no-alternative title

ក្រុមហ៊ុន MYTEB Malaysia សហការជាមួយ ក្រុមហ៊ុន EPSON ចូលរួមក្នុងកម្មវិធី“ Kid’s Fair and Family Expo លើកទី 6” នៅកោះពេជ្រ

នៅថ្ងៃទី 19 ខែមករា 2019 នេះ នៅសាលពិពរណ៌កោះពេជ្រ អាគារ A និង B ក្រុមហ៊ុន MYTEB Malaysia សហការជាមួយ ក្រុមហ៊ុន EPSON បានចូលរួមពិពណ៌រដាក់បង្ហាញ “Kid’s Fair and Family Expo លើកទី 6 ” ដែលកម្មវិធីនេះ មានរយៈពេលពីរថ្ងៃ គឺថ្ងៃទី 19 និងថ្ងៃ 20 ខែមករានេះ។

ក្រុមហ៊ុន MYTEB Malaysia បានបញ្ជាក់ថា កិច្ចសហការវាង ក្រុមហ៊ុន EPSON និង MYTEB Malaysia នៅក្នុងការចូលរួមកម្មវិធីដាក់បង្ហាញសម្រាប់អាណាព្យាបាលនិងកុមារតូចៗនេះ គឺមានគោលបំណង ដើម្បីចូលរួម លើកកំពស់វិសយ័ អប់រំ និង ការប្រើប្រាស់បច្ចេកវិទ្យាជឿនលឿននៅក្នុងថ្នាក់រៀននៅកម្ពុជា អោយកាន់តែមានភាពរីកចំរើនទ្បើង ដែលសុទ្ធសឹងតែជាផលិតផល និង សេវាកម្មថ្មីៗបង្កើតឡើងជាជំនួយដល់កុមារនៅកម្ពុជា។ ក្រុមហ៊ុន MYTEB Malaysia មានសង្ឃឹមយ៉ាងមុតមាំថា កុមារទាំងអស់សុទ្ធតែមានសិទ្ធទទួលបានការអប់រំមួយពេញលេញ និងមានបទពិសោធន៍ផ្នែកបច្ចេកវិទ្យា និងការពិសោធន៍វិទ្យាសាស្ត្រដែលអាចជួយលើកស្ទួយការអប់រំដោយមិនគិតពីទីតាំងភូមិសាស្ត្រ និង ស្ថានភាពសេដ្ឋកិច្ចសង្គម។

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាដៃគូសហការ ក្រុមហ៊ុន EPSON បានផ្គត់ផ្គង់អោយយើងនូវសំភារ:បច្ចេកវិទ្យា ដែលមានគុណភាពខ្ពស់ និង តំលៃសមរម្យ ដែលបម្រើតម្រូវការរបស់សាលានិងដៃគូសហការក្នុងវិស័យអប់រំ។ EPSON ជាដៃគូសហការដ៏មុតមាំនិងទុកចិត្តបានហើយ MYTEB ជឿជាក់ថានឹងនៅបន្តសហការជាដៃគូដ៏មានប្រសិទ្ធភាពនៅឆ្នាំខាងមុខៗទៀត។ 

សូមជំរាបថា ក្រុមហ៊ុន MYTEB Malaysia គឺបានចាប់ផ្តើមមានវត្តមាននៅកម្ពុជា តាំងពី 2013 ហើយក្រុមហ៊ុននេះ បានដើរតួជាដំនោះស្រាយបច្ចេកវិទ្យាលើការអប់រំ សម្រាប់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និង អាណាព្យាបាល។ យើងបានផ្គត់ផ្គង់ជា ទូរស័ព្ទដែលផ្ទុកកម្មវិធីអប់រំ ជាមួយនឹងការកំសាន្ត បង្កើតឡើងក្នុងការជួយពង្រឹងការអប់រំ ចាប់ថ្នាក់មូលដ្ឋាន និងមុខវិជ្ជាគោល សម្រាប់សិស្សពីថ្នាក់មត្តេយដល់មធ្យមសិក្សា (k1-k12)។ MYETB Malaysia បានផលិតនិងនាំចូលនូវ ថេបប្លេត កុំព្យូទ័រChromebook និង STEM kits ដែលមានគុណភាពខ្ពស់ និង តំលៃសមរម្យពីប្រទេសម៉ាឡេសុី សម្រាប់ប្រជាជនខ្មែរ។

ដើម្បីបំរើ និងសំរូល ខាងផ្នែកការងាររដ្ឋបាល ដល់វិសយ័អាជីវកម្មខាងលើនេះ ក្រុមហ៊ុន MYTEB Malaysia បានចូលរូមដាក់បង្ហាញនូវម៉ាស៊ីនព្រីន (Printer) ម៉ាស៊ីនបញ្ចាំងរូបភាព (Projector) ម៉ាស៊ីនស្កែន (Scanner) និង ម៉ាស៊ីនព្រីនវិកយបត្រ័ (Receipt Printer) ជាច្រើនប្រភេទ ដែលជាមូឌែលថ្មីៗ មានគុណភាពខ្ពស់ និង តំលៃសមរម្យ។ ទន្ទឹមនឹងនោះដែរ ក្រុមហ៊ុនក៏បានផ្តល់ជូននៅកម្មវិធី ប្រូមូសិនពិសេស (Back to School) ក្នុងការថែមជូនយ៉ាងច្រើនសន្ធឹកសន្ធប់ដោយគ្រាន់តែជីវផលិតផល EPSON ណាមួយនៅក្នុងតារាងផលិតផល និងការលេងល្បែងកំសាន្តជាច្រើនទៀត។

និយាយពីក្រុមហ៊ុន Epson វិញ គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ឈានមុខគេនៅលើពិភពលោក ដែលផ្តោតសំខាន់លើការភ្ជាប់ទំនាក់ទំនងមនុស្ស ឧបករណ៍ប្រើប្រាស់ និងព័ត៌មាន តាមរយៈបច្ចេកវិទ្យាថ្មី ប្រកបដោយប្រសិទ្ធភាព ស្ថិរភាព និងភាពជាក់លាក់។ តាមរយៈខ្សែសង្វាក់ផលិតកម្ម ចាប់ពីម៉ាស៊ីនព្រីន inkjet និងប្រព័ន្ធបោះពុម្ពឌីជីថលទៅជាម៉ាស៊ីនបញ្ចាំង 3LCD វ៉ែនតាឆ្លាតវៃ ប្រព័ន្ធសេនស័រ និងមនុស្សយន្តបម្រើក្នុងវិស័យឧស្សាហកម្ម ក្រុមហ៊ុនបានផ្តោតលើការពន្លឿនការបង្កើតថ្មី និងពង្រឹងការរំពឹងទុករបស់អតិថិជនលើផលិតផល inkjet, visual communications, ឧបករណ៍ wearable និងមនុស្សយន្ត។ ដឹកនាំដោយក្រុមហ៊ុន Seiko Epson Corporation ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន សម្ព័ន្ធក្រុមហ៊ុន Epson Group មានបុគ្គលិកជាង 80000 នាក់ នៅក្រុមហ៊ុនចំនួន 86 ទូទាំងពិភពលោក និងមានមោទនភាពចំពោះការរួមចំណែកដល់សហគមន៍តាមរយៈការធ្វើប្រតិបត្តិការ និងកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន។ http://global.epson.com/

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន