no-alternative title

MSI សហការជាមួយ Discovery Channel នាំមកនូវ PS63 កុំព្យូទ័រស៊េរីថ្មីសម្រាប់អ្នកសារព័ត៌មាន និងដែលនិយមចូលចិត្តធ្វើការងារចល័ត

MSI ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេនៅលើពិភពលោក បានសហការជាមួយនឹងក្រុមហ៊ុន Discovery Channel ដើម្បីបំពេញបន្ថែមនូវសមត្ថភាពរបស់ខ្លួន។ នៅក្នុងព្រឹត្តិការណ៍ពិពរណ៍ CES 2019 នៅក្នុងទីក្រុង Las Vegas ដែលបានបញ្ចប់ទៅកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនបានបញ្ចេញនូវកុំព្យូទ័រស៊េរីថ្មី PS63 Modern ជំនាន់ថ្មី មានភាពទាក់ទាញ និងមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នកទស្សនាជាច្រើន ដោយសារតែម៉ាស៊ីនថ្មីនេះ គឺមានរូបរាងតូចស្រស់ស្អាត និងមានកម្លាំងខ្លាំងក្លាក្នុងការប្រើប្រាស់បំផុត។ 

MSI PS63 កុំព្យូទ័រស៊េរីថ្មីនេះ គឺល្អបំផុតសម្រាប់អ្នកសារព័ត៌មាន និងអ្នកដែលចង់អភិវឌ្ឍទៅលើអាជីវកម្ម និងការបង្កើតនូវមាតិកាជាច្រើន ហើយកុំព្យូទ័រដែលមានរូបរាងតូចច្រឡឹងនេះគឺផ្តល់នូវសេរីភាពសម្រាប់អ្នកប្រើប្រាស់ជាច្រើនក្នុងការបញ្ចេញនូវគំនិតយ៉ាងអស្ចារ្យ និងការរកអោយឃើញនូវអាថ៌កំបាំងថ្មីនៃភាពច្នៃប្រឌិតនោះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ការរកឃើញនូវអាថ៌កំបាំងដ៏អស្ចារ្យ

លោក Derek Chen ដែលជាអ្នកដឹកនាំទីផ្សាររបស់ក្រុមហ៊ុន MSI NoteBook បាននិយាយថា “នៅពេលដែលបច្ចេកវិទ្យា cutting-edge technology អាចបង្កើតនូវមាតិកាដ៏អស្ចារ្យនោះ។ កុំព្យូទ័រ PS63 គឺតំណាងអោយការរុករក ការជម្រុញទឹកចិត្ត និងភាពច្នៃប្រឌិតគ្មានដែនកំណត់។ ក្រុមហ៊ុន MSI បានសហការជាមួយនឹងក្រុមហ៊ុន Discovery Channel ដែលជាក្រុមហ៊ុននាំមុខគេនៅលើសកលលោកសម្រាប់ការជម្រុញទឹកចិត្ត និងភាពច្នៃប្រឌិតទៅលើមាតិកាដ៏អស្ចារ្យនោះ។” សម្រាប់ឆ្នាំ 2019 នេះ គឺពិតជាកិត្តិយសមែនទែនដែលក្រុមហ៊ុន MSI ចាប់ដៃគូជាមួយនឹង Discovery Channel នោះអ្នកប្រើប្រាស់ជាច្រើននឹងទទួលកាដូដ៏ច្រើនសន្ធឹកសន្ធាប់ជាមួយនឹងកាដូជាច្រើនសម្រាប់ការទិញមួយលើកៗ។

ជីវិតនៃការរស់នៅជាមួយនឹងភាពចល័ត

កុំព្យូទ័រស៊េរីថ្មី PS63 នេះ នឹងនាំលោកអ្នកទៅកាន់ភាពចល័តកម្រិតមួយទៀត។ សម្រាប់អេក្រង់ទំហំ 15.6-inch IPS-level display នេះភ្ជាប់ជាមួយនឹងគែមព័ទ្ធជុំវិញអេក្រង់ស្តើង ហើយវាមានតួខ្លួនតូចច្រឡឹង ហើយវាក៏ភ្ជាប់ជាមួយនឹងលក្ខណៈសម្បត្តិពិសេសៗជាច្រើនទៀត។ វាមានទំងន់ 1.65 kg និងកម្រាស់ស្តើងត្រឹមតែ 15.9 mm ។ សព្វថ្ងៃនេះ អ្នកប្រើប្រាស់ជាច្រើនចូលចិត្តការធ្វើកិច្ចការងារពេញមួយថ្ងៃដែលអាចចល័តបាន ហើយវាអាចប្រើប្រាស់បានដល់ទៅ ១៦ ម៉ោង និងបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន Qualcomm® Quick Charge ™ 3.0 ថែមទៀត។ កុំព្យូទ័រនេះមិនត្រឹមតែអាចប្រើប្រាស់បានពេញមួយថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏ទ្រទ្រង់នូវការបញ្ចូលថាមពលថ្មបានយ៉ាងងាយស្រួលបំផុត។ កុំព្យូទ័រ PS63 នេះងាយស្រួលកាន់យកតាមខ្លួនបានគ្រប់ទីកន្លែង។

ភាពជំនាញក្នុងការច្នៃប្រឌិត

សម្រាប់កុំព្យូទ័រដ៏ទាន់សម័យនេះគឺមានភាពច្នៃប្រឌិតបំផុតដែលមានភ្ជាប់ជាមួយនឹងលក្ខណៈសម្បត្តិពិសេសៗជាច្រើន។ វាប្រើប្រាស់ជាមួយនឹងបន្ទះឈីប Intel® Core i7 processor ជំនាន់ទី 8 និងក្រាហ្វិកកាត NVIDIA GeForce GTX 1050 ហើយវាពិតជាមានកម្លាំងខ្លាំងក្លាបំផុតនៅក្នុងការបំពេញការងារនៅលើ Multitasking និងការ Render ក្រាហ្វិកថែមទៀត។ បច្ចេកវិទ្យាផ្តាច់មុខ Cooler Boost 3 របស់ក្រុមហ៊ុន MSI ល្អបំផុតក្នុងការកាត់បន្ថយទៅលើសីតុណ្ហភាពដែលធ្វើឱ្យកុំព្យូទ័រនេះមិនកើនឡើងកម្តៅនោះទេ។ កុំព្យូទ័រនេះមានគែមស្តើងនៅលើអេក្រង់ ហើយ PS63 មានអេក្រង់ធំក្នុងការទស្សនាជាមួយនឹងបទពិសោធន៍ដ៏អស្ចារ្យបំផុតដែលមិនធ្លាប់មានពីមុនមកនោះទេ។ វាក៏មានការបន្ថែមនូវ Touchpad ដែលងាយស្រួលបំផុតក្នុងការប្រើប្រាស់ជាមួយនឹងភាពរលូនហើយវាក៏ទ្រទ្រង់នូវការប្រើប្រាស់ម្រាមដៃច្រើនក្នុងពេលតែមួយថែមទៀត។ កុំព្យូទ័រ PS63 មិនត្រឹមតែមានកម្លាំងខ្លាំងក្នុងការប្រើប្រាស់នោះទេ ប៉ុន្តែវាមានរូបរាងគួរអោយស្រឡាញ់ថែមទៀត។

PRESTIGE SERIES ស៊េរីម៉ូដែលដ៏ប្រណិតទាន់សម័យ

នេះ គឺជាប្រភេទម៉ូដែល Prestige series ដ៏ស្រស់ស្អាតប្រណិតបំផុតសម្រាប់អ្នកដែលចង់បង្កើតនូវមាតិកា និងជីវិតរស់នៅកាន់តែទាន់សម័យដោយសារតែកុំព្យូទ័រនេះមានរូបរាងតូចច្រឡឹងស្រស់ស្អាត និងមានសមត្ថភាពខ្លាំងក្លាបំផុតនោះ។ កុំព្យូទ័រ PS63 Modern ពិតជាអស្ចារ្យខ្លាំងមែនទែន។ នៅក្នុងការផ្តល់នូវបច្ចេកវិទ្យាកាន់តែអស្ចារ្យសម្រាប់អ្នកបង្កើតមាតិកាទាំងអស់នោះ ក្រុមហ៊ុន MSI ក៏បង្ហាញនូវ P65 Creator ជាមួយនឹងអេក្រង់ 4K HDR panel ដែលមានពណ៌ពន្លឺច្បាស់គ្មានគូប្រៀបនោះទេ។ វាក៏មានកម្មវិធីថ្មី software “Creator Center” សម្រាប់ការបង្កើតនូវមាតិកាដ៏អស្ចារ្យជាច្រើនទៀតទៅតាមតម្រូវការរបស់អ្នក។ សម្រាប់ System របស់អ្នកក៏អាចកែប្រែនៅក្នុង Windows settings បានថែមទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន