no-alternative title

Canon MAXIFY MB5470 ម៉ាស៊ីនព្រីនល្បឿនលឿន បំពាក់មុខងារច្រើន និងល្អបំផុតសម្រាប់អាជីវកម្ម

ជាមួយនឹងការជ្រើសរើសម៉ាស៊ីនព្រីននៅក្នុងការិយាល័យប្រកបដោយប្រសិទ្ធិភាពនេះ លោកអ្នកប្រហែលជាគិត អំពីកម្លាំងម៉ាស៊ីន គុណភាពល្អ ឬទំនុកចិត្តនៃការជឿជាក់ខ្ពស់បំផុតជាមុន។ ម៉ាស៊ីនព្រីន MB5470ស៊េរីថ្មីនេះ មានគុណភាពខ្ពស់ ប្រើប្រាស់ទឹកថ្នាំច្បាស់ល្អ ការតភ្ជាប់ជាមួយនឹងប្រព័ន្ធ Wi-Fi / Ethernet ហើយថែមទាំងអាចធ្វើការស្កេនសងខាងបានថែមទៀត។ អ្នកអាចធ្វើការព្រីននៅក្នុងចំនួនច្រើន ហើយលឿនជាងមុនថែមទៀតដែលអ្នកមិនធ្លាប់ជួបពីមុនមកនោះទេ។

រូបភាពពាណិជ្ជកម្ម
no-alternative title

តម្លៃថោកនៃការព្រីន: ម៉ាស៊ីន MAXIFY MB5470 អាចធ្វើការព្រីនដល់ទៅ 2,500 ទំព័រ (ស/ខ្មៅ) នៃក្រដាស A4 និងការរីករាយជាមួយនឹងការសន្សំសំចៃទឹកថ្នាំដល់ទៅ 50% ជាមួយនឹងប្រអប់ទឹកថ្នាំសុទ្ធ PGI-2700XLរបស់ក្រុមហ៊ុន Canon ។

អេក្រង់ 3.5" Touch-screen LCD: ម៉ាស៊ីន MAXIFY MB5470 ផ្តល់ភាពងាយស្រួលក្នុងការមើលឃើញ និងការប្រតិបត្តិការងារនៅលើអេក្រង់ទំហំ 3.5" Touch-screen LCD ថែមទៀត។ វាពិតជាអាចកាត់បន្ថយទៅលើកំហុសនៃប្រតិបត្តិការដែលអាចកើតឡើងបាន។

ការប្រើប្រាស់ខ្សែ ឬប្រព័ន្ធ Wireless : ម៉ាស៊ីន MAXIFY MB5470 អាចធ្វើការតភ្ជាប់ដោយខ្សែ ឬការភ្ជាប់គ្មានខ្សែ Wireless ដូចនេះអ្នកអាចធ្វើការព្រីនចេញពីឧបករណ៍ជាច្រើនរបស់អ្នកដោយមិនចាំបាច់ប្រើប្រាស់នូវ Router នោះទេចេញពី Cloud ហើយវាអាចធ្វើការស្កេនដោយផ្ទាល់ទៅកាន់ Network Folder ថែមទៀត។

ការរក្សានូវសញ្ញាសម្គាល់ និងពណ៌ដែលកត់ចំណាំ (Highlighter):  ម៉ាស៊ីន MAXIFY MB5470 ប្រើប្រាស់នូវទឹកថ្នាំដែលមានគុណភាពខ្ពស់ដែលមិនត្រឹមតែផលិតនូវអក្សរច្បាស់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចរក្សានូវនូវសញ្ញាសម្គាល់ និងការកត់ត្រាច្បាស់ (Highlighter) ថែមទៀតផង។

ថតសម្រាប់ផ្ទុកក្រដាសបានច្រើន:  ម៉ាស៊ីន MAXIFY MB5470 នេះភ្ជាប់ជាមួយនឹងថតសម្រាប់ដាក់ក្រដាសច្រើនដល់ទៅ ២ ដែលផ្ទុកក្រដាសបានដល់ទៅ ៥០០ សន្លឹក ហើយអ្នកពិតជារីករាយដោយសារតែគ្មានការរំខានពីការអស់ក្រដាសនៅពេលដែលព្រីននោះទេ។

ការស្កេនក្រដាសសងខាង (2-Sided Scan): ម៉ាស៊ីន MAXIFY MB5470 នេះអាចធ្វើការបង្កើននូវប្រសិទ្ធិភាពនៃការស្កេនទៅលើឯកសារសងខាងរបស់អ្នកជាមួយនឹងការប្រើប្រាស់នូវសេនស័រ Contact Image Sensors (CIS) ដល់ទៅ ២ ថែមទៀត។ សម្រាប់បច្ចេកវិទ្យាស្កេនពីរនេះអនុញ្ញាតឱ្យអ្នកអាចធ្វើការស្កេនជាមួយនឹងគុណភាពខ្ពស់ និងការផលិតនៅក្នុងចំនួនអតិបរមាថែមទៀត៕

លក្ខណៈពិសេសរបស់ម៉ាស៊ីនព្រីន MAXIFY MB5470

•ព្រីន ស្កេន កូពី ទូរសារ

•ល្បឿននៃស្តង់ដារនៃការព្រីនកម្រិត ISO (A4): រហូតដល់ទៅ 24.0ipm ពណ៌ខ្មៅ / 15.5ipm កូល័រ

•ល្បឿននៃការព្រីន (A4): រហូតដល់ទៅ 32.5ppm ពណ៌ខ្មៅ / 26.5ppm កូល័រ

•ប្រព័ន្ធ Hi-speed USB 2.0, WiFi, wired LAN, Mopria, AirPrint, direct wireless 

•ចំនួនសន្លឹកសម្រាប់ការព្រីន: 150–1500 ទំព័រ

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ដោយ ប៉េងលីន
ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ដោយ ប៉េងលីន
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

ដោយ ប៉េងលីន
ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ដោយ ប៉េងលីន