no-alternative title

Apple HomePod ចេញលក់នៅក្នុងទីផ្សារប្រទេសចិនជាមួយនឹងតម្លៃ 415 ដុល្លារ រួមនឹងសេវា AppleCare + ផងដែរ

រហូតមកដល់ពេលនេះ Apple មិនបានសម្តែងនូវការពេញចិត្ត ដូចអ្វីដែលខ្លួន បានសង្ឃឹមខ្ពស់ពីការលក់នៅក្នុងប្រទេសចិនដូចកាលពីមុននោះទេ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុននេះនៅតែមិនអាចបញ្ឈប់មហិច្ឆតារបស់បានឡើយ នៅក្នុងការឆ្ពោះទៅមុខជាមួយនឹងការចាប់ផ្តើមបង្ហាញផលិតផលថ្មីៗទៅកាន់ទីផ្សារអាស៊ីមួយនេះ។ ការមកដល់ចុងក្រោយបំផុតនៃផលិតផលរបស់ Apple នោះគឺ HomePod ដែលត្រូវបានគេឃើញថា បានចុះបញ្ជីនៅលើគេហទំព័ររបស់ក្រុមហ៊ុន Apple នៅពេលេនះ។ ឧបករណ៍បំពងសម្លេងម៉ូដែលថ្មីមួយនេះ ត្រូវបានលក់ក្នុងតម្លៃ CNY2,799 ឬប្រហែល 415 ដុល្លារអាមេរិក ដែលជាតម្លៃខ្ពស់ជាង 15% នៃតម្លៃ 349 ដុល្លារ នៅសហរដ្ឋអាមេរិក។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Apple បានបង្កើត HomePod ដោយអំពាវនាវដល់អតិថិជនក្នុងស្រុក ដោយផ្តល់ការគាំទ្រ ដល់ភាសាចិនកុកងឺ និងកាតាំង រួមទាំងគ្រាមភាសា ហុងកុង ផងដែរ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានខាងលើនេះ ក៏បានបញ្ជាក់ផងដែរថា អ្នកអាចស្ទ្រីមតន្ត្រី ពីសេវាក្នុងស្រុកចិនបាន ដែលរួមមានដូចជា QQ Music, DeDao ជាដើម ស្របពេលដែល អតិថិជននៅក្រុងហុងកុង ក៏ទទួលបាន Spotify, KKBOX និង JOOX ផងដែរ។ HomePod ត្រូវបានចុះបញ្ជីរួចហើយ ប៉ុន្តែប៊ូតុងទិញ គឺមានមិនទាន់បញ្ចេញនៅឡើយទេ។ ហើយវានឹងអាចរកទិញបាន នៅថ្ងៃទី 18 ខែមករា នៅពេលដែលជម្រើសពណ៌ស និងប្រផេះ អាចរកទិញបាន។ HomePod នេះ ក៏មានកម្មវិធីបន្ថែមដូចជា AppleCare +ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន