no-alternative title

Sony α6400 បង្ហាញវត្តមានជាមួយនឹងស៊ិនស័រកាមេរ៉ាទំហំ 24.2MP រួមនឹងមុខងារថ្មីៗអស្ចារ្យបំផុតក្នុងការថតរូប និងវីដេអូ

ថ្មីៗនេះ ក្រុមហ៊ុន Sony បានង្ហាញចេញនូវវត្តមាននៃកាមេរ៉ាស៊េរីថ្មី α6400 របស់ខ្លួនស្ថិតនៅក្នុងត្រកូលនៃកាមេរ៉ា E-mount mirrorless ដែលនេះគឺជាកាមេរ៉ាដំបូងបំផុតក្នុងពិភពលោកដែលបំពាក់នូវមុខងារ autofocus (AF) លឿនបំផុតនៅក្នុងរយៈពេលត្រឹមតែ 0.02 វិនាទីតែប៉ុណ្ណោះ រួមនឹងមុខងារនៃការថតល្បឿនលឿន 11fps ជាមួយនឹងមុខងារ AF/AE tracking ជាដើម។ អ្វីដែលប្លែកនោះកាមេរ៉ានះ ក៏បាននាំយកនូវមុខងារថ្មីកម្រិតខ្ពស់ដូចជា “Real-time Eye AF” និង “Real-time Tracking” ផងដែរ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Sony បានបញ្ជាក់ថា កាមេរ៉ានេះគឺប្រើប្រាស់ជាមួយនឹងម៉ាស៊ីនប្រភេទ BIONZ X image processing engine ជំនាន់បន្ទាប់ ដែលអាចផលិតគុណភាពរូបភាពបានល្អឥតខ្ចោះ ការថតវីដេអូកម្រិត 4K អេក្រង់ 180-degree tilt able LCD touch screen និងជាច្រើនទៀត។ កាមេរ៉ា a6400 នេះ ភ្ជាប់ជាមួយនឹងមុខងារ 425 phase-detection AF points និង 425 contrast-detection AF points ដែលគ្របដណ្តប់ទៅលើទំហំនៃរូបភាពប្រហែលជា 84%។  

Sony α6400 ក៏ភ្ជាប់មកជាមួយនឹងមុខងារ “Real-time Tracking.” ដែលជា Mode មួយប្រើប្រាស់នូវ algorithm ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Sony រួមមានបច្ចេកវិទ្យាឆ្លាតវៃ artificial intelligence (AI) សម្រាប់ធ្វើការសម្គាល់ទៅលើវត្ថុអ្វីមួយដូចជាពណ៌ ចម្ងាយ កម្រិតពន្លឺ និងជាច្រើនទៀតជាមួយនឹងការផ្តិតរូបភាពស្រស់ស្អាតបំផុត។ Sony α6400 ភ្ជាប់ជាមួយនឹងសេនស័រទំហំ 24.2 MP APS-C ជាមួយនឹងបន្ទះឈីប upgraded BIONZ X។ សម្រាប់កម្រិតនៃ Standard ISO គឺរហូតទៅដល់ ISO-32000 ហើយសម្រាប់រូបភាព និងវីដេអូហើយវាអាចពង្រីកបន្ថែមដល់ទៅ ISO-102400 សម្រាប់រូបភាព។ ហើយកាមេរ៉ានេះ ក៏អាចធ្វើការថតវីដេអូនៅក្នុងកម្រិត 4K (QFHD: 3840x2160px) ថែមទៀត។

ក្រុមហ៊ុន Sony បានបន្ថែមថា ម៉ូដែលថ្មីនេះក៏មានភ្ជាប់ជាមួយនឹងមុខងារ HLG (Hybrid Log-Gamma) picture profile ដែលទ្រទ្រង់ទៅលើផ្នែកលំហូរការងារ Instant HDR ដែលអនុញ្ញាតឱ្យប្រើប្រាស់ជាមួយនឹងកម្រិត HDR (HLG) compatible TV ។ កាមេរ៉ានេះ ក៏អាចធ្វើការថតនៅក្នុងកម្រិត Full HD នៅក្នុងកម្រិត 120 fps ផងដែរ។ ចំពោះអេក្រង់ គឺ Sony ប្រើប្រាស់នូវទំហំ 3-inch LCF flip screen ជាមួយនឹងកម្រិតភាពច្បាស់ 921k-dots និងអាចដាក់បញ្ឈរនៅក្នុងកម្រិត 180- ដឺក្រេថែមទៀត។

កាមេរ៉ា Sony α6400 នឹងដាក់លក់ចាប់ពីខែកុម្ភៈឆ្នាំ 2019 នេះ នៅក្នុងតម្លៃ $900 (Rs. 63,975) ហើយសម្រាប់ Kits (16-50mm F3.5-5.6) គឺមានតម្លៃ $1,000។ រីឯKits (18-135mm F3.5-5.6) គឺមានតម្លៃ $1,300៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន