no-alternative title

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Canon បាននិយាយថា 'EOS R-series' នឹងអាចក្លាយជា Mirrorless កាមេរ៉ាដែលអាចថតវីដេអូកម្រិត 8K បាន

ថ្មីៗនេះ នៅក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយនឹងស្ថាបនិក Dave Etchells លោកនាយកប្រតិបត្តិផ្នែកគម្រោងផលិតផលរបស់ Imaging Resource Canon និងលោក Yoshiyuki Mizoguchi-san បានចែករំលែកនូវព័ត៌មានលម្អិតថ្មីមួយ ដែលគួរអោយចាប់អារម្មណ៍យ៉ាងខ្លាំងជាច្រើនពាក់ព័ន្ធទៅនឹងអនាគតនៃកាមេរ៉ាត្រកូល Canon R series។ បើពិនិត្យមើលទៅលើតួនាទីរបស់គាត់នៅក្នុងក្រុមហ៊ុននេះ លោក Mizoguchi-san ដែលជាអ្នកជំនាញដ៏សំខាន់បំផុត ដែលមានការយល់ដឹងអំពីតើកន្លែងណាបច្ចុប្បន្នដែលក្រុមហ៊ុនCanon កំពុងតែស្ថិតនៅ និងកន្លែងណាដែលកាមេរ៉ាស៊េរីថ្មីត្រកូល EOS R នឹងបង្ហាញខ្លួននៅក្នុងពេលអនាគត។

នៅក្នុងបទសម្ភាសន៍ពាក់ព័ន្ធជាមួយនឹងកាមេរ៉ាត្រកូល Canon EOS R series នោះ ក៏មានបង្ហាញនូវព័ត៌មានលម្អិតជាច្រើនផងដែរ ដែលនៅក្នុងនោះ ក៏មានការនិយាយអំពីសមត្ថភាពនៃការថតវីដេអូនៅក្នុងកម្រិតដល់ទៅ 8K ថែមទៀតផង។ នៅពេលដែលសួរដោយលោក Etchells ថាតើ វីដេអូមានតួនាទីសំខាន់ប៉ុណ្ណាក្នុងកាមេរ៉ា EOS R series រួមទាំង Lenses និងកាមេរ៉ានោះ លោក Mizoguchi-san និយាយថា៖ វីដេអូពិតជាដើរតួយ៉ាងសំខាន់នៅក្នុងប្រព័ន្ធកាមេរ៉ា EOS R System ហើយ កាមេរ៉ា ដែលមានសមត្ថភាពក្នុងការថតវីដេអូកម្រិត 8K នោះគឺ ស្ថិតនៅក្នុងផែនទីរបស់កាមេរ៉ា EOS R-series នេះហើយ។ យើងមិនត្រឹមតែធ្វើការពង្រឹងទៅលើសមត្ថភាពនៃការថតវីដេអូនោះទេ ប៉ុន្តែយើងក៏ពង្រឹងទៅលើ RF lenses សម្រាប់ជំនួយទៅលើការថតរូបភាពកាន់តែប្រសើរថែមទៀតផង។

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Mizoguchi-san បានបន្តចម្លើយរបស់ខ្លួនដោយ បាននិយាយថា RF 24-105mm F4L ត្រូវបានរចនាឡើងជាមួយនឹងបច្ចេកវិទ្យា Nano USM technology ដែលពិតជាមានសំឡេងស្ងាត់ និងមុខងារ Autofocus យ៉ាងរលូននៅក្នុងពេលនៃការថតវីដេអូនោះ ហើយការប្រើប្រាស់ជាមួយនឹង Dual Pixel CMOS AF នៃបច្ចេកវិទ្យា Nano USM ដែលមានភ្ជាប់ជាមួយនឹង RF lenses នោះ គឺអាចនឹងបង្កើតនូវវីដេអូយ៉ាងអស្ចារ្យជាមួយនឹងគុណភាពរូបភាពយ៉ាងល្អឥតខ្ចោះរួមទាំងមុខងារ Autofocus យ៉ាងល្អទាក់ទាញបំផុតនៅក្នុងត្រកូល R-Series។”

តាមការចង្អុលបង្ហាញរបស់ Imaging Resource បានអោយដឹងថា ផែនទីសម្រាប់ក្រុម៊ុន Canon នៅក្នុងពេលនេះ គឺសំដៅទៅលើចុងឆ្នាំនេះ ឬនៅឆ្នាំក្រោយ។ ទោះជាយ៉ាងណាក៏ដោយ លោក Mizoguchi-san ក៏បានលើកឡើងថា ពេលវេលាអាចនឹងឆាប់រហ័សជាងនេះ ក្រោយពីមានកិច្ចព្រមព្រៀងទៅលើរបៀបនៃការអភិរក្ស និងការរក្សានូវភាពស្ងៀមស្ងាត់របស់ក្រុមហ៊ុនCanon នៅពេលដែលនិយាយអំពីបច្ចេកវិទ្យាជាច្រើនក្នុងពេលអនាគត។ លោក Mizoguchi-san បាននិយាយថា វីដេអូ 4K ដែលមិនបាន Crop នេះ គឺមានល្បឿន Frame Rates លឿនជាងមុន ហើយវាក៏មានភ្ជាប់ជាមួយនឹងមុខងារ in-body image stabilization (IBIS) ដែលជាមុខងារជាច្រើនពេញលេញរបស់ក្រុមហ៊ុន Canon ដែលកំពុងតែធ្វើការនៅលើរឿងនេះ។ លោក Mizoguchi-san ក៏បានបញ្ជាក់បន្ថែមទៀតថា ក្រុមហ៊ុន Canon គឺមានការផ្តោតទៅលើភាពចេញចិត្តនៃទីផ្សារនៃ DSLR និង mirrorless ទៅដល់អ្នកប្រើប្រាស់៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន