no-alternative title

Samsung Display បានបញ្ចេញអេក្រង់ប្រភេទ UHD OLED ទំហំ 15.6 អ៊ីង ត្រៀមសម្រាប់ប្រើប្រាស់នៅលើកុំព្យូទ័រថ្នាក់ប្រណិត

ថ្ងៃនេះ ក្រុមហ៊ុន Samsung Display បានបង្ហាញនូវអេក្រង់ប្រភេទ OLED panel ស៊េរីថ្មីចុងក្រោយបំផុត របស់ខ្លួនគឺអេក្រង់ 15.6-inch Ultra HD screen ដែល អេក្រង់នេះ គឺជាអេក្រង់ UHD display សម្រាប់ទីផ្សារ Notebook ដែលមានសមត្ថភាពដូចអ្វី ដែលយើងឃើញនៅលើស្មាតហ្វូន និងថេប្លេតជាច្រើននោះ អេក្រង់ OLED គឺមានលក្ខណៈសម្បត្តិជាច្រើនសម្រាប់ស្មាតហ្វូន។ 

ក្រុមហ៊ុន Samsung Display បានប្រើអេក្រង់ទំហំ 15.6-inch screen គឺពិតជាអស្ចារ្យមែនទែនដោយសារតែវាប្រើប្រាស់នូវបច្ចេកវិទ្យា DisplayHDR True Black ដែលធ្វើការអភិវឌ្ឍដោយ VESA ។ វាមានពណ៌ខ្មៅដែលច្បាស់ជាងស្តង់ដារ HDR នឹងកម្រិត high-contrast ជិតស្មើទៅនឹងកម្រិតនៃភ្នែករបស់មនុស្សផងដែរ។ បើធ្វើការប្រៀបធៀបជាមួយនឹងអេក្រង់ LCD Panels នោះសម្រាប់អេក្រង់ Samsung Display screen ស៊េរីថ្មីនេះគឺមានពណ៌ច្បាស់ជាងមុនដល់ទៅ 1.7x ។ វាមានន័យថា អេក្រង់នេះច្បាស់សម្រាប់ការទស្សនានៅខាងក្រៅជាពិសេសនៅពេលដែលមានការចាំងពន្លឺព្រះអាទិត្យក៏នៅតែច្បាស់ដដែល។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Samsung Display បានបញ្ជាក់ថា អេក្រង់ OLED screens ទាំងអស់ គឺមានកម្រិតពន្លឺដល់ទៅ 600 nits ស្របពេលដែលកម្រិតនៃ dynamic contrast ratio គឺដល់ទៅ 120,000:1។ ពណ៌ខ្មៅនេះ គឺមានកម្រិតពណ៌ខ្មៅខ្លាំងជាងអេក្រង់ LCD panel ដែលច្បាស់ជាងមុនដល់ទៅ 200x សម្រាប់សម្រាប់ពណ៌សគឺច្បាស់ជាងមុនដល់ទៅទ្វេរដងថែមទៀត។ ពណ៌អេក្រង់នៃកុំព្យូទ័រនេះ គឺមានការទ្រទ្រង់ដល់ទៅ 3.4 លានពណ៌ដែលខ្ពស់ជាងអេក្រង់ LCD Panel ទ្វេរដងថែមទៀត។ វាប្រើប្រាស់នូវស្តង់ដារនៃពណ៌ DCI-P3 color standard ដែលមិនជះឥទ្ធិពលអាក្រក់ដល់ភ្នែកនៅពេលដែលសម្លឹងយូរនោះទេ។  អេក្រង់នេះមានគោលដៅសម្រាប់ការប្រើប្រាស់នៅលើ Notebooks ថ្នាក់ប្រណិត។ ការប្រើប្រាស់នូវកម្រិតពណ៌ច្បាស់ និងអេក្រង់ពេញគែមនេះពិតជាធ្វើអោយតម្រូវការរបស់វាកើនឡើងខ្លាំងបំផុត។

ក្រុមហ៊ុន Samsung Display មិនទាន់បញ្ជាក់ថា ខ្លួននឹងធ្វើការជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាណានោះទេ សម្រាប់ការប្រើប្រាស់នូវអេក្រង់ 15.6-inch OLED screen នេះ សម្រាប់កុំព្យូទ័រ Notebooks នោះ។ ទោះជាយ៉ាងណាក៏ដោយ វាក៏មានកិច្ចព្រមព្រៀងជាច្រើនរបស់ក្រុមហ៊ុននេះ ជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន ហើយការផលិតទ្រង់ទ្រាយធំទៅលើអេក្រង់នេះត្រូវគេរំពឹងថាប្រហែលជានៅពាក់កណ្តាលខែកុម្ភៈខាងមុខនេះ។ វានឹងផ្តោតសំខាន់ទៅលើការលេងហ្គេម ការរចនាក្រាហ្វិក និងការទស្សនាវីដេអូ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ដោយ ប៉េងលីន
ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ដោយ ប៉េងលីន
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

ដោយ ប៉េងលីន
ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ដោយ ប៉េងលីន