no-alternative title

EPSON បង្ហាញនូវម៉ាស៊ីនបញ្ចាំងរូបភាពស៊េរីថ្មីប្រភេទ 4K 3LCD Laser Projector ជាលើកដំបូងបំផុត ដែលមានកម្រិតពន្លឺ 20000 Lumens

កាលពីថ្ងៃទី 08 ខែមករា ឆ្នាំ 2019 កន្លងទៅថ្មីៗនេះEPSON ដែលជាក្រុមហ៊ុនផលិតម៉ាស៊ីនពបញ្ចាំងរូបភាព Projector ទទទួលបានចំណាត់ថ្នាក់លេខ 1 បានប្រកាសចេញនូវម៉ាស៊ីនបញ្ចាំងរូបភាព 3LCD Laser Projectors ថ្មីរបស់ខ្លួនចំនួន 2 ម៉ូដែលគឺ EB-L12000Q ដែលជាម៉ាស៊ីនបញ្ចាំងដំបូងបំផុត 12,000 Lumen Native 4K 3LCD Laser Projectors និងម៉ាស៊ីនចាក់បញ្ចាំងដែលស្រាលបំផុត គឺម៉ូដែល EB-L20000U ដែលជាម៉ូដែលដំបូងបំផុតរបស់ក្រុមហ៊ុន Epson ដែលប្រើប្រាស់នូវ 20,000 Lumen WUXGA។ ព្រឹត្តិការណ៍នេះ ត្រូវបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារ Sangri-La ទីក្រុមបាងកក ប្រទេសថៃ ជាមួយនឹងវត្តមានភ្ញៀវកត្តិយស និងអ្នកសារព័ត៌មានមកពីបណ្តាប្រទេសជាច្រើននៅក្នុងតំបន់អាស៊ាន ដោយបូករួមទាំងកម្ពុជាយើងផងដែរ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Epson បានបញ្ជាក់ថា ម៉ាស៊ីនបញ្ចាំងស៊េរីថ្មី EB-L12000Q Projector ថ្មីនេះ ត្រូវបានភ្ជាប់ជាមួយនឹងបន្ទះអេក្រង់ Native 4K Panel ដែលអភិវឌ្ឍដោយក្រុមហ៊ុន Epson ជាមួយនឹងបញ្ចេញនូវរូបភាពក្នុងកម្រិតភាពច្បាស់ដល់ទៅ 4K 3840x2160 ភិចសែល ច្បាស់ល្អជាងម៉ាស៊ីនចាក់បញ្ចាំងកម្រិត Ultra-High ថែមទៀតផង។ ម៉ាស៊ីនចាក់បញ្ចាំងរូបភាព Projectors ទាំងនេះ ត្រូវបានរចនាឡើង ដើម្បីពង្រីកនូវវិសាលភាពរបស់ក្រុមហ៊ុន Epson នៅក្នុងការរៀបចំនូវក្នុងវិស័យ High-End EV និងស្ថានភាពនៃការប្រើប្រាស់នៅក្នុងបរិយាកាសជាច្រើន ដូចជាការរៀបចំព្រឹត្តិការណ៍ឆាកនាៗ និងការធ្វើកម្មវិធីសន្និសីទធំៗ និងការតម្លើងអេក្រង់ឌីជីថលផ្សព្វផ្សាយជាដើម។ ជាមួយនឹងការបំពាក់នូវពន្លឺ Laser Light របស់ក្រុមហ៊ុន Epson នេះ កាន់តែមានសមត្ថភាពថែមទៀតនៅក្នុងការបញ្ចាំងរូបភាព។ 

EB-L12000Q និង EB-L20000U មានទម្ងន់ស្រាល នៅក្នុងការប្រើប្រាស់ ហើយនិងមានការរចនារូបរាងសមល្មម ងាយស្រួលទុកដាក់ថែមទៀតផង ដូចនេះ អ្នកអាចធ្វើការផ្លាស់ប្តូរទៅលើម៉ាស៊ីនចាក់បញ្ចាំង ពីមុនរបស់អ្នកបានយ៉ាងងាយស្រួលមិនមានការរុះរើអ្វីនោះទេ ដោយសារតែទំហំរបស់វា គឺមិនធំជាងម៉ាស៊ីនចាស់ៗទាំងនោះទេ។ ជាមួយនឹងការប្រើប្រាស់នូវរចនាសម្ព័ន្ធនៃពន្លឺ Laser Light របស់ក្រុមហ៊ុន Epson និង Electrostatic Filter កម្រិតខ្ពស់នោះ ម៉ាស៊ីនចាក់បញ្ចាំងរូបភាពទាំងនេះអាចប្រើប្រាស់បានរយៈពេលដល់ទៅ 20,000 ម៉ោងជាមួយនឹងការថែទាំឥតគិតថ្លៃថែមទៀត។

ម៉ាស៊ីនចាក់បញ្ចាំងរូបភាព Projectors ទាំងនេះ ភ្ជាប់ជាមួយនឹងស្រទាប់នៃការការពារធូលីដល់ទៅ 3 ជាន់ធន់ក្នុងការប្រើប្រាស់ ហើយវាថែមទាំងរឹងមាំថែមទៀត ហើយវាថែមទាំងកាត់បន្ថយនូវលំហូរនៃខ្យល់បានដល់ទៅ 86% បើធៀបជាមួយនឹងម៉ូដែលជំនាន់មុនៗថែមទៀតផង។ វាពិតជាអស្ចារ្យមែនទែនក្នុងការកាត់បន្ថយនូវគ្រោះថ្នាក់ដែលចេញពីធូលី និងផ្សេងនៅលើម៉ាស៊ីននេះ។ នៅក្នុងការអភិវឌ្ឍទៅលើប្រព័ន្ធត្រជាក់ Liquid Cooling System គឺរក្សានូវកំដៅបានយ៉ាងល្អ ហើយវាគឺជាលក្ខណៈពិសេសមួយដែលធ្វើអោយម៉ាស៊ីនរបស់អ្នកមិនក្តៅនោះទេ។ បន្ថែមពីនេះទៀត ម៉ាស៊ីនចាក់បញ្ចាំងរូបភាព Projectors នេះភ្ជាប់ជាមួយនឹង Shutter ដែលអាចធ្វើការការពារទៅលើ Lens ចេញពីភ្លើង Laser Light បានថែមទៀតផង។

ម៉ាស៊ីនចាក់បញ្ចាំងរូបភាព Projectors ទាំងពីរម៉ូដែលនេះ ត្រូវរចនាឡើងដើម្បីធានាទៅលើការប្រើប្រាស់កម្រិតអតិបរមា ហើយវាអាចធ្វើការបង្វិលរូបភាពបានដល់ទៅ 360 ដឺក្រេថែមទៀតដោយមិនមានការបាត់បង់ទៅលើកម្រិតពន្លឺរូបភាពដែលប្រើប្រាស់នេះទេ។ សម្រាប់កាមេរ៉ាដែលភ្ជាប់មកជាស្រេចនៅក្នុងម៉ាស៊ីននេះគឺសម្រាប់ធ្វើការវិភាគ និងតម្លើងពីចម្ងាយបានយ៉ាងងាយស្រួល។

កម្មវិធីថ្មី Professional Projector Tool Software របស់ក្រុមហ៊ុន Epson នេះគឺពិតជាមានភាពងាយស្រួលក្នុងការតម្លើងទៅលើម៉ាស៊ីនចាក់បញ្ចាំងរូបភាពច្រើន Multi-Projectors និងការផ្តល់នូវ Tools សម្រាប់កែដូចជា Edge-Blending, Curve Correction និងការគូសផ្គងពណ៌អោយស៊ីគ្នាថែមទៀត។ បន្ថែមពីនេះទៀត វាក៏មានការប្រើប្រាស់នូវ Interface Boards ថ្មីដែលមិនស្មុគស្មាញក្នុងការប្រើប្រាស់ ឬគ្រប់គ្រងនោះទេ ហើយក្រុមហ៊ុនក៏នឹងអាប់ដេតនូវ Interface ថ្មីកាន់តែងាយស្រួលប្រើប្រាស់ជាងនេះទៀតនៅក្នុងពេលខាងមុខផងដែរ។

សម្រាប់ម៉ូដែលទាំងពីរនេះ ក៏មានការប្រើប្រាស់នូវ 4K Lens ដូចគ្នា ដែលប្រើប្រាស់ដោយម៉ាស៊ីនចាក់បញ្ចាំងរូបភាព EB-L1000 Series របស់ក្រុមហ៊ុន Epson សម្រាប់ការប្រើប្រាស់ផ្លាស់ប្តូរគ្នាទៅវិញទៅមកបានផងដែរ។ ម៉ាស៊ីនចាក់បញ្ចាំងរូបភាពទាំងពីរម៉ូដែលនេះអាចប្រើប្រាស់ជាមួយនឹង Zero Lens Offset Ultra-Short តាមរយៈ Lens ELPLX02 ដែលមានការផ្លាស់ប្តូរនូវ Lens ធំជាងមុនដែលពិតជាមានប្រយោជន៍មែនទែននៅក្នុងការប្រើប្រាស់នៅលើស្ថានភាពជាច្រើនជាមួយនឹងចម្ងាយនៃ Lens ទៅកាន់អេក្រង់នោះ។ ម៉ាស៊ីន Projectors ថ្មីនេះ ក៏ទ្រទ្រងនូវមុខងារ Hybrid Log Gamma និង HDR10 ផងដែរ។

លោក Ng Ngee Khiang ប្រធានផ្នែកតំបន់នៃអង្គភាព Visual Products & Robotics Solution Division របស់ក្រុមហ៊ុន Epson ប្រចាំប្រទេសសិង្ហបុរីនិយាយថា “យើងសម្រេចបាននូវជោគជ័យថ្មីជាមួយនឹងម៉ាស៊ីនចាក់បញ្ចាំងរូបភាព EB-L12000Q ជាមួយនឹង 4K Native ដែលនាំយកនូវកម្រិតភាពច្បាស់អស្ចារ្យសម្រាប់ម៉ាស៊ីន Projectors ជាច្រើនរបស់យើង។

សម្រាប់ម៉ាស៊ីន Projectors ទាំងពីរនេះផ្តល់នូវមុខងារកាន់តែធំទូលំទូលាយជាងមុន និងមានភាពងាយស្រួលក្នុងការផ្លាស់ប្តូរទៅលើរចនាសម្ព័ន្ធពីមុនដែលមានស្រាប់សម្រាប់វិស័យនៃការជួលបញ្ចាំងនៅតាមឆាកធំៗជាមួយនឹងពន្លឺ Lens ច្បាស់ និងការគ្រប់គ្រង Interfaces កាន់តែងាយស្រួលទំនាក់ទំនងហើយអ្វីដែលសំខាន់នោះ គឺកម្រិតពន្លឺខ្ពស់របស់ម៉ាស៊ីននេះតែម្តង។”

ម៉ាស៊ីនបញ្ចាំងស៊េរីថ្មី EB-L12000Q នេះក៏ទទួលបាននូវពានរង្វាន់ Good Design Awards 2018 សម្រាប់ការរចនារូបរាងដ៏ស្រស់ស្អាតរបស់វាផងដែរ។ ពានរង្វាន់ជាច្រើន គឺផ្តល់អោយជារៀងរាល់ឆ្នាំសម្រាប់ការរចនារូបរាងដែលពិតជាសំខាន់ណាស់ក្នុងជីវិតរស់នៅប្រចាំថ្ងៃ និងទិដ្ឋភាពសង្គមទូទៅថែមទៀត។ ម៉ាស៊ីនចាក់បញ្ចាំងរូបភាព EB-L12000Q និង EB-L20000U Projectors នឹងដាក់លក់ជាផ្លូវការនៅក្នុងតំបន់ជាច្រើននៅក្នុងឆមាសទី 2 ឆ្នាំ 2109ខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន