no-alternative title

Huawei MateBook 13 និង MedaiPad M5 Lite នឹងឈានជើងចូលលុកលុយទីផ្សារសហរដ្ឋអាមេរិកក្នុងខែមករានេះ

នៅក្នុងព្រឹត្តិការណ៍ពិពណ៌ផលិតបច្ចេកវិទ្យា CES 2019 ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei បានបង្ហាញនូវដំណឹងល្អជាច្រើនសម្រាប់អ្នកគាំទ្រនៅឯនាយសមុទ្រ ដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សក្នុងតំបន់អាស៊ីមួយនេះនឹងធ្វើការនាំយកឧបករណ៍ស៊េរីថ្មីចំនួនពីរ របស់ខ្លួនទៅចរាចរលក់ក្នុងទីផ្សារសហរដ្ឋអាមេរិក ដោយចាប់ផ្តើមពីខែមករានេះ។ ឧបករណ៍ស៊េរីថ្មីទាំងពីរនោះរួមមានឧបករណ៍ថេប្លេតធុនកណ្តាលម៉ូដែល MedaiPad M5 Lite និងកុំព្យូទ័រយួរដៃដ៏ស្តើងម៉ូដែល MateBook 13 Laptop។ 

បើនិយាយទៅសម្រាប់ឧបកណ៍ MediaPad M5 Lite នេះ ត្រូវបាន Huawei ធ្វើការប្រកាសចេញតាំងពីកំឡុងខែតុលា ឆ្នាំ 2018 មកម៉្លេះ ប៉ុន្តែវាទើបនឹងត្រូវបានក្រុមហ៊ុនរៀបចំបញ្ចេញទៅលក់នៅទីផ្សារសហរដ្ឋអាមេរិក ដើម្បីធ្វើការប្រកូតប្រជែងទីផ្សារថាប្លែតអេក្រង់ទំហំ 10 អ៊ីងនៅពេលនេះ។ MediaPad M5 Lite បំពាក់នូវបន្ទះអេក្រង់បង្ហាញប្រភេទ IPS LCD ទំហំ 10.1 អ៊ីង មានខ្នាតអេក្រង់ 16:10 ratio និងទ្រទ្រង់ការបង្ហាញចេញក្នុងទំហំ 1920x1200 ភិចសែល។ កំលាំងម៉ាស៊ីនរបស់វាវិញ គឺអូសដោយបន្ទះឈីប Kirin 659 កម្រិតល្បឿន octa-core ជាមួយរ៉េមទំហំ 3GB  និងមានអង្គផ្ទុកទិន្នន័យទំហំ 32GB និងមានថ្មធំកំលាំងថាមពលខ្លាំងរហូតដល់ទៅ 7,500mAh។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

បន្ថែមពីនេះ MediaPad M5 Lite បានបំពាក់នូវប្រព័ន្ធបំពងសំឡេងចំនួនបួនគ្រាប់ “Quad Speaker” ដែលធ្វើអោយសំឡេងបញ្ចេញបានលឺខ្លាំងពិរោះរណ្តំជាមួយបច្ចេកវិទ្យាសំឡេង Harman Kardon ហើយនឹងទ្រទ្រង់ជាមួយការចុចបញ្ជាដោយប៊ិច M-Pen Lite ថែមទៀតផង (ប៊ិចភ្ជាប់មកស្រាប់នៅក្នុងប្រអប់របស់វា)។ ហើយអ្វីដែលរិតតែពិសេសបំផុតនោះគឺវាមានដំឡើងមកស្រាប់នូវកម្មវិធី Kid’s Corner  ដែលវាអនុញ្ញាតិអោយមាតាបិតាអាចធ្វើការកំនត់នូវកម្មវិធីមានអត្ថប្រយោជន៍ចំពោះកូនតូចៗរបស់ពួកគាត់ប្រើប្រាស់បាននៅលើអេក្រង់ថេប្លេតនេះផងដែរ។ Huawei MediaPad M5 Lite  នឹងត្រូវប្រកាសចេញលក់ក្នុងទីផ្សារអាមេរិកជាមួយជម្រើសពណ៌ប្រផេះ (Space Gray) នៅក្នុងខែមករានេះតាមរយះបណ្តាញចែកចាយ Amazon, Newegg និងហាងលក់រាយជាច្រើនទៀតដែលមានតម្លៃខ្ទង់តែ $299 ប៉ុណ្ណោះរួមបញ្ចូលជាមួយប៊ិច M-Pen Lite Style មកក្នុងប្រអប់ស្រាប់។ 

ងាកមកកុំព្យូទ័រយួរដៃដែលមានកម្រាស់ដ៏ស្តើងរបស់ Huawei ស៊េរីថ្មី MateBook 13 Laptop នេះ វិញវាត្រូវបានធ្វើការរចនារូបរាងឡើងបែប Premium ដោយច្របាច់បញ្ចូលការរចនារវាងកុំព្យូទ័រយួរដៃថ្នាក់កំពូលរបស់ Huawei ស្រឡាយ MateBook X Pro និងថ្នាក់កណ្តាលស្រឡាយ MateBook D។ MateBook 13 Laptop បំពាក់នូវអេក្រង់ទំហំ  13 អ៊ីងប្រភេទ IPS LCD Touch ខ្នាតបង្ហាញ 3:2 ratio ទ្រទ្រង់ការបង្ហាញចេញទំហំ 2160x1440 ភិចសែលជាមួយកម្រិតពន្លឺ 300nits និងទ្រទ្រង់បច្ចេកវិទ្យាចាក់ពណ៌ 100%  Adobe sRGB color gamut។ ដូចគ្នាទៅនឹងកំពូលកុំព្យូទ័រយួរដៃស្រឡាយ MateBook X Pro ដែរដោយ MateBook 13 ត្រូវបាន Huawei ធ្វើការរចនាឡើងជាមួយគែមស៊ុមជុំវិញអេក្រង់មានទំហំតូចស្តើងបំផុតដែលបន្សល់ផ្ទៃអេក្រង់របស់វាបង្ហាញបានពេញប្រមាណ 88% នៃផ្ទៃអេក្រង់សរុប។

តួរខ្លួនខាងក្រៅរបស់វាត្រូវបានរចនាឡើងយ៉ាងប្រណិតរឹងមាំតាមទម្រង់នៃការរចនាបែប Diamond-Cute Charmfered Edge ពីលោហះធាតុអាលុយមីញ៉ូមប្រភេទ Alloy និងមានទ្រនាប់ស្កែនក្រយ៉ៅម្រាមដៃសម្រាប់ដោះសោរសំងាត់ដែលបង្កប់នៅពីលើប៊ូតុង Power ផ្ទាល់ផងដែរ។ ចំពោះកំលាំងម៉ាស៊ីនរបស់វាវិញគឺរត់ដោយបន្ទះឈីបជំនាន់ទី 8 របស់ Intel ស៊េរី Whiskey Lake Chipsets ទ្រទ្រង់ដោយអង្គគណនាបណ្តោះអាសន្នទំហំ 8GB ប្រភេទ LPDDR-32133Hz RAM, ប្រើប្រាស់ទំហំផ្ទុកទិន្នន័យប្រភេទ PCle SSD មានទំហំចាប់ពី 256GB ដល់ 512GB រួមជាមួយថ្មកំលាំង 41.7Wh ហើយវាក៏មានម៉ូដែលប្រើអង្គក្រាហ្វិចកាតពពួក NVIDIA GeForce MX150-2GB RAM និងបច្ចេកវិទ្យាបង្កើនល្បឿនក្រាហ្វិក TDP 25W។ 

Huawei នឹងនាំយកកុំព្យូទ័រយួរដៃស៊េរីថ្មី MateBook 13 នេះទៅចរាចរលក់ក្នុងទីផ្សារសហរដ្ឋអាមេរិកនៅថ្ងៃទី 29 ក្នុងខែមករានេះតាមរយះបណ្តាញចែកចាយ Amazon, Newegg និងបន្ទាប់មកទៀតតាមរយះហាកលក់រាយមួយចំនួននៅក្នុងខែកុម្ភះ។ សម្រាប់តម្លៃរបស់វាវិញគឺម៉ូដែលប្រើប្រាស់កំលាំងម៉ាស៊ីន Intel 8th-gen whiskey lake-i5 ជាមួយ RAM ទំហំ 8GB RAM, ទំហំផ្ទុក 256GB និងមានពណ៌ទឹកប្រាក់ (Mystic Silver) គឺខ្ទង់ $999 ហើយសម្រាប់ម៉ូដែលកំពូលដែលប្រើប្រាស់កំលាំងម៉ាស៊ីនខ្លាំង Intel 8th-gen whiskey lake-i7 ជាមួយ RAM ទំហំ 8GB, ទំហំផ្ទុកទិន្នន័យប្រភេទ PCle SSD ទំហំ 512BG, ប្រើអង្គក្រាហ្វិក NVIDIA GeForce MX150-2GB ជាមួយបច្ចេកវិទ្យា more-powerful 25W TDP និងមានពណ៌ប្រផេះ  (Space Gray) គឺមានតម្លៃខ្ទង់ $1,299៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន