទឹកមុខរបស់អ្នក និងការបញ្ជាទៅលើកុំព្យូទ័រ ZenBook 14 ជាមួយនឹងសំលេងរបស់អ្នកបានថែមទៀត។ 

ការបញ្ជាកុំព្យូទ័ររបស់អ្នកជាមួយនឹង Amazon Alexa ៖ Amazon Alexa គឺជាសេវាកម្មដែលផ្អែកទៅលើ Cloud Technology ដែលជួយអ្នកជាមួយនឹងការធ្វើការងារជាច្រើន ការកម្សាន្ត ព័ត៌មានទូទៅ និងជាច្រើនទៀត។ ការប្រើប្រាស់នូវ Alexa នេះគឺពិតជាងាយស្រួលក្នុងការសួរសំណួរ។ អ្នកអាចចាក់តន្ត្រី ការអានព័ត៌មាន ការគ្រប់គ្រងទៅលើ Smart Home ការនិយាយកំប្លែង និងជាច្រើនទៀត។

ការតភ្ជាប់ដែលជាតម្រូវការរបស់អ្នក ៖ នៅពេលដែលអ្នកធ្វើការនោះ អ្នកអាចធ្វើការភ្ជាប់ទំនាក់ទំនងបានយ៉ាងងាយស្រួល។ កុំព្យូទ័រ ZenBook 14 នេះប្រើប្រាស់នូវរន្ធដោត USB-C port សម្រាប់ការភ្ជាប់ទំនាក់ទំនងបានលឿនជាមួយនឹងរន្ធដោត USB 3.1 ហើយវាក៏មានរន្ធដោត USB 3.0 Type-A port, USB 2.0 port, HDMI port និង microSD card reader ដែលអ្នកអាចភ្ជាប់ទៅកាន់ឧបករណ៍ជាច្រើនរបស់អ្នកតាមចិត្តតម្រូវការ។

ប្រព័ន្ធសំលេង Harman Kardon ដ៏អស្ចារ្យ ៖ ដើម្បីបង្កើតនូវប្រព័ន្ធសំលេងដ៏អស្ចារ្យនោះ ក្រុមការងារ ASUS Golden Ear ធ្វើការសហការជាមួយនឹងអ្នកជំនាញប្រព័ន្ធសំលេង Harman Kardon ក្នុងការបង្កើតនូវប្រព័ន្ធសំលេងដ៏អស្ចារ្យជាមួយនឹងបច្ចេកវិទ្យា ASUS SonicMaster audio technology ។ កុំព្យូទ័រនេះប្រើប្រាស់នូវបច្ចេកវិទ្យា smart amplifier technology ដែលផ្តល់នូវសំលេងលឺខ្លាំងគ្មានការរំខាននោះទេ។ 

 

 

 

no-alternative title
ព័ត៌មានពាណិជ្ជកម្ម